ព័ត៌មានជាតិ

​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​តា​សួ អនិកជន​ខ្មែរ​សញ្ជាតិ​អាមេរិក​ជា​ថៅកែ​នៅ​ចំណុច​ទឹក​រាំ​ផ្កា​រាំ​ខណ្ឌ ៧ មករា មាន​អ្នកកាង​មែន​ទេ ទើប​គ្មាន​អ្នក​បង្ក្រាប !

​ភ្នំពេញ ៖ មាន​សេចក្ដីរាយការណ៍​ព័ត៌មាន​ជាច្រើន​ណាស់ ដែល​បាន​ចុះផ្សាយ​ពី​ភាព​អសកម្ម​របស់​មន្ដ្រី​សាលាខណ្ឌ ៧ មករា និង​សាលា​រាជធានី​ភ្នំពេញ​ដែល​បិទ​ភ្នែក​ឲ្យ​ជនល្មើ​សបើក​បន​ល្បែងភ្នាល់​ទឹកភ្លៀង របស់​តា​សួ អនិកជន​ខ្មែរ សញ្ជាតិ​អាមេរិក ជា​ថៅកែ​នៅ​ចំណុច​ទីតាំង​ផ្ការាំទឹករាំ ផ្លូវ​លេខ​១៣៩ ធ្វើ​ថៅកែ​ភ្នាល់​ស៊ីសងរ​សប់​ពាន់​រាប់ម៉ឺន​ដុល្លារ​។​ ​សេចក្ដីរាយការណ៍​ព័ត៌មាន​បាន​បន្ដទៀតថា ទីតាំង​ភ្នាល់​ទឹកភ្លៀង នៅ​ចំណុច​ទឹក​រាំ​ផ្កា​រាំ បាន​បំបែក​ជា​សាខា​នៅ​ស្ដាត​អូឡាំពិវ​ជសដើម ។ ​វា​ជា​រឿង​ដែល​គួរឲ្យ​អស់សំណើច​នៅពេល​លេច​ចេញ​ព័ត៌មា​ន​ខ្លះៗ​ចុះផ្សាយ​ថា​ទាល់តែ​មាន​បទបញ្ជារ​ពី​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​អាច​បង្ក្រាប​បន​ល្បែងភ្នាល់​ទឹកភ្លៀង​របស់​តា​សួ អនិកជន​ខ្មែរ​សញ្ជាតិ​អាមេរិក ជា​ថៅកែ​នៅ​ចំណុច​ទឹក​រាំ​ផ្កា​រាំ​បាន ។ បើ​គ្រាន់តែ​បទល្មើស​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​សោះ ក៏​ចាំបាច់​ឲ្យមាន​បទបញ្ជា​ចេញ​ពី​នាយក​រដ្ឋមន្ដ្រី​ទៅហើយនោះ តើ​ចាំបាច់​បង្កើតឲ្យមាន​គណៈ​បញ្ជាកា​រ​ឯកភាព​ខណ្ឌ និង​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នាំ​បង្ហិន​ប្រាក់ខែ​រដ្ឋ​ធ្វើ​អ្វី​? សម​ដូច​ប្រសាសន៍​សម្តេច​ធ្លាប់​ក្រើនរំលឹក ចំពោះ​មន្ដ្រី​ខេត្ត​ក្រុង​រួច​មក​ហើយ បើ​ធ្វើ​មិនកើត ចាំតែ​នាយករដ្ឋមន្ដ្រី​បញ្ជ​ស​ដដែល​នោះ ល្មម​ចុះចេញ​ពី​តំណែង​ទៅ ។ ហើយ​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​ទៅទៀត​នោះ ស្របពេល​ដែល​គេហទំព័រ TCNTV, PTV, NNCTV VCS គេហទំព័រ​កាសែត​និស្សិត​ក្មេង​វត្ត គេហទំព័រ​កាសែត​គតិ​យុ​ត្ត និង​គេហទំព័រ CCN ហ៊​ត​ញ៉ូ ចុះផ្សាយ​ពី​បទល្មើស​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​របស់​តា​សួ អនិកជន​ខ្មែរ​សញ្ជាតិ​អាមេរិក នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៣៩ ក្នុង​សង្កាត់​អូរ​ឬ​ស្សីទី ២ ស្រាប់តែ​មាន​អ្នក​សា​ព័ត៌មាន​ដូចគ្នា​បាន​លើកឡើង​បែប​បំភ័យ​ថា ពួក​ល្បែង​ឥឡូវ […]

ព័ត៌មានជាតិ

បន​ល្បែងស៊ីសង​កើតឡើង​ពេញបន្ទុក នៅ​ឃុំ​បុល​ខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប !

