រាជធានីភ្នំពេញ÷ ទីតាំងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតយួន)មួយកន្លែង កំពុងបើកលេងភ្នាល់យ៉ាងរលូន ប្រជាពលរដ្ឋសូមសំណូមដល់ អាជ្ញាធរពាក់ព័ន្ធ សង្កាត់/ប៉ុស្តិ៍ ផ្សារអូឬស្សី២ ជាពិសេស លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និង លោក វរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា សូមមេត្តាចាត់វិធានការទប់ស្កាត់បទល្មើស ល្បែងស៊ីសងខុសច្បាប់នេះផងទាន!។ សូមបញ្ជាក់ថា÷ ល្បែងស៊ីសង (ឆ្នោតយួន)ខុសច្បាប់ ដ៏ធំ! ស្ថិតនៅ ផ្លូវ217 កែង161ក្នុងសង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។…
Category: ព័ត៌មានជាតិ
ទីតាំងល្បែងស៊ីសងបាញ់ត្រី ឬ ល្បែងចិន កំពុងតែរីកដូចស្សឹតនៅក្នុងជុំផ្សារចិន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ..
រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងគ្មានច្បាប់អនុញ្ញាត ល្បែងចិន នៅតាមបណ្តោយផ្លូវ (ឌឹកប្រីត ) ស្ថិតតាមបរិវេណ និងក្នុងផ្សារចិន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បង្ហាញថា ទីតាំងនេះបានទទួលភ្ញៀវយ៉ាងច្រើនកុះករ បែរជាអាជ្ញាធរមូលដ្ឋានមិនដឹងទៅវិញ! ក៏ប៉ុន្តែប្រហែលជាអាជ្ញាធរ និងសមត្ថកិច្ចជាប់រវល់បំពេញការងារទេមើលទៅ?!!!។ យ៉ាងណាក៏ដោយ នេះគឺជាព័ត៌មានមួយដើម្បីជម្រាបដំណឹងឲ្យមន្ត្រី ឬអាជ្ញាធរមានកម្លាំងសមត្ថកិច្ចដើម្បីជ្រាបបន្ថែមទៀត ដើម្បីឲ្យបានដឹងបន្ថែមទៀត។ យោងតាមប្រភព ដែលអង្គភាពសារព័ត៌មានយើងទទួលបាន ទីតាំងខាងលើ គឺមានមនុស្សស្រី-ប្រុស ចាំឃ្លាំមើលផ្លូវ នៅពេលដែលអ្នកដែលចម្លែកចូលទៅលង គឺសម្រាប់តែភ្ញៀវអ្នកមានលុយ និងក្រុមពួកជនបរទេសមួយចំនួនដែលត្រូវការសប្បាយហើយ ក៏ព្រោះតែទីតាំងទាំងអស់នោះមានច្រើនប្រភេទណាស់ អាចទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដែលញៀនល្បែង ដែលមកជារៀងរាល់ថ្ងៃ…
ទីតាំងសង្វៀនជល់មាន់ដុះស្លែ ខ្នាតយក្យចាប់បើកដំណើរការឡើងវិញហើយ បង្កប់ក្នុងកាស៊ីណូ 67 ស្រុកចន្ទ្រា បើកឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម លំហូរចូលលេងតាមច្រក តំបន់ព្រំដែនសំរោង
