រដ្ឋមន្ត្រីក្រសួង​សាធារណការ​ដឹកជញ្ជូន និង អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ ទាំង​យប់​ទាំង​ថ្ងៃ ?

ប្រភព​ពី​មន្ត្រីរាជការ​ក្នុង​មន្ត្រី​សាធារណការ​ខេត្ត​ក្រចេះ បាន​បង្ហើប​ឲ្យដឹងថា ទោះបី​រឿងអាស្រូវ​ពុករលួយ របស់លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល​ខេត្ត​ក្រចេះ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ យ៉ាងណាក៏ដោយ ក៏​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ សូម្បីតែ​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏​មិន​ទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ពេញបន្ទុក របស់លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ នៅឡើយ​។ ដូច្នេះហើយ​ទើប​លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​ត្រជាក់ចិត្ត ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ធំៗ នៅ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​ផងដែរ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ បានឲ្យដឹងថា ទំនិញ​ដែល​ឈ្មួញ​ធំៗ នាំ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ ភាគច្រើន​ដឹកជញ្ជូន​តាម​រថយន្ត​ធុន​ធំ​ផ្ទុក​លើស​ទម្ងន់ ហើយ​អាច​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ដោយ​មិនបាច់​ចូល​ថ្លឹង​ឲ្យបាន​ត្រឹមត្រូវ​តាម​ការកំណ​ត់​នោះ​ទេ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ម្ចាស់​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​ទាំងនោះ​គ្រាន់តែ​ឈប់​បង់លុយ​ឲ្យ​មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ និង​បក្ខពួក​តាម​ការកំណត់ គឺ​អាច​បន្ត​ដំណើរ​ទៅមុខ​យ៉ាង​រលូន​។​

​ជាងនេះទៅទៀត​ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ ដែល​ដឹក​ជញ្ជូន​កសិផល ដឹកជញ្ជូន​ទំនិញ​ផ្ទុក​មិន​លើស​ទម្ងន់​ក៏ត្រូវ​បង់លុយ​ថ្លៃ​បាយ​ទឹក​តាម​ការកំណត់ របស់លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ និង​បក្ខពួក​ខ្លួន ទើប​ឈ្មួញ​ធំៗ ដឹក​ជញ្ជួន​ទំនិញ​ទៅដល់​គោលដៅ​។​

​បញ្ហា​នេះ​គឺជា​រឿង របស់លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ និង លោក ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់ ចំពោះ​អំពើ​ពុករលួយ របស់លោក នូ សុ​វណ្ណា ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​មាន​ជ័យ ស្រុក​ស្នួល កំពុង​សប្បាយចិត្ត​ប្រមូល​លុយ​ពី​ក្រុមអាជីវករ​ដឹកទំនិញ តូច ធំ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង ។ ហេតុនេះហើយ​ទើប​មាន សេចក្តីអំពាវនាវ​ឲ្យ​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ទើប​ឡើង​កាន់តំណែង​ថ្មីៗ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ និង​លោក សាំង ប៊ុនថេន ជាបន្ទាន់ ព្រោះ​រឿង​អាស្រូវ​ពុករ​លូ​យ​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​៕