រាជធានីភ្នំពេញ ៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ចុះធ្វើការបង្ក្រាបនៅទីតាំងជាក់ស្តែងដោយឃាត់ខ្លួនបានជនសង្ស័យចំនួន១៣នាក់ ( ស្រី ០៣នាក់) ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនជាង៣៧កញ្ចប់តូចធំ និងសម្ភារៈសម្រាប់សេពមួយចំនួនទៀតផងដែរ។ ការបង្ក្រាបនេះធ្វើឡើងនៅចំណុចផ្លូវ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីវេលាម៉ោង២០:១០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។ បច្ចុប្បន្ន ជនសង្ស័យទាំង ១៣ នាក់ ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕
ព័ត៌មានសន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួន កម្មការិនីរោងចក្រម្នាក់ បន្ទាប់ពីយកបន្តោងខ្សែក.រូបសឹង្ហ ដាំត្បូង ស្រោបកាឡៃយកទៅបញ្ចាំ នៅក្នុងហាងមួយកន្លែង… !!!
ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង០១និង៥៥នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ម្សិលមិញ មាន កម្មការិនីរោងចក្រម្នាក់ យកបន្តោងខ្សែកស្ពាន់ស្រោបប្លាកទីន ទៅបញ្ចាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅត្រង់ចំណុចផ្សារព្រះប្រសប់ ក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ លី សៀកឡុង ភេទប្រុសអាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងអលង្ការ មានទីលំ នៅភូមិ-ឃុំកើតហេតុ។ ជនសង្ស័យឈ្មោះ វ៉ិន សុគុណ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ជនរងគ្រោះបាត់បង់ប្រាក់៥២០.០០០៛(រកឃើញវិញ) វត្ថុតាងចាប់យក ៖ បន្តោងខ្សែករូបសឹង្ហពណ៌លឿង១ មានដាំត្បូងពណ៌សច្រើនគ្រាប់ (បន្តោងស្ពាន់ស្រោបប្លាកទីន របស់ជនសង្ស័យ)។ ប្រាក់រៀល៥២០.០០០៛ និងលិខិតទទួលបញ្ចាំ( របស់ជនរងគ្រោះ)។ សភាពរឿងហេតុ ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៣និង៥៥នាទី ជនសង្ស័យបានយកបន្តោងខ្សែករូបសឹង្ហ០១ធ្វើពីស្ពាន់ស្រោបប្លាទីន មានដាំត្បូងពណ៌ស […]
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៣នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញញ ៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ បន្ទាប់ពីបង្ក្រាបបានជាបន្តបន្ទាប់។ ជនសង្ស័យទាំង០៣មានឈ្មោះ ៖ ១- ឈ្មោះ គីម ហ័រ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិស្លា ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ ២-ឈ្មោះ សាន រីឆាត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត នៅរាជធានីភ្នំពេញ។ ៣-ឈ្មោះ ឡុង ភក្តី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងតុទូ ស្នាក់នៅបន្ទប់ជួលលេខ៨ផ្លូវ១០៣ ភូមិ៤ក្រុម២៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានស្រុកកំណើត នៅស្រុកត្រាំកក់ ខេត្តកំពត។ ចាប់យកវត្ថុតាងសរុបរួមមាន ៖ -ក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់ […]