លោក ជួប ចំរើន ប្រធាន​សាខាគយ​ខេត្ត​កំពត​មាន​ជំនាញ ប្រើជន​ស៊ីវិល និង​ពង្រាយ​មន្ត្រី​គយ​គ្រប់​ច្រកល្ហក​តាម​ផ្លូវជាតិ​នានា នៅ​ភូមិសាស្ត្រ​ព្រំដែន​ខេត្តកំពត អង្គុយ​រាប់​ក្បាល​ឡាន ក្រុម​ឈ្មួញ​តូច ធំ ដឹក​ទំនិញ​ឲ្យចូល​បង់លុយ​តាម​ការកំណត់ តាមរបៀប​ពុករលួយ​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

មកដល់ពេលនេះ​អំពើពុករលួយ​របស់​លោក ជួប ចំរើន មេ​គយ​ខេត្តកំពត ក្នុងការ​បើកដៃ​ឲ្យ ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​ព្រែក​ចាក ច្រក​តន់​ហន់ និង​តាម​ដែនសមុទ្រ​យ៉ាង​ពេញបន្ទុក គឺជា​រឿង​មិន​អាច​បិទ​បាំង​បាន​ត​ទៅ​ទៀត​ឡើយ​។​

​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​កំពត​បានឲ្យដឹង​ថា​សព្វថ្ងៃនេះ​មាន​មន្ត្រី​គយ​ម្នាក់​ជា​មនុស្ស​ជំនិត​របស់លោក ជួប ចំរើន​ឈ្មោះ​សារឿន​កំពុង​ដើរ​ធ្វើ​ធ្វើ​ព្យុះ​ភ្លៀង​គ្រប់​ច្រល្ហក​តាម​តំបន់​ព្រំដែន​និង​តាម​ផ្លូវ​ជាតិ​ដើម្បី​ប្រមូល​លុយ​ស្រស់ៗ​ពី​ក្រុម​ឈ្មួញ តូច​និង ធំ​តាម​អំពើ​ចិត្ត​។​

រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅ​នេះ​មេ​គយ​ខេត្តកំពត គឺ​លោក ជួប ចំរើន បាន​សាង​ភាពល្បីល្បាញ​យ៉ាង​ឆាប់រហ័ស​ជុំវិញ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​តន់​ហន់ ច្រក​ព្រែក​ចាក និង​តាម​ច្រក​ដែនសមុទ្រ ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​ក្រអឺតក្រទម​។​

​រឿងរ៉ាវ​ពុករលួយ​របស់លោក ជួប ចំរើន មេ​គយ​ខេត្តកំពត ត្រូវបាន​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្ត​នេះ​បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក គុណ ញឹម ជា​អគ្គនាយក​គយ និង​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ បាន​ដឹង​និង​ចាត់វិធានការ​ទប់ស្កាត់​ឲ្យបាន​ទាន់ពេ​ល​វេលា​។

​ដោយហេតុ​ថា លោក ជួប ចំរើន បន្ទាប់ពី​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តកំពត ក៏​មាន​ឈ្មោះ​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​។ ទន្ទឹម​នឹង​នេះ​ក៏​មាន​ក្រុម​មន្ត្រី​គយ​តូចតាច​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បង្ហើប​ឲ្យដឹងថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​គយ​ធំៗ​នៅ​ខាងលើ​ទេ​នោះ​គឺ លោក ជួប ចំរើន មេ​គយ​ខេត្តកំពត មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។​

​សេចក្តីរាយការណ៍​ពី​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្ត​កំពត បានឲ្យដឹង​ថា​ចាប់​តាំង​ពី​លោក ជួប ចំរើន ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្ត​កំពត​ថ្មីៗ រហូត​មក​គឺ​ឈ្មួញ​ធំៗ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី លោក ជួប ចំរើន​តែម្តង​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ។​