​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា

នា​ព្រឹក​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៦ នៅ​វិមាន​សន្តិភាព សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ Zou Jiayi ប្រធាន​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក​ជំទាវ​ប្រធាន​ធនាគារ AIIB បាន​កោតសរសើរ​សមិទ្ធ​ផល និង​ការរីកចម្រើន​យ៉ាង​រហ័ស​នៅ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដាក់ចេញ​នូវ​គោលដៅ​អភិវឌ្ឍន៍​ជាតិ​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល​។ លោកជំទាវ​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​តែងតែ​ផ្តល់​ទំនុកចិត្ត និង​គាំទ្រ​ដល់​ធនាគារ AIIB នា​ពេលកន្លងមក​។ លោកជំទាវ​បាន​គោរព​ជម្រាប​ជូន​សម្តេច​ធិបតី​អំពី​គោលនយោបាយ​អាទិភាព ៤…

ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​ឃ្លាំងមឿង ផ្លូវជាតិ​លេខ​៥ ខេត្ត​ពោធិ៍សាត់ មើល​រថយន្ត​ដឹក​ខ្សាច់​ធំៗ​ផង​

ប្រភព​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជួន​ទំនិញ​តាម​រថយន្តធុ​ន​ធំ​បន្ទុក​លើស​ទម្ងន់​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ឃ្លាំង​មឿង​អះ អាង​ថា សុទ្ធតែ​បង់លុយ​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៥ ក្រុង​ពោធិ៍សាត់ គឺ​ក្រុម​មន្ត្រី​អាច​រក​ចំណូល​លើ​តុ​ក្រោម​តុ សម្រាប់​ចែក​គ្នា​ដាក់​ហោប៉ៅ​យ៉ាង​រីករាយ​។ បច្ចុប្បន្ន​គេ​ឃើញ​រថយន្ត​ដឹក​ខ្សាច់​ធ្វើ​ចរាចរណ៍​យ៉ាង​គគ្រឹកគគ្រេង​ចេញពី​ខេត្តពោធិ៍សាត់​ឆ្ពោះទៅ​ខេត្ត​បាត់ដំបង ដោយ​ឆ្លងកាត់​ស្ថានីយ៍​ថ្លឹង​រថយន្ត​ឃ្លាំងមឿង​រាប់​សិប​គ្រឿង​ក្នុង​១​ថ្ងៃៗ ដែល​ជា​ប្រភព​ចំណូល​លោក ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​ទីតាំង​ខាងលើនេះ​។​ ​ក្រុមអាជីវករ​ដឹកទំនិញ​ឆ្លងកាត់​លើ​ស្ថានីយ៍​ជញ្ជីង​ផ្លូវ ជាតិ​លេខ​៥​ក្រុង​ពោធិ៍សាត់​រិះគន់ ដល់​មន្ត្រី​ដែល​ប្រចាំ ការ​នៅ​លើ​ស្ថានីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ​៥ មិន​បាន​យកចិត្តទុកដាក់ នៅក្នុង​ការផាកពិន័យ ឬ​មាន​វិធានការ​ផ្លូវ ច្បាប់​ទៅ​លើ​រថយន្ត ដឹក​លើស​ទម្ងន់​ឬ​ល្មើស​ច្បាប់​នោះ​ទេ គឺ​ពួក​មន្ត្រី​ទាំងនោះ​គិតតែ​ផលប្រយោជន៍​ស្គាល់​ខ្លួន​របស់​ពួកគេ​។ រៀងរាល់​យប់​,​ថ្ងៃ គេ​តែងតែ​សង្កេត ឃើញ​តៃកុង​ឡាន ឬ​ព្រូ​ល ចុះ​បង់លុយ​ឱ្យ​កូនចៅ​លោក​ប្រធាន រួច​បើក​បន្ត​ទៅមុខ​យ៉ាង​រលូន ទោះបី​ដឹក​ផ្ទុក​លើស​ទម្ងន់​កំណត់​ក៏ដោយ រីឯ​រថយន្ត​ខ្លះ​ទៀត គ្រាន់​តែ​វាយ​ភ្លើង​ស​ញ្ញ ជា​សញ្ញា…

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម អេ​ឡិច​សិន​ដឺ មី​ខូវ​ស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ស្លូ​វ៉ាគី ប្រចាំ​នៅ​កម្ពុជា ចូលជួប និង​ប្រគល់​សារតាំង

​នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែ​ចេត្រ ឆ្នាំ​ម្សាញ់ សប្ដស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន អនុញ្ញាត​ឱ្យ ឯកឧត្តម អេ​ឡិច​សិន​ដឺ មី​ខូវ​ស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ស្លូ​វ៉ាគី ប្រចាំ​នៅ​កម្ពុជា ចូល​ជួប​និង​ប្រគល់​សារតាំង​។ ​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា…

ធនាគារពិភពលោក ប្ដេជ្ញា​បន្ត​ផ្ដល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច កម្ពុជា

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Carlos Felipe Jaramillo អនុប្រធាន​ធនាគារពិភពលោក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក និង សហការី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​អនុប្រធាន​ធនាគារពិភពលោក បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​ឯកឧត្តម និង​សហការី ចូលជួប​សម្ដែង​ការគួរសម​នាឱកាស​នេះ…

រាជរដ្ឋាភិបាល ប្តេជ្ញាចិត្ត​ក្នុង​ការប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam Online) ដែល​ជា​យុទ្ធនាការ​យ៉ាង​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្ហាញ​សុ​ឆន្ទៈ ការជំរុញ​រួមគ្នា​ធ្វើ​ពី​គ្រប់​ក្រសួង​ស្ថាប័ន ដើម្បី​សម្អាតផ្ទះ​ឱ្យបាន​ស្អាត ថែរក្សា​ឱ្យបាន​ល្អ ដែល​គោលដៅ​យ៉ាង​ច្បាស់​គឺ “​លុបបំបាត់​សេដ្ឋកិច្ច​ខ្មៅ ឈាន​ទៅ​ថែរក្សា និង​បង្កើន​សេដ្ឋកិច្ច​ស ឱ្យបាន​ច្រើន​”

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៦ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​១១ នា​រសៀល​ថ្ងៃ​សុក្រ ទី​៦ ខែ​មីនា ឆ្នាំ​២០២៦ ថា​រាជរដ្ឋាភិបាល ប្តេជ្ញាចិត្ត​ក្នុង​ការប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam Online) ដែល​ជា​យុទ្ធនាការ យ៉ាង​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្ហាញ​សុ​ឆន្ទៈ ការជំរុញ រួមគ្នា​ធ្វើ​ពី​គ្រប់​ក្រសួង​ស្ថាប័ន ដើម្បី​សម្អាតផ្ទះ​ឱ្យបាន​ស្អាត ថែរក្សា​ឱ្យបាន​ល្អ ដែល​គោលដៅ​យ៉ាង​ច្បាស់​គឺ “​លុបបំបាត់​សេដ្ឋកិច្ច​ខ្មៅ ឈាន​ទៅ​ថែរក្សា និង​បង្កើន​សេដ្ឋកិច្ច​ស ឱ្យបាន​ច្រើន​”​។​…

លោក ឆេង សារិន​មេ​គយ​ច្រកទ្វារ​ព្រំដែន​តំបន់​ដូង​ឲ្យ​នាំ​យក​ចូល​នៅ​ទំនិញ​គ្រប់មុខ បង់ពន្ធ មិន​គ្រប់​ចំនួន​..!.​នាំគ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​អំពើ​ចិត្ត​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សោះ​..!!

បើ​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឆេង សារិន ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​ព្រំដែន​ដូង ស្រុក​រមាស​ហែក បាន​ខ្សឹម​ឲ្យដឹងថា ការដែល​លោក ឆេង សារិន ហ៊ាន​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​នេះ គឺ​ដោយសារ​មាន​ការបើក​ដៃ​ពី​សំណាក់ មេ​គយ​ធំៗ ខាងលើ ដែល​ល្បីល្បាញ​ខាង​អំពើពុករលួយ​ផងដែរ​។ ​បើ​គ្មាន​ការបើក​ដៃ​ពី​មេ​គយ​ពុករលួយ​ធំៗ ខាងលើ នេះ​ទេ​ គឺ​លោក ឆេង សារិន ប្រធានការិយាល័យ​គយ​ច្រកទ្វារព្រំដែន​តំបន់​ដូង មិន​ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​វៀតណាម នាំចូល​ទំនិញ​តាម​ច្រក​នេះ​យ៉ាង​ពេញបន្ទុក​ឡើយ ទល់​តែ​មាន​ការ​បើកដៃ​ពី​ពួក​មេ​គយ​ធំៗ នេះ​ផង​ដែរ​ទើប​អ្វីៗ អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​..​។​ ​សង្ឃឹមថា លោក គុណ ញឹម…