ខេត្ត​កំពង់ចាម ៖ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​សារាយ​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម បានឲ្យដឹងថា ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ មាន​បន​ល្បែងស៊ីសង​ច្រើន​ប្រភេទ កំពុង​កើតឡើង​ពេញបន្ទុក​ជាពិសេស​ល្បែង​បញជល់មាន់​តាមអ​ន​ឡាញ កំពុង​ក្លាយជា​ល្បែងភ្នាល់​ដាក់​លុយ​ពេញនិយម ។​ ​លោកនាយ​ប៉ុស្ដិ៍​នគ​បាល​រដ្ឋបាល​ឃុំ​បុសខ្នុរ និង​លោក ឯម វឌ្ឍនា អធិការ​នគ​បាល​ស្រុក​ចំការលើ ព្រមទាំង​អភិបាលស្រុក​ចំការ​ល​លើ មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្ដិសុខ​សង្គម​ឲ្យស្រប​ទៅ​តាម​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះ​ទេ​។​ ​រីឯ​នៅ​តាម​បណ្ដាល​ឃុំ​មួយចំនួនទៀត មាន​ល្បែង​បញ្ជល់មាន់ អាប៉ោង និង​ល្បែង​តាម​ប្រពន្ឋ័​អន​ឡាញ​កើតឡើង​យ៉ាង​រាលដាល ធ្វើឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​បញ្ហា​អស​ន្ដិ​សុខ​សង្គម​។​ ​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​សារាយ​ឃុំ​បុ​ស្ទុរ បានឲ្យដឹងថា ក្នុងភូមិ​ពួកគាត់​មាន​ល្បែង​បញ្ជល់មាន់​តាម​អន​ឡា​ញ ២ ទីតាំង ជាប់​គ្នា ដំណើរការ​យ៉ាង​រលូន មិន​រំខាន​ដល់​មន្ដ្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ ។ ក្នុង​មួយ​ថ្ងៃៗ មាន​អ្នក​ចេញ​ចូល​លេង​ល្បែង​បញ្ជល់មាន់​តាម​អន​ឡា​ញ នៅក្នុង​ទីតាំង​ទាំង​២​កន្លែង​នោះ​យ៉ាង​កុះករ ហើយ​មន្ដ្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន រក្សា​ភាព​ស្ងៀមស្ងាត់ ធ្វើ​មិនដឹងមិនលឺ​អ្វី​ទាំងអស់ ។ ហេតុនេះហើយ ទើប​ធ្វើ​ឲ្យ​ក្នុង​មូលដ្ឋាន​ឃុំ​បុ​ខ្នុរ ស្រុក​ចំការលើ កើតមាន​អំពើ​ចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ផ្សេងៗ គួរ​ឲ្យ​ភ័យខ្លាច ដោយសារ​តែ​ល្បែងស៊ីសង​ជា​ដើមហេតុ នៃ​បញ្ហា​អន្ដិ​សុខ​សង្គម​។​ ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល់ ស្នងការ​នគ​បាល​ខេត្ត​កំពង់ចាម […]

ព័ត៌មានជាតិ

បន​ល្បែងស៊ីសង​ខុស​ច្បាប់​ដ៏​ធំ​មួយ​នៅក្នុង​(​ក្លឹប​បាល់ទះ​០៩) ដែល​កំពុង​លួច​បង្កប់​ល្បែង​គ្រប់​ប្រភេទ លោក​អធិការ​ខណ្ឌ​ចំការមន​មិន​ហ៊ាន​បង្ការ ទុក​ចិញ្ចឹម​ឆ្នាំ​បាយ

