នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Zou Jiayi ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវប្រធានធនាគារ AIIB បានកោតសរសើរសមិទ្ធផល និងការរីកចម្រើនយ៉ាងរហ័សនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ជាតិរយៈពេលវែងរបស់រាជរដ្ឋាភិបាល។ លោកជំទាវបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ទំនុកចិត្ត និងគាំទ្រដល់ធនាគារ AIIB នាពេលកន្លងមក។ លោកជំទាវបានគោរពជម្រាបជូនសម្តេចធិបតីអំពីគោលនយោបាយអាទិភាព ៤…
Category: ព័ត៌មានជាតិ
ប្រធានស្ថានីយ៍ថ្លឹងរថយន្តឃ្លាំងមឿង ផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់ មើលរថយន្តដឹកខ្សាច់ធំៗផង
ប្រភពពីក្រុមឈ្មួញដឹកជញ្ជួនទំនិញតាមរថយន្តធុនធំបន្ទុកលើសទម្ងន់ឆ្លងកាត់ស្ថានីយ៍ជញ្ជីងឃ្លាំងមឿងអះ អាងថា សុទ្ធតែបង់លុយឲ្យមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ក្រុងពោធិ៍សាត់ គឺក្រុមមន្ត្រីអាចរកចំណូលលើតុក្រោមតុ សម្រាប់ចែកគ្នាដាក់ហោប៉ៅយ៉ាងរីករាយ។ បច្ចុប្បន្នគេឃើញរថយន្តដឹកខ្សាច់ធ្វើចរាចរណ៍យ៉ាងគគ្រឹកគគ្រេងចេញពីខេត្តពោធិ៍សាត់ឆ្ពោះទៅខេត្តបាត់ដំបង ដោយឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តឃ្លាំងមឿងរាប់សិបគ្រឿងក្នុង១ថ្ងៃៗ ដែលជាប្រភពចំណូលលោក ប្រធានស្ថានីយ៍ថ្លឹងរថយន្តទីតាំងខាងលើនេះ។ ក្រុមអាជីវករដឹកទំនិញឆ្លងកាត់លើស្ថានីយ៍ជញ្ជីងផ្លូវ ជាតិលេខ៥ក្រុងពោធិ៍សាត់រិះគន់ ដល់មន្ត្រីដែលប្រចាំ ការនៅលើស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ មិនបានយកចិត្តទុកដាក់ នៅក្នុងការផាកពិន័យ ឬមានវិធានការផ្លូវ ច្បាប់ទៅលើរថយន្ត ដឹកលើសទម្ងន់ឬល្មើសច្បាប់នោះទេ គឺពួកមន្ត្រីទាំងនោះគិតតែផលប្រយោជន៍ស្គាល់ខ្លួនរបស់ពួកគេ។ រៀងរាល់យប់,ថ្ងៃ គេតែងតែសង្កេត ឃើញតៃកុងឡាន ឬព្រូល ចុះបង់លុយឱ្យកូនចៅលោកប្រធាន រួចបើកបន្តទៅមុខយ៉ាងរលូន ទោះបីដឹកផ្ទុកលើសទម្ងន់កំណត់ក៏ដោយ រីឯរថយន្តខ្លះទៀត គ្រាន់តែវាយភ្លើងសញ្ញ ជាសញ្ញា…
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ ឯកឧត្តម អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួបនិងប្រគល់សារតាំង។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា…
ធនាគារពិភពលោក ប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និង សហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមអនុប្រធានធនាគារពិភពលោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសមនាឱកាសនេះ…
រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដែលជាយុទ្ធនាការយ៉ាងជាក់លាក់របស់រាជរដ្ឋាភិបាលក្នុងការបង្ហាញសុឆន្ទៈ ការជំរុញរួមគ្នាធ្វើពីគ្រប់ក្រសួងស្ថាប័ន ដើម្បីសម្អាតផ្ទះឱ្យបានស្អាត ថែរក្សាឱ្យបានល្អ ដែលគោលដៅយ៉ាងច្បាស់គឺ “លុបបំបាត់សេដ្ឋកិច្ចខ្មៅ ឈានទៅថែរក្សា និងបង្កើនសេដ្ឋកិច្ចស ឱ្យបានច្រើន”
រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ នារសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ ថារាជរដ្ឋាភិបាល ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដែលជាយុទ្ធនាការ យ៉ាងជាក់លាក់របស់រាជរដ្ឋាភិបាលក្នុងការបង្ហាញសុឆន្ទៈ ការជំរុញ រួមគ្នាធ្វើពីគ្រប់ក្រសួងស្ថាប័ន ដើម្បីសម្អាតផ្ទះឱ្យបានស្អាត ថែរក្សាឱ្យបានល្អ ដែលគោលដៅយ៉ាងច្បាស់គឺ “លុបបំបាត់សេដ្ឋកិច្ចខ្មៅ ឈានទៅថែរក្សា និងបង្កើនសេដ្ឋកិច្ចស ឱ្យបានច្រើន”។…
លោក ឆេង សារិនមេគយច្រកទ្វារព្រំដែនតំបន់ដូងឲ្យនាំយកចូលនៅទំនិញគ្រប់មុខ បង់ពន្ធ មិនគ្រប់ចំនួន..!.នាំគ្នាប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយសោះ..!!