សូម​ជូន​សេចក្តីរាយការណ៍ ទៅ​ដល់​លោក​អភិបាល ខេត្ត​កំពត / ប្រធាន​មន្ត្រី​រ៉ែ និង​ថាមពល​កំពត និង​ម​ន្រី្ត​ពាក់ព័ន្ធ​សូម​ជ្រាប​ជា​ដំណឹង​..!!! អំពី​ទីតាំង​ដែល​គ្រឿងចក្រ​ធ្វើ​សកម្មភាព​រុករក​រ៉ែ មាស​,​កាប់​គាស់ ឈួសឆាយ​កាយ​ដី​ព្រៃឈើ​ភ្នំ ដែល​ជា​សម្បត្តិ​រដ្ឋ​ធម្ម​ធាន​ធម្មជាតិ​ខ្មែរ​ដ៏​កំរ​! ស្ថិតក្នុង ឃុំ​តា​កែន ស្រុក​ឈូក ខេត្ត​កំពត ( វគ្គ​ទី​២) !!

ខេត្ត​កំពត ÷ យោងតាម​ប្រភព​ព័ត៌មាន​ដែល​បណ្តាញសារព័ត៌មាន​យើង ទទួលបាន ពី​ពល​រដ្ន​ជាច្រើន​នាក់​ផ្ដាល់ដំណឹង​ឲ្យដឹងថា : មាន​ទីតាំង​រុករក​រ៉ែ​មាស​ដី​ព្រៃ​ភ្នំ​ជាច្រើន​ដែល​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក ខេត្ត​កំពត ថា : មាន​គ្រឿងចក្រ​ជាច្រើន បានធ្វើ​សកម្មភាព​កាយ​គាស់​យក​ដី​ភ្នំ ដើម្បី​រុករក​រ៉ែ​មាស​តាម​ដងភ្នំ នៃ​ស្រុក​ឈូក ខេត្ត​កំពត​។​ ​លោក សៅ មឿន អភិបាល​ស្រុក​ឈូក ខេត្ត​កំពត មិន​អាច​ឆ្លើយតប​ឬ កិច្ចសម្ភាសន៍​ជាមួយ​និង​បណ្ដាញសារព័ត៌មាន​យើង​បានទេ នៅ​ថ្ងៃ​ទី​០២ ខែគុម្ភះ ឆ្នាំ​២០២៦​នេះ ទោះបីជា ក្រុមការងារ​សារព័ត៌មាន​យើង…

ល្បែង​បើ​ក​ដំណើរការ​វិញ​ហើយ​បងប្អូន​ណា​ចូលចិត្ត​មក​លេង​បាន​..! ល្បែង​ហ្គែម​បាញ់​ត្រី នៅ​ផ្សារ​ទំនើប​សូរិយា​(​ជាន់​ទី​៥) កំពុង​ពង្រក់ស្មារតី​សិស្ស​គេច​មិន​ទៅ​សាលារៀន និង ពលរដ្ឋ​មួយចំនួនធំ​!!​សូម​លោក ជា ខេ​មា អភិបាលខណ្ឌ​ដូនពេញ ចុះ​ចាត់វិធានកា​រប​ង្រា្ក​ប​ផង​ទាន , សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​

រាជធានី​ភ្នំពេញ ÷ សូម​ធ្វើ​សេចក្តីរាយការណ៍​ជូន អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​ខណ្ឌ​ដូនពេញ ជាពិសេស លោក ជា ខេ​មា អភិបាលខណ្ឌ​ដូនពេញ ! សូម​ចាត់​មន្ត្រី​ជំនាញ ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ ទីតាំង​ល្បែង​កម្សាន្ត មួយកន្លែង ឋិត​នៅលើ​ផ្សារ​ទំនើប​សូរិយា (​ជាន់​ទី​៥) កំពុង​ពង្វក់​អារម្មណ៍ សិស្សសាលា​គេច​ម៉ោង​រៀន !​និង​បណ្តា​យុវជន​និង យុវ​ចាស់​ប្រុស​-​ស្រី មួយចំនួន លេង​ល្បែងស៊ីសង ដោយ​ក្តី​អនុគ្រោះ​ផង​ទាន !! រក្សា​បទ​បព្ជា​ភូមិ​/ សង្កាត់​មាន​សុវត្ថិភាព ដែល​ថ្នាក់ដឹកនាំ ដាក់​អោយ​មន្ត្រី​ថ្នាក់ក្រោម​អនុវត្តតាម​..!​។​…