ថ្ងៃទី​២០​ខែ​ឧសភា​ឆ្នាំ​២០២២ (​ដោយ​ថៃ ប៊ុនរិ​ទ្ឋ​) ​ភ្នំពេញ ៖ ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់ ដូចជា​ជល់​មាន់​តាម​ប្រពន្ឋ័​អន​ឡាញ និង​អាប៉ោង​ដ៏​ធំ​មួយកន្លែង លួច​បង្កប់​នៅ​ក្ន្ងុ​ង (​ក្លឹប​បាល់ទះ​០៩) បើក​លេង​បាន​យ៉ាង​គគ្រឹកគគ្រេង​! តាម​បណ្ដោយ​ផ្លូវលំ​លេខ​៤៧៤ ក្រុមទី​២៧ ស្ថិតនៅ​ភូមិ​៨ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​ ​ប្រជាពលរដ្ឋ​បាន​ប្រាប់​អង្គភាព​សា​ព័ត៌មាន​យើង​បានឲ្យដឹងថា គាត់​បាន​កត់សម្គាល់ឃើញ​ថា មួយ​ថ្ងៃ​មួយ​ថ្ងៃ​ឃើញ មាន​រថយន្ដៗ​ទំនើបៗ អ្នក​ខ្លះ​មក​ចូល​លេង​សុទ្ឋសឹង​ជា​សមត្ថកិច្ច​ផង​ដែរ ហេតុ​ដូច្នោះ​ហើយ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន មិន​ហ៊ាន​ធ្វើការ​បង្ក្រាប​ឡើយ ។ ព្រោះ​ខ្លាច​ប៉ះពាល់​ផលប្រយោជន៍​។​ ​សេចក្ដីរាយការណ៍​ពី​ប្រជា​ពលរដ្ឋ​នឹង​អ្នកញៀន​ល្បែង ដែល​ធ្លាប់​ចេញចូល​ទៅ​លេង​នៅ​ទីតាំង​ខាងលើនេះ​បានឲ្យដឹងថា នៅក្នុង​ក្លឹប​បាល់ទះ​០៩ កំពុង​នាំ​បក្ខពួក មកជួបជុំ​បើក​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ជាពិសេស​គឺ​អាប៉ោង​ស៊ីសង មួយ​ដៃ​រាប់ពាន់​ដុល្លារ លេង​ជា​រៀងរាល់ថ្ងៃ បាន​យ៉ាង​រលូន សង្ស័យ​ម្ចាស់​ទីតាំង​មួយ​កន្លែង​នេះ បាន​ផ្ដល់​ផលប្រយោជន៍​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​គ្រប់ទឹក​ហើយ​បាន​ជា​មិនខានឡើយ ! ទើប​ម្ចាស់​ទីតាំង​នេះ​ហ៊ាន​បើក​ដំណើរការ​លេង​បាន​ដោយ​រលូន មិន​ខ្លាចញញើត​និង​សមត្ថកិច្ច​មូលដ្ឋាន​សោះឡើយ ។ ពលរដ្ឋ​ឃើញបែបនេះ​ធ្វើឲ្យ​ពួក​គាត់​រស់នៅ​មានកា​រ​ព្រួយបារម្ភ​អំពី​បញ្ហា​អំ​ចោរកម្ម​ដូចជា​លួច​ឆក់​ប្លន់​និង​អំពើហិង្សា ជាដើម ។​ ​ជុំវិញ​ករណី​នេះ សម្ដេច​កនរ​ឡា​ហោ​ម ស ខេង ឧបនាយក​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ធ្លាប់​ដាក់​បទបញ្ជា​ឲ្យ​មន្ដ្រី​នគរបាលពាក់​ព​ន្ឋ័ក្រោម​ឱវាទ​ទូទាំងប្រទេស ត្រូវតែ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ឲ្យ​ខាន​តែ​បាន […]

ព័ត៌មានជាតិ

ទីតាំង​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ខុស​ច្បាប់​លោក​ សួ​ អនិកជន​ខ្មែរ​សញ្ជាតិ​អាមេរិក​ ជា​ថៅកែ​បាននាំគ្នា​ចាក់​លុយ​រាប់ពាន​ដុល្លារ​យ៉ាង​គគ្រឹកគគ្រេង​នៅ​កណ្ដាល​ក្រុងភ្នំពេញ​អាជ្ញាធរ​នឹង​សមត្ដ​កិច្ច​ខណ្ឌ​៧​មករា​មិន​ហ៊ាន​ធ្វើ​ការបង្ក្រាប !

(​ដោយ​ថៃ​ប៊ុនរិ​ទ្ឋ​) ​ភ្នំពេញ ៖ ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២ ចាប់ផ្ដើម​លឺ​ទៀតហើយ បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ខុស​ច្បាប់​របស់​លោក សួ អនិកជន​ខ្មែរ​សញ្ជាតិ​អាមេរិក ជា​ថៅកែ​បាន​នាំ​គ្នីគ្នា​លេង​ចាក់​លុយ (​រាប់ពាន់​ដុល្លារ​) យ៉ាង​គគ្រឹក​គ្រេង​នៅក្នុង​ទឹកដី​សង្ក្រា​ត់​អូរឬស្សីទី​២ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។ គេ​នៅ​មិនទាន់​មាន​ឃើញ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ធ្វើ​ការបង្ក្រាប ! តាម​ការណែនាំ​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ បី​កុំបី​ការពារ និង​ចូលរួម​លុបបំបាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូរី​ដ​១៩ ឲ្យមាន​ប្រសិទ្ឋភាព ។​ ​ជុំវិញ​ករណី​នេះ ប្រជាពលរដ្ឋ​បាន​នាំគ្នា​ដាក់​ការសង្ស័យ​ទៅ​អាជ្ញាធរ​នឹង​សមត្ថកិច្ច​មូលដ្ឋាន​ជា​អ្នក​បើក​ភ្លើង​ខៀវ ឲ្យ​លោក​សួ​អនិកជន​ខ្មែរ​សញ្ជាតិ​អាមេរិក​ជា ថៅកែ​ម្ចាស់​ទីតាំង​មួយ​កន្លែង​នេះ ហើយ​ទើប​ហ៊ាន​នាំ​គ្នីគ្នា​និង​បក្សពួក​មកជួបជុំ​គ្នា​បើក​លេង​ល្បែង​ភ្នាល់​ទឹកភ្លៀង​ខុសច្បាប់​បាន​ដោយ​រលូន​នៅក្នុង​មូលដ្ឋាន​ខាងលើ​នេះ ឬ​មួយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព​ន្ឋ័​មូលដ្ឋាន​សង្កាត់​អូរ​ឬ​ស្សីទី​២ ខណ្ឌ​៧​មករា មួយចំនួន អាច​បាន​ទទួល​ផលប្រយោជន៍​ពី​ម្ចាស់​ទីតាំង​មួយ​កន្លែង​នេះ​ហើយ​ទេ​ដឹង បាន​ជា​មិន​ហ៊ាន​បង្ក្រាប ! ទុកឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​មាន​ការព្រួយបារម្ភ​ដោយសារ​កន្លងមក​អ្នកញៀន​ល្បែង​ទាំងអស់​នេះ​លេង​ចាញ់​លុយ​អស់​ពី​ខ្លួន​ខ្លះ​គិត​ខ្លី​សម្រេចចិត្ត​លោត​ពីលើ​ផ្ទះ​សម្លាប់​ខ្លួនឯង ។ រឿង​ទាំងនេះ​កើត​ជា​ញឹកញាប់​មក​ហើយ ។ ម្យាង​ទៀត ពួក​គាត់​ភ័យខ្លាច​អំពី​បញ្ហា​អន្ដិ​សុខ​និង​បទល្មើស​ផ្សេងៗ​លួច​ឆក់​ប្លន់​ជាដើម ។​ ​ដូច្នេះហើយ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​នេះ​បាន​នាំគ្នា​ធ្វើការ​អំពាវនាវ​ដល់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ជាពិសេស​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង​ក្រសួង​ការពារជាតិ […]