បើតាមប្រភពដែលស្និទ្ធនឹងលោក ឆេង សារិន ប្រធានការិយាល័យគយច្រកទ្វារតំបន់ព្រំដែនដូង ស្រុករមាសហែក បានខ្សឹមឲ្យដឹងថា ការដែលលោក ឆេង សារិន ហ៊ានធ្វើអ្វីតាមតែអំពើចិត្តនេះ គឺដោយសារមានការបើកដៃពីសំណាក់ មេគយធំៗ ខាងលើ ដែលល្បីល្បាញខាងអំពើពុករលួយផងដែរ។ បើគ្មានការបើកដៃពីមេគយពុករលួយធំៗ ខាងលើ នេះទេ គឺលោក ឆេង សារិន ប្រធានការិយាល័យគយច្រកទ្វារព្រំដែនតំបន់ដូង មិនហ៊ានបើកដៃឲ្យឈ្មួញវៀតណាម នាំចូលទំនិញតាមច្រកនេះយ៉ាងពេញបន្ទុកឡើយ ទល់តែមានការបើកដៃពីពួកមេគយធំៗ នេះផងដែរទើបអ្វីៗ អាចប្រព្រឹត្តទៅដោយរលូន..។ សង្ឃឹមថា លោក គុណ ញឹម…
សូមជូនសេចក្តីរាយការណ៍ ទៅដល់លោកអភិបាល ខេត្តកំពត / ប្រធានមន្ត្រីរ៉ែ និងថាមពលកំពត និងមន្រី្តពាក់ព័ន្ធសូមជ្រាបជាដំណឹង..!!! អំពីទីតាំងដែលគ្រឿងចក្រធ្វើសកម្មភាពរុករករ៉ែ មាស,កាប់គាស់ ឈួសឆាយកាយដីព្រៃឈើភ្នំ ដែលជាសម្បត្តិរដ្ឋធម្មធានធម្មជាតិខ្មែរដ៏កំរ! ស្ថិតក្នុង ឃុំតាកែន ស្រុកឈូក ខេត្តកំពត ( វគ្គទី២) !!
ខេត្តកំពត ÷ យោងតាមប្រភពព័ត៌មានដែលបណ្តាញសារព័ត៌មានយើង ទទួលបាន ពីពលរដ្នជាច្រើននាក់ផ្ដាល់ដំណឹងឲ្យដឹងថា : មានទីតាំងរុករករ៉ែមាសដីព្រៃភ្នំជាច្រើនដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត ថា : មានគ្រឿងចក្រជាច្រើន បានធ្វើសកម្មភាពកាយគាស់យកដីភ្នំ ដើម្បីរុករករ៉ែមាសតាមដងភ្នំ នៃស្រុកឈូក ខេត្តកំពត។ លោក សៅ មឿន អភិបាលស្រុកឈូក ខេត្តកំពត មិនអាចឆ្លើយតបឬ កិច្ចសម្ភាសន៍ជាមួយនិងបណ្ដាញសារព័ត៌មានយើងបានទេ នៅថ្ងៃទី០២ ខែគុម្ភះ ឆ្នាំ២០២៦នេះ ទោះបីជា ក្រុមការងារសារព័ត៌មានយើង…
ល្បែងបើកដំណើរការវិញហើយបងប្អូនណាចូលចិត្តមកលេងបាន..! ល្បែងហ្គែមបាញ់ត្រី នៅផ្សារទំនើបសូរិយា(ជាន់ទី៥) កំពុងពង្រក់ស្មារតីសិស្សគេចមិនទៅសាលារៀន និង ពលរដ្ឋមួយចំនួនធំ!!សូមលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ចុះចាត់វិធានការបង្រា្កបផងទាន , សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
