រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត !
ប្រជាពលរដ្ននិងសង្គមស៊ីវិលមានការសង្ស័យចំពោះទីតាំងមួយកន្លែងខាងលើផ្លូវតាមជាប់ប្រឡាយទឺក ស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ថាជាទីតាំងកន្លែងផលិតបារី ចិនសង្ស័យអត់ច្បាប់គ្មានអាជ្ញាបណ្ណ័ឡើយ? របស់ក្រសួងពាណិជ្ជកម្ម ក្រសួងេសដ្នកិច្ច និងហិរញ្ញវត្ថុ ជាពិសេសត្រូវមានការអនុញ្ញាតចេញពីក្រសួងឧស្សាហកម្ម ដែលមានព្រំប្រទល់ជាប់និងខេត្តកណ្ដោល ដែលធ្វើឲ្យប្រជាពលរដ្នរងនៅធ្លុំក្លិនជាតិពុល និង ប៉ះពាល់ដល់សុខភាពក្មេងៗតូចទៀតពិតជាខ្លាំងមែនម្ចាស់ទីតាំងផលិតបារី រឺអាជ្ញាធរចុះទៅគោះទឺកបង្អើលត្រីទេដឹង ?
កន្លងមកអង្គភាពសារព័ត៏មានយើង នឹងសារព័ត៏មានចុះផ្យាយជាបន្តបន្ទាប់ពីមួយទីមួយក្នុងការជំរុញឲ្យមន្រី្ទការងារ អាជ្ញាធរ ប៉ុស្ដី អធិការដ្នាននគរបាលដង្កោ និង លោកស្រីអភិបាលខណ្ឌដង្កោបំភ្លឺក្នុងរណីរោងខាងលើ ។
បើយោងទៅតាមផ្លូវច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាកផលិតផល ឈ្មោះបារីប្រភេទអ្វីឲ្យច្បាស់លាស់ ខ្នាតតូច មធ្សម និងខ្នាតធំនិងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសដើម្បីអនុវត្តន៏ចេញដោយក្រសួងពាណិជ្ជកម្ម ។
បើតាមការផ្ដល់ព័តីមានប្រាំថ្ងៃមុនកម្លាំងចំរុះអធិការដ្នាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកប៊ុនណារុំ អភិបាលរងខណ្ឌជាគណះបញ្ជាក្រុមការងារចុះបង្រា្កបម្ដងរួចហើយ តែរកមិនឃើញបារីអីទេ! លោកមេប៉ុស្ដីរដ្នបាលនគរបាលទៀន ប្រាប់ថាអត់មានឃើញអ្វីឡើយ។
លោកចៅសង្កាត់ទៀនប្រាប់ដែរថាគាត់ពិតជាបានឃើញកញ្ចប់បារី តែមិនឃើញដើមបារីអ្វីឡើយ ! ប៉ុន្តែមានធុំក្លិនបារី ថ្នាំជក់ពិតប្រាកដនៅ ថ្ងៃ ខែ ដែលគាត់បានចូលរួមចូលបង្រា្កបជាមួយក្រុមកម្លាំងចំរុះខណ្ឌកន្លងមក ។ លោកអធិការដ្នាននគរបាលខណ្ឌដង្កោ ប្រាប់ថាលោកនឹងដាក់កម្លាំងតាមដានពេលយប់ម្ដងនៅរោងចក្រខាងលើនោះ រសៀលថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ២០២៤។
ប្រជាពលរដ្នបានលួចខ្សឹបប្រាប់ថានៅមុខរោងចក្របារីចិនខាងលើមានក្រុមម៉ូតូចំនួនប្រហែល៤គ្រឿងចតមុខផ្លូវចូលរោងចក្រផលិតបារី ជាអ្នកផ្ដល់ដំណឹង ហើយក៏ជាអ្នកកាងការពារឲ្យនៅរោងចក្រផលិតបារីគ្មាននរណាហ៊ានឈប់ឡាននិងម៉ូតូនៅក្បែរផ្លូវចូលរោងចក្របានទេគឺក្រុមនោះមកសួររករឿងយើងជាមិនខានឡើយ។
រោងចក្រផលិតបារីចិនមួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាកប្រជាពលរដ្ន និងមហាជនគ្រប់ទិសទី និងកន្លែងឃ្លាំងផ្ទុកបារីចិនដឹកជញ្ជូនពេលយប់យកទៅទុកឃ្លាំងផ្សេង អត់ទុកក្នុងរោងចក្រផលិតបារីនោះឡើយ ។
ប្រជាពលរដ្ននិងអង្គការសង្គមសុីវិលសង្ឃឹមថាឯកឧត្តម ឃួង ស្រេង ជាគណះបញ្ជាការរាជធានីភ្នំពេញ និង ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិសូមមេត្តាចាត់វិធានការណ៏ ចាត់មន្រី្តចុះត្រួតពិនិត្យចំពោះទីតាំងផលិតបារីខាងលើដោយក្ដីអនុគ្រោះ ។
ប្រជាពលរដ្ន ស្នើសុំដល់ឯកឧត្តមអភិសន្ថិបណ្ឌិត ស សុខា ឧបនាយករដ្នមន្រី្តក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្រី្តជំនាញចុះទៅពិនិត្យចំពោះទីតាំងរោងចក្រផលិតបារីខាងលើ ៕