ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្រ្កាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត (ដោយ ស៊ីស៊ីអិន)
ថ្ងៃចេញផ្សាយៈ October 5, 2024
https://ccnhotnews.com /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/0885391945/098391945
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្រ្កាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត នៅវេលាម៉ោង០៥:១៥នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់
ខេត្តកពង់ស្ពឺ ដោយបានចាប់យកវត្ថុតាងរថយន្តចំនួន០១គឿ, ឈើគគីរចំនួន ១ដុំ ស្មើនឹង ០.៧៨០ ម៉ែត្រត្រីគុណ, ឈើម្រេញចំនួន ៩ដុំ ស្មើនឹង ៣.០៣ ម៉ែត្រត្រីគុណ បច្ចុប្បន្នកម្លាំងជំនាញបានប្រគល់វត្ថុតាងឲ្យទៅខណ្ឌរដ្ឋបាលព្រៃកំពង់ស្ពឺចាត់ការបន្ត។