សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ធំ នៅ​វត្ត​ហរិរក្ស​រិជិនី (​ហៅ​វត្ត​វាំង​ចាស់​) ក្នុង​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្ត​កំពង់ស្ពឺ​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៥​រោច ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ន​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ធំ​នៃ​ពិធី​បុណ្យ​ភ្ចុំបិណ្ឌ ប្រណៃណី​ជាតិខ្មែរ ស្ថិត​នៅ​វត្ត​ហរិរក្ស​រិជិនី (​ហៅ​វត្ត​វាំង​ចាស់​) ក្នុង​សង្កាត់​វាំង​ចាស់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្ត​កំពង់ស្ពឺ​។​

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត សូម​ជូន​មគ្គផល​កុសលផល​បុណ្យ ដល់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ សម​ប្រកប​ដោយ​សេចក្តីសុខ សេចក្តី​ចម្រេី​ន សុភមង្គល សុខភាព​ល្អ​រឹងមាំ និង​ជោគជ័យ​គ្រប់​ភារកិច្ច​។​