រាជធានីភ្នំពេញ ÷ សូមធ្វើសេចក្តីរាយការណ៍ជូន អាជ្ញាធរពាក់ព័ន្ធ ក្នុងខណ្ឌដូនពេញ ជាពិសេស លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ! សូមចាត់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះត្រួតពិនិត្យ ទីតាំងល្បែងកម្សាន្ត មួយកន្លែង ឋិតនៅលើផ្សារទំនើបសូរិយា (ជាន់ទី៥) កំពុងពង្វក់អារម្មណ៍ សិស្សសាលាគេចម៉ោងរៀន !និងបណ្តាយុវជននិង យុវចាស់ប្រុស-ស្រី មួយចំនួន លេងល្បែងស៊ីសង ដោយក្តីអនុគ្រោះផងទាន !! រក្សាបទបព្ជាភូមិ/ សង្កាត់មានសុវត្ថិភាព ដែលថ្នាក់ដឹកនាំ ដាក់អោយមន្ត្រីថ្នាក់ក្រោមអនុវត្តតាម..!។…
គយចល័តតំបន់៣ គ្រប់គ្រងខេត្តចំនួន៣ រួមមាន :ខេត្តកំពង់ស្ពឺ , ខេត្តព្រះសីហនុ និង ខេត្តកោះកុង ។ គយចល័តតំបន់៣ ទាំង៣តំបន់នេះ ! បានឈរជើងនៅ ផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបំបែក ស្រែអំបិលហើយពួកគេអាចឈរជើងនៅ វាលរេញ ស្រុកព្រៃនប់ មួយកន្លែងទៀតផង..!
ការចុះបង្ក្រាបទំនិញគេចពន្ធ របស់ គយចល័តទូទាំងប្រទេស រយៈពេលនេះ គឺបានបំបាក់មុខ គយចល័តតំបន់៣ យ៉ាងខ្លាំង ដោយកម្លាំងគយចល័តទូទាំងប្រទេស បានចុះចាប់ទំនិញគេចពន្ធបានជាច្រើនមុខទំនិញ និងជាច្រើនកន្លែងដូចជា : នៅតាមម៉ាត ,ឃ្លាំងស្ដុកទំនិញរបស់ចិន និងនៅតំបន់សេដ្ឋកិច្ចពិសេស ផងដែរ។ ករណីបទល្មើសសេដ្ឋកិច្ចធ្ងន់ធ្ងរនេះ! លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្ថាប័ន Anti-Corruption Unit និង ក្រសួងអធិការកិច្ច Ministry of Inspection ,…
សូមធ្វើសេចក្តីរាយការណ៍ ជូនថ្នាក់ដឹកនាំ ខេត្តកំពត និងមន្ត្រីជំនាញពាក់ព័ន្ធ សូមជ្រាប :អំពីទីតាំងដែលគ្រឿងចក្រធ្វើសកម្មភាពរុករករ៉ែ ,កាប់គាស់កាយដីភ្នំ ដែលជាសម្បត្តិរដ្ឋធម្មធានធម្មជាតិខ្មែរដ៏កំរ! ស្ថិតក្នុង ឃុំតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត ( វគ្គទី១) !!!
ខេត្តកំពត ÷ យោងតាមប្រភពព័ត៌មានដែលបណ្តាញសារព័ត៌មានយើង ទទួលបាន ប្រភពពីប្រជាពលរដ្នអ្នកភូមិខាងលើសូមលាក់ឈ្មោះឲ្យដឹងថា : មានទីតាំងរុករករ៉ែមាស (មាសសុទ្ធតែខ្ចី ) ជាច្រើនកន្លែង លើភ្នំជាច្រើនបណ្ដាលឲ្យខូចខាតព្រៃឈើអស់ហើយស្ទើរគ្មានសល់កន្លែងណានោះទេ..!ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិជ័យសេនា ឃុំតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត ថា : មានគ្រឿងចក្រជាច្រេីន បានធ្វើសកម្មភាពកាយគាស់យកដីភ្នំ ដើម្បីរុករករ៉ែ តាមដងភ្នំ នៃស្រុកឈូក ខេត្តកំពត។ លោក សៅ មឿន អភិបាលស្រុកឈូក ខេត្តកំពត មិនអាចឆ្លើយតបឬ កិច្ចសម្ភាសន៍ជាមួយនិងបណ្ដាញសារព័ត៌មានយើងបានទេ…
