
លោក សំ កុសល មានជំនាញច្បាស់លាស់ខាងប្រព្រឹត្តអំពើពុកលួយបានកាន់តំណែងជាប្រធានសាខាគយខេត្តកណ្ដាលភ្លាមប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយ ដើម្បីស្រង់ដើមមិនញញើតអង្កភាពប្រឆាំងអំពើពុករលួយ
ប្រភពពីមន្ត្រីគយក្នុងខេត្តកណ្ដាល មួយចំនួនបានបង្ហើបឲ្យដឹងថាក្រោយក្រោយ លោក សំ កុសល មិនចាត់វិធាន ការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធ មិនគ្រប់ឆ្លងកាត់ខេត្តកណ្ដាល នោះទេ។ ផ្ទុយ ទៅវិញ លោក សំ កុសល ទំនងជាចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តកណ្ដាល ទើបខំប្រឹងស្រង់ដើមតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពដែលស្និទ្ធនឹងលោក សំ កុសល បានឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានសាខាគយខេត្តកណ្ដាល គឺលោក សំ កុសល កំពុងអនុវត្តន៍តាមបទពិសោធន៍របស់លោក អន សីនួន អតីតប្រធានសាខាគយខេត្តកណ្ដាលដើម្បីប្រមូលលុយយ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា ក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងផ្លូវជាតិផ្សេងៗទៀតចូលមករាជធានីភ្នំពេញ គឺជាប្រភពចំណូលរបស់លោក សំ កុសល តែម្តង។ ជាក់ស្ដែងតាំងពីទទួលបានតំណែងជាប្រធានសាខាគយខេត្តកណ្ដាល គឺលោក សំ កុសលមិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់នោះទេ ហើយមានតែសម្របសម្រួលឲ្យឈ្មួញទាំងនោះដឹកទំនិញទៅដល់គោលដៅប្រកបដោយសុវត្ថិភាព។ ទន្ទឹមនឹងនេះនៅច្រកជ្រៃធំ និងច្រកផ្សេងទៀត ក្រុមឈ្មួញអាចនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងរលូនដូចកាលពីជំនាន់លោក អន សុីនួន នៅធ្វើជាប្រធានសាខាគយខេត្តកណ្ដាល ផងដែរ។
ប្រភពពីមន្ត្រីគយក្នុងខេត្តកណ្ដាលបានឲ្យដឹងថាក្រុមឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឆ្លងកាត់ផ្លូវជាតិនានាចូលទៅរាជធានីភ្នំពេញ សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកសំ កុសល ដើម្បីសម្រួលដល់ អាជីវកម្មរបស់ពួកគេ។ លើសនេះទៅទៀតលោក សំ កុសល បានបើកដៃឲ្យក្រុមមន្ត្រីគយចល័តក្នុងខេត្តកណ្ដាល គាបយកលុយពីក្រុមឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិជាច្រើនខ្សែក្នុងខេត្តកណ្ដាលស្រេចតែអំពើចិត្តបើទោះប្បីឈ្មួញខ្លះដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនរួចហើយក៏ដោយ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកណ្ដាល បានឲ្យដឹងថាលោក សំ កុសល ឡើងកាន់តំណែងជាប្រធានសាខាគយខេត្តកណ្ដាលនៅពេលថ្មីៗនេះហើយរហូតមកដល់ពេលនេះលោក សំ កុសលមិនទាន់ចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់បានមួយករណីនៅឡើយទេ។
ករណីនេះសូមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនគួរបណ្ដែតបណ្ដោយឲ្យលោក សំ កុសលប្រធានសាខាគយខេត្តកណ្ដាល ធ្វើអ្វីៗតាមអំពើចិត្តនោះឡើយ៕ នៅមានភាគបន្ដ!