ព័ត៌មានជាតិ

ទីតាំង​បន​ល្បែងស៊ីសង​(​ភ្នាល់​ចាក់​បាល់​)​ខុស​ច្បាប់​តាម​ប្រព័ន្ឋ​អន​ឡាញ​មួយកន្លែង​នៅ​ផ្លូវ​លេខ​២៣១​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ អធិកា​រ​ខណ្ឋទួលគោល​មិនទាន់​បង្ក្រាប​ឬ​មួយ​ទុខ​ចិញ្ចឹម​ឆ្នាំងបាយ !

ថ្ងៃទី​១៧​ខែ​ឧសភា​ឆ្នាំ​២០២២(​ដោយ​ថៃ ប៊ុនរិ​ទ្ឋ​) ​ភ្នំពេញ ៖ ទីតាំង​បន​ល្បែងស៊ីសង (​ភ្នាល់​ចាក់​បាល់​)​ខុស​ច្បាប់​តាម​ប្រពន័​ន្ឋ​អន​ឡាញ​មួយកន្លែង​កំពុង​បើក​ដំណើរការ​លេង​បាន​យ៉ាង​រលូន នៅ​ចំណុច​ផ្លូវ​លេខ​២៣១ ស្ថិត​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​ ​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​មិន​ហ៊ាន​ក្អក និង​ធ្វើ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ​ភូមិ​ឃុំ​មាន​សុ​វស្ថិ​ភាពទាំង​៧​ចំណុច​នោះ​ឡើយ !​។​ ​ប់​យោងតាម​ប្រភព​ច្បាស់​ការណ៍​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​បានឲ្យដឹងថា ៖ ទីតាំង​ខាងលើនេះ​បាន​នាំ​បក្សពួក​មកជួបជុំ !​ប់ក​លេង​ល្បែងស៊ីសង​(​ភ្នាល់​ចាក់​បាល់​)​ខុសច្បាប់​)​ខុស​ច្បាប់​ជា​រៀងរាល់ថ្ងៃ ។ គេ​សង្ស័យ​ទំនង​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​ផ្សារ​ដើមគ​រខណ្ឌ​ទួលគោក​ជា​អ្នក​បើក​ភ្លើង​ខៀវ​ឲ្យ​ទេ​ដឹង​? ទើប​ម្ចាស់​ទីតាំង​បន​ល្បែង​មួយ​កន្លែង​នេះ​ហ៊ាន​បើក​ដំណើរការ​បាន​ដោយ​រលូន​ធ្វើឲ្យ​ពលរដ្ឋ​រស់​នៅ​មាន​ការ​បាន​ដោយ​រលូន​ធ្វើឲ្យ​ពលរដ្ឋ​រស់​នៅ​មាន​ការ​ព្រួយបារម្ភ​អំពី​បញ្ហារ​អសន្ដិសុខ​នឹង​បទល្មើស​ផ្សេងៗ​ដូចជា​លួច​ឆក​ប្លន់​និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម ។​ ​សូម​រំលឹក​ថា កន្លងមក​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា ឲ្យ​អនុវត្តបី​កុំបី​ការពា​រ​និង​ចូលរួម​លុបបំបាត់​បញ្ហា​រការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វិដ​១៩​បម្លែង​ថ្មី​ឈ្មោះ​ថា​(​អូ​មី​ក្រុង​) ឲ្យមាន​ប្រសិទ្ឋភាព​។​ ​ជុំវិញ​ករណី​នេះ​ប្រជាពលរដ្ឋ​បាន​សំណូម​ទៅ​ដល់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គ​ណះ​អភិបាល​រាជធានី​ភ្នំពេញ ជាពិសេស​ឧត្តមសេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង​និង​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ រួមទាំង​លោក​វ​រះ​សេនីយ៍​ឯក សុខ ហេង អធិការ​នគ​បាល​ខណ្ឌទួលគោក​មាន​វិធានការ​ចាត់​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​ទប់ស្កាត់​ឬ​មួយ​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​(​ភ្នាល់​ចាក់​បាល​)​ខុសច្បាប់​មួយ​កន្លែង​តាម​ប្រព័ន្ឋ​អន​ឡាញ​កំពុងបើក​លេង​នៅក្នុង​ភូមិសាស្ដ្រ​ខាងលើ​នេះ តាម​និតិ​វិធី​ច្បាប់​ផងដែរ ៕ ​