គយ​ចល័ត​តំបន់​៣ គ្រប់គ្រង​ខេត្ត​ចំនួន​៣ រួមមាន :​ខេត្ត​កំពង់ស្ពឺ , ខេត្ត​ព្រះសីហនុ និង ខេត្ត​កោះកុង ។ គយ​ចល័ត​តំបន់​៣ ទាំង​៣​តំបន់​នេះ ! បាន​ឈរជើង​នៅ ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ផ្លូវបំបែក ស្រែអំបិល​ហើយ​ពួកគេ​អាច​ឈរជើង​នៅ វាលរេញ ស្រុក​ព្រៃនប់ មួយកន្លែង​ទៀត​ផង​..!

ការចុះ​បង្ក្រាប​ទំនិញគេចពន្ធ របស់ គយ​ចល័ត​ទូទាំង​ប្រទេស រយៈពេល​នេះ គឺ​បាន​បំបាក់មុខ គយ​ចល័ត​តំបន់​៣ យ៉ាងខ្លាំង ដោយ​កម្លាំង​គយ​ចល័ត​ទូទាំង​ប្រទេស បាន​ចុះ​ចាប់​ទំនិញគេចពន្ធ​បាន​ជាច្រើន​មុខ​ទំនិញ និង​ជា​ច្រើន​កន្លែង​ដូចជា : នៅតាម​ម៉ា​ត ,​ឃ្លាំង​ស្ដុក​ទំនិញ​របស់​ចិន និង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ផងដែរ​។ ករណី​បទល្មើស​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នេះ​! លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ស្ថាប័ន​ Anti-Corruption Unit និង ក្រសួង​អធិការកិច្ច Ministry of Inspection ,…

សូម​ធ្វើ​សេចក្តីរាយការណ៍ ជូន​ថ្នាក់ដឹកនាំ ខេត្ត​កំពត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ សូម​ជ្រាប :​អំពី​ទីតាំង​ដែល​គ្រឿងចក្រ​ធ្វើ​សកម្មភាព​រុករក​រ៉ែ ,​កាប់​គាស់​កាយ​ដីភ្នំ ដែល​ជា​សម្បត្តិ​រដ្ឋ​ធម្ម​ធាន​ធម្មជាតិ​ខ្មែរ​ដ៏​កំរ​! ស្ថិតក្នុង ឃុំ​តា​កែន​កោះស្លា ស្រុក​ឈូក ខេត្ត​កំពត ( វគ្គ​ទី​១) !!!

ខេត្ត​កំពត ÷ យោងតាម​ប្រភព​ព័ត៌មាន​ដែល​បណ្តាញសារព័ត៌មាន​យើង ទទួលបាន ប្រភព​ពី​ប្រជា​ពល​រដ្ន​អ្នក​ភូមិ​ខាងលើ​សូម​លាក់​ឈ្មោះ​ឲ្យដឹងថា : មាន​ទីតាំង​រុករក​រ៉ែ​មាស (​មាស​សុទ្ធតែ​ខ្ចី ) ជាច្រើន​កន្លែង លើ​ភ្នំ​ជាច្រើន​បណ្ដាលឲ្យ​ខូចខាត​ព្រៃឈើអ​ស់​ហើយ​ស្ទើរ​គ្មាន​សល់​កន្លែង​ណា​នោះទេ​..!​ដែល​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ភូមិ​ជ័យ​សេនា ឃុំ​តា​កែន​កោះស្លា ស្រុក​ឈូក ខេត្ត​កំពត ថា : មាន​គ្រឿងចក្រ​ជា​ច្រេី​ន បានធ្វើ​សកម្មភាព​កាយ​គាស់​យក​ដី​ភ្នំ ដើម្បី​រុករក​រ៉ែ តាម​ដងភ្នំ នៃ​ស្រុក​ឈូក ខេត្ត​កំពត​។​ ​លោក សៅ មឿន អភិបាល​ស្រុក​ឈូក ខេត្ត​កំពត មិន​អាច​ឆ្លើយតប​ឬ កិច្ចសម្ភាសន៍​ជាមួយ​និង​បណ្ដាញសារព័ត៌មាន​យើង​បានទេ…