លោក កត់ ណៃ មេ​គយ​ច្រក​អូរ​រំដួល ដេក​សោយសុខ​ជាមួយ​ទំនិញ​គ្រប់​មុខ​កំពុងតែ​សំរុក​ចេញ​យ៉ាង​គគ្រឹកគគ្រេង​

នៅ​ច្រក​តំបន់​អូរ​រំដួល​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង លោក កត់ ណៃ ប្រធាន​ស្នាក់ការ​គយ​ត្រូវ​គេ​សង្ស័យថា ជា​អ្នក​បេ​ី​កដៃ​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ជី​គេចពន្ធ និង​ទំនិញ​ផ្សេងៗ​ជា ច្រើន​ប្រភេទ​គេច​ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ទាំងយប់​ទាំង​ថ្ងៃ​។ មន្ត្រី​មាន​សមត្ថកិច្ច​ច្រកព្រំដែន​តំបន់​អូរ​រំដួល ឲ្យដឹងថា លោក កត់ ណៃ បាន​នឹង​កំពុង​បណ្ដែតបណ្ដោយ ឃុបឃិត​គ្នា​ជា​ប្រពន្ធ័ ជាមួយ​ក្រុម​ដែល​រកស៊ី​ដឹក​ទំនិញ​ឆ្លងដែន​ពី​ថៃ​ចូល​កម្ពុជា​។ ទំនិញ​គ្រប់​ប្រភេទ​ដែល​ឆ្លង ដែន​តាម​ច្រក​អូរ​រំដួល មិន​មាន​ការត្រួតពិនិត្យ​ឲ្យបាន​ច្បាស់លាស់​នោះ​ឡើយ​។ ដូច្នេះ​គេ​មិនដឹងថា​តើ​អ្វី​ដែល​ឈ្មួញ​បាន​នាំ​ចូល​នោះទេ​។ បញ្ហា​នេះ​គឺជា​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​ថ្នាក់ដឹកនាំ​មិន​គួរ​មើលរំលង​ឡើយ​។​

​ប្រភព​ព័ត៌មាន​បានឲ្យ​ដឹង​បន្ថែមថា ក្រៅពី​ជី​គេច​ពន្ធ​និង​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ផ្សេងៗ​ទៀត ក៏​គេចពន្ធ​ឬ​បង់ ពន្ធ​មិន​គ្រប់​ដែរ ។ ប្រភព​បន្ថែមថា រថយន្ត​ដឹកទំនិញ​ទាំង​តូច​ទាំង​ធំ​ទាំង​ខ្សែៗ នាំចូល​ពី​ប្រទេស​ថៃ​ទាំង​ថ្ងៃ​ឆ្លងកាត់​ច្រក​ព្រំដែន​ចូល​តាម​ច្រក​តំបន់​អូរ​រំដួល​ស្រុក​ភ្នំព្រឹក​ខេត្ត​បាត់ដំបង​ដោយ​មិន​គិត​អំពី​ច្បាប់ទម្លាប់​អ្វី​ទាំងអស់​។ ពោល​គឺ​សមត្ថកិច្ច បើក​បា​រ៉ាស់​ច្រកព្រំដែន​តំបន់​ឲ្យ​រថយន្ត​ដឹក​ជី និង​ទំនិញ​ផ្សេងៗ​ទាំងនោះ​ចូល​ដោយ​សេរី​។ ប្រជាពលរដ្ឋ​និយាយថា គេ​មើលឃើញ​ថា​ភាពមិនប្រក្រតី​នៃ​ការអនុញ្ញាត​ឲ្យ​ទំនិញ​នាំចូល​ដោយ សេរី​ឬ​បង់ពន្ធ​មិន​គ្រប់​ទាំងយប់​ទាំង​ថ្ងៃ​។ ទំនិញ​បង់ពន្ធ​មិន​គ្រប់ មាន​ច្រើន​ប្រភេទ​ទាំង​នោះ​គឺជា​ប្រភព​ហិរញ្ញវត្ថុ ដ៏​សំខាន់​របស់​លោក កត់ ណៃ​។​