ព័ត៌មានជាតិ

​រក្សាទុក​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​នៅក្នុង​សង្កាត់​អូរ​ឬ​ស្សី​ខណ្ឌ​៧​មករា​រាជធានី​ភ្នំពេញ​តាមតេ​ឡេ​ក្រាម​ដើម្បី​ទាកទាញ​សន្លឹកឆ្នោត !

ភ្នំពេញ ៖ ទីតាំង​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​មួយកន្លែង របស់លោក សួរ អនិកជន​ខ្មែរ សញ្ជាតិ​អាមេរិក ជា​ថៅកែ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៣៩ កែង​១៦៤ ក្នុង​ប​វេណ​សង្កាត់​អូរ​ឬ​ស្សី​២ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កំពុងតែ​បើក​ដំណើរការ​លេង​យ៉ាង​រលូន ហាក់​មិន​រំខាន​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​នោះ​ឡើយ ។ បើទោះបីជា​មាន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកសារព័ត៌មាន​បាន​រាយ​ការ​លណ៍​ជម្រាបជូន​ដល់​លោក នេ​ត ស៊ីថុន អធិការ​នគ​បាល​ខណ្ឌ​៧​មករា​ក៏ដោយ ក៏​លោក នេ​ត ស៊ីថុន អធិការ​នគ​បាល​៧​មករា​មិនមាន​ចំណាត់ការ​បង្ក្រាប ចំពោះ​ទីតាំង​បន​ល្បែង​លោក​សួរ​អនិកជន​ខ្មែរ​សញ្ជាតិ​អា​មេ​រក​ជា​ថៅកែ​ខុសច្បាប់​មួយ​នេះ​នៅឡើយ​ទេ ហាក់​រក្សា​ភាព​ស្ងៀមស្ងាត់ ។​ ​ពាក់​ព​ន្ឋ័ទៅ​នឹង​ទីតាំង​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​របស់លោក​សួរ​ខាងលើនេះ ប្រជាពលរដ្ឋ​ជាច្រើន​នៅក្នុង​មូលដ្ឋាន​កំពុងតែ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុខទុក្ខ​និង​សុវត្ថិភាព​របស់​ពួកគាត់​ខ​ណះ​ដែល​មូលដ្ឋាន​ទាំងមូល​ក្នុង​ខណ្ឌ​៧​មករា​ពោរពេញ​ទៅ​ដោយ​ក្រុម​អ្នកញៀន​ល្បែង​ដូច​ពាក្យចាស់​ពោល​ថា​អ្នកឈ្នះ​មុខខ្លាញ់​អ្នកចាញ់​មុខសេះ​ទាល់​តម្រិះ បើ​មិន​លួច​ក៏​ប្លង់​សម្លាប់​ដែរ ។ ក្នុងករណីនេះ ល្បែងស៊ីសង​ខាងលើនេះ ប្រជាពលរដ្ឋ​ជាច្រើន​សុំ​សំណូមពរ​ដល់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីរ​ដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គ​ណះ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជារ​ការឯកភាព​រាជ​ធានី​ភ្នំពេញ ឯកឧត្តម ស ថេត អគ្គស្នងការ​រង​នគ​បាល​ជាតិ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សូម​មេត្តា​ចាត់​កម្លាំង​ជំនាញ​ចុះ​ទៅ​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​របស់លោក​សួរ​ខាងលើនេះ​ផង ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ព្រោះ​ល្បែងស៊ីសង​ទាំងនោះ​ជា​ដើមចម​នៃ​ការបង្កបង្កើន​រាល់​បទល្មើស ។ ​ដោយ​កាលពី​ថ្មីៗ​នេះ សម្ដេច​ករ​ឡា​ហោ​ម ស ខេង […]

