អង្គភាពប្រឆាំងអំពើពុករលួយគូរដាក់មន្ត្រីជំនាញចុះស្រាយជ្រាវ លោក អ៊ុន ចាន់ មេទាហានច្រករបៀងអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើកដៃឲ្យឈ្មួញតូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់យ៉ាងគំហុក !
បន្ទាយមានជ័យ÷ ប្រភពពីអាជីវករក៍ដូចជាក្រុមឈ្មួញដឹកជញ្ជូន នាំទិញគ្រប់សារពើ មកពីទឹកដីថៃ បង់ពន្ធមិនគ្រប់តាមរថយន្ត សាន់យ៉ុង ដឹកទំនិញសំពីងសំពោងចេញពីច្រករបៀងអូរបីជាន់ ដូចជាបន្លែ ផ្លែឈើ និងគ្រឿង ម្ទេសគ្រប់មុខ ចូលមកខ្មែរយ៉ាងពេញបន្ទុក បង់តែលុយឲ្យចូលដោយសេរី។
សូមបញ្ជាក់ផងដែរថា ច្រករបៀងអូរបីជាន់គ្រប់គ្រងដោយទាហាន វរសេនាតូចលេខ៥០៣ គ្រប់គ្រងសេដ្ឋកិច្ចដោយឈ្មោះ លោក អ៊ុន ចាន់ ជាមេបញ្ជារងវរសេនាតូចលេខ៥០៣ ជាអ្នកបើកដៃឲ្យពលករ និងក្រុមឈ្មួញដឹកទំនិញផ្សេងៗចូលមកខ្មែរតាមអំពើចិត្ត។
ទំនិញគេចពន្ឋគ្រប់សារពើ ដោយ លោក អ៊ុន ចាន់ ជាអ្នកបញ្ជាឲ្យទាហានក្រោមឱវាទរបស់ខ្លួន បើកបារ៉ាស់ឲ្យឈ្មួញនាំទំនិញចូល គាត់ជាអ្នកទទួលខុសត្រូវចំពោះករណីនេះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកធ្លាប់បានមានប្រសាស្ត្រកន្លងមក ទាហាននគរបាលត្រូវតែរិតបន្តឹងនៅតាមបន្ទាត់ព្រំដែនមិនឲ្យនាំទំនិញចូលតាមច្រករបៀងធ្វើឲ្យខាតបង់ថវិការនិងចំណូលរដ្ឋ ប៉ុន្តែផ្នែកទាហាននៅជួរមុខហាក់បីដូចស្តាប់បទបញ្ជាថ្នាក់ដឹកនាំមិនបាន ហើយទាំងផ្គើនថែមទៀតផង។