​ប្រភព​រាយការណ៍​ថា មន្ត្រីនគរបាល​ប្រចាំការ​នៅ​ទី​នោះ​ភាគច្រើន​ជួល​ជន​ស៊ីវិល​ឲ្យ​ចាំ​ទទួលយក​លុយ​រថយន្ត​ដឹក​ទំនិញ​ចេញ​,​ចូល ពីព្រោះ​អស់លោក​ខ្លាច​មាន​បញ្ហា​ជា​យថាហេតុ​ណាមួយ​កើតឡើង​។ ឈ្មួញ​មិនអាច​គេច​ឬ​លួច​ដោយ​មិន​ប្រាប់​ឱ្យ​បងៗ​សុីវិល ដែល​ឈរ​ចាំ​មេ​ី​ល នៅ​ច្រក​តំបន់​អូរ​រំដួល​បាន​នោះឡើយ ។ ប្រភព​បាន​រាយការណ៍​ថា ជន​ស៊ីវិល​ដែល​តំណាង​ឲ្យ​មន្ត្រី​គយ​ហាក់​មាន អំណាច​ខ្លាំង​សម្បើម ជាមួយៗ​រកស៊ី​ដឹក​ទំនិញ​គេច​ពន្ធ​ឆ្លងដែន​ទាំងនោះ​។ រវាង​ឈ្មួញ​អ្នក​រកស៊ី​និង​ជួន​ស៊ីវិល​ដែល​ប្រចាំការ​នៅ​ច្រក​ព្រំដែន​អូរ​រំដួល មាន​ការយល់​គ្នា​យ៉ាង​ច្បាស់លាស់​ដោយ​ក្រុម​ដែល​រកស៊ី​ដឹក​ទំនិញ​ទាំង នោះ​គ្រាន់តែ​ឃើញ​ជន​ស៊ីវិល​នៅ​ឈរ​កន្លែង​ណា គឺ​ទៅ តាម​ជួប​ដល់​កន្លែង​នោះ​តែម្ដង​។​

​ថៅកែ​ទំនិញ​ទាំងឡាយ​ចាំបាច់​ទាក់ទង​ជាមួយ​លោក​មេ​ស្នាក់ការ​គយ​មុន​រួចជាស្រេច ជាពិសេស​ទំនិញ​អត់​ពន្ធ​សុទ្ធតែ​ត្រូវ​ទាក់ទង​ជាមួយ​លោក​កត់ ណៃ ជាមុន រីឯ​អ្នក រងគ្រោះ​ជាង​គេ គឺ​ប្រជាពលរដ្ឋ​ស៊ីឈ្នួល​ដឹក​ជញ្ជូន​ទំនិញ​កំប៉ិកកំប៉ុក​។ នៅ​ស្រុក​ព្រំដែន​អូរ​រំដួល​នេះ​ក៏​មាន​ផង​ដែរ​អំពី​បញ្ហា​ទំនិញ​សាច់​ខូច​គុណភាព​ដែល​ឈ្មួញ​បាន​រៀបចំ​។ ពីព្រោះ​ថា​នៅ​ចំណុច​ព្រំដែន​អូរ​រំដួល​នេះ​គ្មាន​ការត្រួតពិនិត្យ​ឲ្យបាន​ម៉ត់ច​ត់​នោះឡើយ​។ អស់ លោក​មាន​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​រួម​ទាំង​គយ​ផង​មិន​បាន​ត្រួតពិនិត្យ​ទំនិញ​នាំចូល​នោះទេ​។ ទំនិញ​ឆ្លង កាត់​ច្រក​អូរ​រំដួល មិន​មាន​ការត្រួតពិនិត្យ​ឲ្យបាន​ហ្មត់ ចត់​នោះឡើយ​ពោល​គឺ​ឲ្យតែ​ហុច​លុយ​ចប់​បញ្ហា​៕