សូម​ជូន​សេចក្តីរាយការណ៍ ទៅ​ដល់​លោក​អភិបាល ខេត្ត​កំពត / ប្រធាន​មន្ត្រី​រ៉ែ និង​ថាមពល​កំពត និង​ម​ន្រី្ត​ពាក់ព័ន្ធ​សូម​ជ្រាប​ជា​ដំណឹង​..!!! អំពី​ទីតាំង​ដែល​គ្រឿងចក្រ​ធ្វើ​សកម្មភាព​រុករក​រ៉ែ មាស​,​កាប់​គាស់ ឈួសឆាយ​កាយ​ដី​ព្រៃឈើ​ភ្នំ ដែល​ជា​សម្បត្តិ​រដ្ឋ​ធម្ម​ធាន​ធម្មជាតិ​ខ្មែរ​ដ៏​កំរ​! ស្ថិតក្នុង ឃុំ​តា​កែន ស្រុក​ឈូក ខេត្ត​កំពត ( វគ្គ​ទី​២) !!

ខេត្ត​កំពត ÷ យោងតាម​ប្រភព​ព័ត៌មាន​ដែល​បណ្តាញសារព័ត៌មាន​យើង ទទួលបាន ពី​ពល​រដ្ន​ជាច្រើន​នាក់​ផ្ដាល់ដំណឹង​ឲ្យដឹងថា : មាន​ទីតាំង​រុករក​រ៉ែ​មាស​ដី​ព្រៃ​ភ្នំ​ជាច្រើន​ដែល​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក ខេត្ត​កំពត ថា : មាន​គ្រឿងចក្រ​ជាច្រើន បានធ្វើ​សកម្មភាព​កាយ​គាស់​យក​ដី​ភ្នំ ដើម្បី​រុករក​រ៉ែ​មាស​តាម​ដងភ្នំ នៃ​ស្រុក​ឈូក ខេត្ត​កំពត​។​

​លោក សៅ មឿន អភិបាល​ស្រុក​ឈូក ខេត្ត​កំពត មិន​អាច​ឆ្លើយតប​ឬ កិច្ចសម្ភាសន៍​ជាមួយ​និង​បណ្ដាញសារព័ត៌មាន​យើង​បានទេ នៅ​ថ្ងៃ​ទី​០២ ខែគុម្ភះ ឆ្នាំ​២០២៦​នេះ ទោះបីជា ក្រុមការងារ​សារព័ត៌មាន​យើង ព្យាយាម​ផ្ញើ​រូបភាព និង​សារ​តាមរយៈ​ប្រព័ន្ធ​តេ​ឡេ​ក្រាម ឬ ខ​ល​ជាច្រើន​ដង​មិន​គ្មាន​អ្នក​លើក​..! សារ​យ៉ាងណាក្តី​ចូល​មើល​មិន​ឆ្លើយតប ពិតជា​ចៅហ្វាយស្រុក​ពិតប្រាកដ​មែន​…! សង្ស័យ​តែ​អ្នក​សារព័ត៏មាន​ជា​ដង្កូវ​ក្នុង​សាច់​ចៅហ្វាយ​ស្រុកទេ​ដឹង​..?

​មហាជន​ទូទាំងប្រទេស សំណូមពរ​ដល់ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល គួរតែ​ចាត់​មន្ត្រី​ជំនាញ​ចុះ​ធ្វើ​អធិការកិច្ច ទីតាំង​ភ្នំ​ជ័យ​សេនា ឋិត​នៅក្នុង​ដែល​ស្ថិត​នៅក្នុង​ស្រុក​ឈូក​ខេត្ត​កំពត ខាងលើ ។​
​ចំនុច​ទី ១​ច្បាប់​អាជ្ញា​បណ្ណ័​រុករក​រ៉ែ មាន​..!
​ចំនុច​ទី​២ តើ​មានច្បាប់​អាជ្ញា​បណ្ណ័ អាជីវកម្ម ជីក​រ៉ែ​មាស ដែរ​ទេ​..?

​បើសិនជា​អត់​មាន​អាជ្ញា​បណ្ណ័​អាជីវកម្ម វិញ​តើ​ត្រូវ​ខាត​បង់ពន្ធ​ចូល​រដ្ន​ប៉ុន្មាន លាន​ដុល្លារ ដែរ​..? តើ​បើ​ជា​ការឃុបឃិត​គ្នា​ថ្នាក់​ខេត្ត​ជាមួយ​ក្រុមហ៊ុន​រុករក​រ៉ែ មាស គិត​ម្ដេច​ដែរ​..?

​បណ្តាញ​សារព័ត៌មាន​ក្នុងស្រុក និង​ពល​រដ្ន​ទូទៅ​ស្នើ​ដល់ ឯកឧត្ដម បណ្ឌិត ម៉ៅ ធ​និន្ទ អភិបាល​ខេត្ត​កំពត សូម​មេត្តា​ចាត់​ជំនាញ​និង​មន្ទីរ​ពាក់ព័ន្ធ ចុះ​អធិការកិច្ច​ទីតាំង​រុករក​រ៉ែ​មួយចំនួន ដែល​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក ដោយ​ក្តី​គោរព​ផង ! ឯកឧត្តម​អភិបាលខេត្ត !!! ដែល​ជានិច្ចកាល ! ឯកឧត្ដម បណ្ឌិត ម៉ៅ ធ​និន្ទ អភិបាល​ខេត្ត​កំពត លោក​តែងតែ​គិត​ពី​ផលប្រយោជន៍ បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត​ទាំងអស់​និង​ជឿ​ទុកចិត្ត​លើ​អភិបាល​កំពត .!!

​សង្ឃឹម​ថា​ឯកឧត្តម និង ប្រធាន​មន្ទីរ រ៉ែ និង​ថាមពល ពិតជា​មិន​ឃុបឃិត​គ្នា ជាមួយ​ក្រុមហ៊ុន ភូតភ​កុហក់ រាជ​រដ្នាភិបាល ដែល​ដឹកនាំ​ដោយ​នាយក​រដ្ន​ម​ន្រី្ត សម្ដេច ហ៊ុន​ម៉ា​ណែ​ត .​នោះឡើយ​..!! គឺ អោយ​តែ​បងប្អូន​មាន​ផល​លំបាក ទោះ​តិច​ឬ​ច្រើនក្តី ក៏ ឯកឧត្ដម បណ្ឌិត ម៉ៅ ធ​និន្ទ អភិបាល​ខេត្ត​កំពត មិន​ដែល​មើល​រំលង​សោះឡើយ គឺ​លោក​អភិបាលខេត្ត តែងតែ​ចាត់វិធានការ​ចុះមក​ដោះស្រាយ​ភ្លាមៗ​ផងដែរ !!!​។​

​បណ្ដាញសារព័ត៌មាន​យើងខ្ញុំ គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង ក៏ដូចជា​ការរាយការណ៍ និង​ជូនដំណឹង​ដល់​ថ្នាក់ដឹកនាំ​ខាងលើ តែប៉ុណ្ណោះ ! មិន​មាន​ចេតនា​ញុះញង់​ឬ​ដាក់ សម្ពោធ​ដល់​បុគ្គល ឬ​អង្គភាព​ណាមួយ​ឡើយ ! នឹង​រងចាំ​ការបកស្រាយ​បំភ្លឺ​រៀងរាល់​ម៉ោង​ធ្វើ​ការងារ ..៕ សូម​អរគុណ​

Leave a Reply

Your email address will not be published. Required fields are marked *