ព័ត៌មានជាតិ

លោក ពិន តន បើក​បន​ល្បែងស៊ីសង​បញ្ជល់មាន់ និង​វង់​អាប៉ោង​ខុសច្បាប់ កើតឡើង​យ៉ាង​ពេញបន្ទុក​ក្នុង​ក្រុង​បាន​លុង ថ្ងៃទី​១៣​ខែ​០៥​ឆ្នាំ​២០២២

(​ដោយ​ថៃ​ប៊ុនរិ​ទ្ឋ​) ​ខេត្ត​រតនគីរី ៖ មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​បាន​លុង ខេត្ត​រតនគីរី បានឲ្យដឹងថា បច្ចុប្បន្ននេះ ឈ្មោះ ពិន តន ហៅ​តា​តន ជា​មេបន​ល្បែង​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង ហើយ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ កំពុង​បើក​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង​ចំនួន​ពីរ​កន្លែង ហើយ​ដំណើរការ​យ៉ាង​រលូន ។​ ​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ទី​តាំងទី​១​នៅ​ចំណុច​ចម្កា​ស្វាយចន្ទី ក្នុងភូមិ​ឡា​ប៉ូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ហើយ​ទី​តាំងទី ២ នៅ​ចំណុច​ចម្ការកៅស៊ូ​តំបន់ភ្នំ​យោល អូរ​ត្រាវ ក្រុង​បាន​លុង ខេត្ត​រតនគីរី ។​ ​ទីតាំង​ល្បែង​បញ្ជល់មាន់ និង​វង់​អាប៉ោង​របស់​ឈ្មោះ ពិន តន ហៅ​តា​តន ទាំង ២ កន្កែង​នេះ មាន​អ្នក​ចូល​ទៅ​រួម​លេង​ល្បែង​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ ព្រោះ​មេ​ល្បែងស៊ីសង​ហ៊ាន​ធានា​សុវត្ថិភាព​ចំពោះ​អតិថិជន​របស់​ខ្លួន​ទៀតផង ។​ ​បើ​តាម​ការលើកឡើង​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា បើ​គ្មាន​ការ​បើកដៃ ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទេនោះ គឺ​ឈ្មោះ ពិន តន និង​បក្ខ​មិន​អាច​បើក​បន​ល្បែង​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង ទ្រង់ទ្រាយ​ធំ​ដំណើរការ​យ៉ាង​រលូន​បានទេ ។ ជាក់ស្ដែង នាយ​ប៉ុស្ដិ៍​ន​នគ​បាល​រដ្ឋបាល​សង្កាត់​យក្ខ​ឡោម ក៏​ដូច​ជា​អធិការ​នគ​បាល​ក្រុង​បាន​លុង និង​អភិបាល​ក្រុង​បាន​លុង […]

ព័ត៌មានជាតិ

ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀងនៅ​កណ្តាល​ក្រុងភ្នំពេញ ដែល​មាន​អនិកជន​ខ្មែរ​សញ្ជាតិ​អាមេរិក ជា​ថៅកែ អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​!

