កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ពិធី​ប្រណាំងទូក​នៅ​ក្រុង​តាខ្មៅ​

​កណ្តាល ៖ ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែ​អស្សុជ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២៤ នេះ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​អញ្ជើញ​ចូលរួម និង​ដឹកនាំ​កងកម្លាំង​នគរបាល​ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ពិធី​ប្រណាំងទូក​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​នៅ​ថ្ងៃ​ទី​១ នៃ​ពិធី​ប្រណាំងទូក​នៅ​ក្រុង​តាខ្មៅ គេ​សង្កេតឃើញ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ មាន​លក្ខណៈ​ល្អប្រសើរ ដែល​ញ៉ាំ​ង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា និង​ដើរ​លេង​កម្សាន្ត​សប្បាយ​យ៉ាងច្រើន​កុះករ ៕”