ភ្នំពេញ ៖ ​ទឹកភ្លៀង​ខុសច្បាប់​ដុះ​ស្លែរ​នៅ​ខាងជើង​ផ្សារ​អូរ​ឬ​ស្សី​កណ្តាល​ក្រុងភ្នំពេញ ដែល​ទិញ​លក់​ជា​កៅស៊ូៗ មាន​ទិញ​ម៉ា​កៅស៊ូ​លក់​ម៉ា​កៅស៊ូ​រហូតដល់​១០​កៅស៊ូ​=១០​ម៉ឺន​ដុល្លារ​ឈានដល់​១០០​កៅស៊ូ​=១​លាន​ដុល្លារ​ស៊ីសាច់ហុតឈាម​តាម​រលក​ទឹកភ្លៀង​មាន ឈ្មោះ ទឹកភ្លៀង​ភ្នំ​ទឹក​ហូរ ភ្លៀង​ផ្កា​រី ភ្លៀង​អូស​អួន ភ្លៀង​សំលី ភ្លៀង​……….​នោះ ខណៈ​នេះ​បាន​និង​កំពុង​លេង​យ៉ាង​គគ្រឹកគគ្រេង​ដោយ​សេរី​តាំ​ពី​ផ្សារ​អូរ​ឬ​ស្សី អូ​ទ្បាំ​ពិច ផ្សារ​ថ្មី​ពី​ព្រលឺមដ​ល់​យប់​គ្មាន​ទាក់ភ្នែក​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ខាង​ណា​ឡើយ​និយាយអោយចំ​គឺ​មិន​ហ៊ាន​ក្អក​ចុះ​ទៅ​បង្ក្រាប​ល្បែង​ខុសច្បាប់​នោះទេ រាប់​ទាំង​លោក​ឃួង ស្រេង ជា គណៈបញ្ជាការ​ឯកភាព​និង​លោក​ស ថេត​ផង​។​ឯ​មេ​ល្បែង​កាន់តែ​បានចិត្ត​(​មេ​សួរ រហ័ស​នាម​ភ្នំ​មាស​)​និង អ្នកលេង​កាន់តែ​ពេញនិយម​បំផុត​ដូច​ឆ្នាំ​មុនៗ​ដដែល ។ ដោយឡែក ដែល​គួរអោយ​អស់សំណើច​គឺ​ថា​លោក​ឃួង​ស្រេង​ចៅហ្វាយក្រុង​និង​លោក​ស ថេត​ស្នងការ​ក្រុង​សុខចិត្ត​ត​ស៊ី​ធើ្វ​មុខ​ក្រាស់ទ​រទូ​ស្បែក​ក្របី​ដូច​ដើរ​អត់​លី​អូ​ប្រឈម​នឹង​ពាក្យរិះគន់​របស់​ពលរដ្ឋក៏​មិន​ព្រម​ចាត់តាំង​ការបង្ក្រាប​ឡើយ គណ​បញ្ជាករ​ឯកភាព​តែ​មាត់​ត្រកៀក​ងាប់ស្តូក​។​ ​លោក លឹម​ប៊ុន​ហុង (​ហៅថា លី​តៅហ៊ូរ​) អ្នកលេង​ទឹកភ្លៀង​ម្នាក់​រស់នៅ​អូរ​ឬ​ស្សីទី​២ អោយដឹងថា ៖ មេ​ល្បែង​ទឹកភ្លៀង​អូរ​ឬ​ស្សី​នេះមាន​ខ្នងបង្អែក​មិន​ធម្មតា​ទេ​នៅ​ជិត​ទេវតា​។​គាត់​ថា​៖​អ្នកកាង​មេ​ល្បែង​ទឹកភ្លៀង​ខាងជើង​អូរ​ឬ​ស្សី​ក្នុង​ក្រុង​ភ្នំពេញ​នេះ ខ្ញុំ​មិន​អាច​ចេញ​ឈ្មោះ​ទេ ដើម្បី​ការពារ​សុវត្ថិភាព​ខ្លួន ហ៊ាន​គ្រាន់តែ​ប្រាប់អោយដឹង​ថា​មាន (​ក្បាល​គាត់​ទល់​មេឃ​ជើង​គាត់​ផុតពី​ដី​)​បាន​ហើយ​។​គាត់​បន្ត​ថា តែ​គួរ​អោយ​សោកស្តាយ​ណាស់​ដែល​ស្រុកទេស​យើង បែរជា​មាន​មន្ត្រី​កំពូល​អ​គុណធ៌ម​បន្ថោក​ខ្លួនឯង ពី​ក្បាល​ទល់​មេឃ មក​កាង​ល្បែងស៊ីសង​ជា​ជម្ងឺ​សង្គម​គួរអោយ​អៀនខ្មាស់​ដូច្នេះ​។​ ​តើ​ដោយសារ​មាន​មន្ត្រីជាន់ខ្ពស់​ជិត​ផុត​កំពូល បន្ថោក​បន្ទាប​ខ្លួនឯង​មក​រក​ប្រយោជន៍​ខ្លួន​បែប​អ​គុណធ៌ម​អញ្ចឹង​មែនឬ​? តើ​ហេតុ​នឹង​ឬ​ទើបបាន​ជា​ដល់​ថ្នាក់​គណបញ្ជាការ​ឯកភាព​ក្រុង​ដែល​មាន​អភិបាល​ក្រុង​លោក​ឃួង ស្រេង​និង​ស្នងការ​នគរបាល​ក្រុងភ្នំពេញ លោក ស ថេត ដ៏​មាន​ឥទ្ធិពល​បែរជា​សុខចិត្ត​ធ្វើ​មុខ​ក្រាស់​ដូច​ដើរទ​រទូ​ស្បែក​គោ ក្បត់​ឧត្តមគតិ បំភ្លេច​តួនាទី​បំពាន​បទ​បញ្ចា​ក្រសួងមហាផ្ទៃ បោះបង់​គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព ទៅ​អោបក្រសោប​ល្បែង កាង​អោយ​ល្បែង​ចង្រៃ​ក្រុង​អោ​សោចិ៍​កេរ្តិ៍ […]

ព័ត៌មានជាតិ

លោក កាំ​ង គឹមហុង អធិការរង​នគ​បាល​ស្រុក​ជើងព្រៃ​បើក​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​

មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្គន់ ឃុំ​ទិព្វ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បានឲ្យដឹងថា លោក កាំ​ង គឹមហុង អធិការរង​នគ​បាល​ស្រុក​ជើងព្រៃ ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ បើក​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង​នៅក្រោយ​ផ្ទះ​របស់​ខ្លួន​យ៉ាង​សុខ​ស្រួល ។ ​ទីតាំង​សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​នោះ​នៅ​ខាងក្រោយ​ហាង​លក់​បាយ​យីហោ​៩៩ ដែលជា​លំនៅដ្ឋាន​របស់​លោក កាំ​ង គឹមហុង តែម្ដង ហើយ​មាន​អ្នកចូលរួម​លេងល្បែង​យ៉ាង​ពពាក់ពពូន ។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ឯម កុសល ស្នងការ​នគ​បាល​ខេត្ត​កំពង់ចាម និង​លោក អ៊ុន ចាន់​ដា អភិបាល​ខេ​ត្រ​កំពង់ចាម ចាត់វិធានការ​បង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់​ក្នុងភូមិ​ស្គន់​ឃុំ​សូ​ទិព្វ​ស្រុក​ជើងព្រៃ​ជាបន្ទាន់ ។​ ​សេចក្ដីរាយការណ៍​ដដែល​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀតថា បន​ល្បែង​បញ្ជល់មាន់​នៅ​សង្វៀន​របស់លោក កាំ​ង គឹមហុង បើក​លេង​ទ្រង់ទ្រាយ​ធំ​ព្រោះ​គូរ​ពិសេស​ដាក់​ដើម​ថា​ន់​ពី​៤០០០​ដុល្លារ ទៅ​៥០០០​ដុល្លារ ហើយ​បន​ល្បែង​និង​វង់​អាប៉ោង​ក៏​ស៊ី​សង​លុយ​ច្រីនៗ​ដែរ ។​ ​បន​ល្បែង​បញ្ជល់មាន់ និង​វង់​អាប៉ោង​បើក​លេង​ចាប់ពី​វេលា​ម៉ោង ១១ ថ្ងៃ​ជិត​ត្រង់ រហូត​ដល់​ល្ងាច ដូច្នោះ​លោក កាំ​ង គឹមហុង ដែល​ជា​អធិការរង​នគ​បាល​ស្រុក​ជើងព្រៃ និង​ជា​មេ​បន​ល្បែងស៊ីសង អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ ។​ ​ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​បញ្ហា​អសន្ដិសុខ​សង្គម ព្រោះ​លោក កាំ​ង គឹមហុង អធិការរង​នគ​បាល​ស្រុក​ជើងព្រៃ […]

ព័ត៌មានជាតិ

ល្បែង​បញ្ជល់មាន់ និង​វង់​អាប៉ោង ក្នុង​សង្កាត់​ជ្រាវ​ក្នុង​ក្រុង​សៀមរាប​ដំណើរការ​ឡើងវិញ​ហើយ​!

មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង​ក្នុង​មូលដ្ឋាន​ពួកគាត់ ដែល​បាន​បិទ​មួយ​រយៈពេល​ខ្លី​នោះ ឥឡូវ​បាន​បើក​ដំណើរការ​ឡើងវិញ​ហើយ​។​ ​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា មាន​បុគ្គ​ម្នាក់​ឈ្មោះ តា​ហាន បានមក​បើក​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង​ឡើងវិញ​យ៉ាង​រលូន ហើយ​មាន​អ្នកចូលរួម​លេងល្បែង​យ៉ាង​ពពាក់ពពូន គ្មាន​ញញើត​អ្វី​ទាំងអស់ ។ ព្រមទាំង​លោក នួន ពុទ្ឋា​រ៉ា អភិបាល​ក្រុង​សៀមរាប កំពុង​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល​។ ​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា បុគ្គល​ឈ្មោះ​តា​ហាន និង​បក្ខពួក​ច្រើន​នាក់ សហការគ្នា​បើក​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង​ក្នុងភូមិ​ទួល​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ប្រមូល​លុយ​ពី​ក្រុម​អ្នកញៀន​ល្បែង​បាន​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ​។​ ​ល្បែង​បញ្ជល់មាន់​បើក​លេង​ទ្រង់ទ្រាយ​ធំ ដោយ​មាន​ការដាក់​ដើម​ថា​ន់​រាប់លាន់​រៀល ឬ​រាប់​ពាន់​ដុល្លារ​ក្នុង​មួយគូៗ ហើយ​ល្បែង​អាប៉ោង​ក៏​ស៊ីសង​ក្នុង​មួយ​គ្រាប់ៗ​រាប់​លាន​រៀល​ផងដែរ ព្រោះ​មេ​ល្បែងស៊ីសង​ធានា​សន្ដិសុខ​ដល់​អតិថិជន​របស់ខ្លួន ។​ ​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​មន្ដ្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ទេនោះ គឺ​គ្មាន​អ្នកណា​អាច​បើក​ល្បែងស៊ីសង​ក្នុង​ភូមិ​ទួល​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប បានឡើយ​។ ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក តេង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប និង​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង ក្នុង​ភូមិ​ទួល​ក្រសាំង សង្កាត់​ជ្រាវ […]