ខេត្តស្វាយរៀង = មួយរយៈចុងក្រោយនេះកាស៊ីណូ67 ត្រូវបានបិទបណ្ដោះអាសន្ន ឥឡូវពេលថ្មីៗ សារព័ត៌មានក្នុងស្រុកយើង បានបញ្ជាក់ឲ្យដឹងថា កាស៊ីណូ 67 ចាប់ដំណើរការយ៉ាងរលូនវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋាន និង សមត្ថកិច្ចស្រុកចន្ទ្រា រក្សាភាពស្ងៀមស្ងាត់ គាងគជនជាតិខ្មែរចូលមកលេងល្បែងជល់មាន់និងបៀ មិនគោរពប្រមុខរដ្នាភិបាលច្បាប់មិនឲ្យជនជាតិខ្នែរចូលមកលេងល្បែងសុីសងនៅក្នុងកាសុីណូ ដាច់ខាតនោះទេ ។ អង្គភាពសារព័ត៏មានទូរសព្ទ័ដើម្បីសុំការបំភ្លឺទៅលោកមេប៉ុស្តីច្រកចន្ទា ហៅចូលហើយគ្មានអ្នកទទួលនោះទេ ..! បើតាមប្រភពពីប្រជាពលរដ្ឋ រស់នៅជាជាប់តាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានបញ្ជាក់ឲ្យដឹងថា អ្នកដែលហ៊ានបើកល្បែងស៊ីសង បញ្ជាល់មាន់ខ្នាចធំ និង…
វ៉ាយដ៍ ហាតក្លិប &ខេធីវី WILD HEART CLUB & K TV ឬនិយម ហៅថា (ផ្ទះកែង)! បើកដំណើរការឡើងវិញហើយ!! បន្ទាប់ពីបានបិទទ្វារមួយរយៈ តើមានអ្វីប្លែកបានជាមិនតំរូវអោយភ្ញៀវយកទូរស័ព្ទចូលបាន និងបិទស្កុតលើកាមេរ៉ាទូរស័ព្ទទៀតនោះ ? មជ្ឈដ្ឋានសង្គមស៊ីវិលស្នើ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ សូមចាត់មន្ត្រីជំនាញចុះអធិការកិច្ចផងទាន!!!
រាជធានីភ្នំពេញ: សូមរាយការណ៍ជូន អាជ្ញាធរពាក់ព័ន្ធ ក្នុងខណ្ឌដូនពេញជាពិសេស លោក ជា ខេមា អភិបាលខណ្ឌដូនពេញ សូមចាត់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះត្រួតពិនិត្យ ទីតាំងក្លឹបកម្សាន្ត មួយកន្លែង ដែលមានឈ្មោះថា : វ៉ាយដ៍ ហាតក្លិប &ខេធីវី WILD HEART CLUB & K TV ឬ ហៅថា(ផ្ទះកែង) ដោយក្តីអនុគ្រោះផងទាន!។ តាមសេចក្តីរាយការណ៍ ក៏ជាព៌តមានដែលបានផ្តល់ឱ្យបណ្តាញផ្សព្វផ្សាយតាមប្រភព ពលរដ្នរស់នៅក្បែរទីតាំងខាងលើលួចខ្សឹបប្រាប់…
ទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់ យីហោ (កាហ្វេរួមមិត្ត 168) ដែលមានទីតាំងផ្លូវបេតុង ភូមិសំបូរ សង្កាត់/ខណ្ឌដង្កោ កំពុងតែបានដំណើរការជាធម្មតា ខណៈដែលអាជ្ញាធរមូលដ្ឋានហាក់មិនទាន់បានជ្រាបជាដំណឹង ! សូមលោក ជេម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យផងទាន!! ឯណា ភូមិ/សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល !!!?
រាជធានីភ្នំពេញ÷ យោងតាមប្រព័ត៌មានដែលបានផ្ដល់មកថា ទីតាំងល្បែងស៊ីសងខុសច្បាប់ យីហោ “កាហ្វេរួមមិត្ត 168” ដែលមានទីតាំងផ្លូវបេតុង ភូមិសំបូរ សង្កាត់/ខណ្ឌដង្កោ កំពុងតែបានដំណើរការជាធម្មតា ខណៈដែលអាជ្ញាធរមូលដ្ឋានមិនទាន់បានជ្រាបជាដំណឹង! គឺកំពុងតែបើកដំណើរការទទួលភ្ញៀវយ៉ាងគគ្រឹកគគ្រេង ដែលទីតាំងខាងលេីនេះ យីហោ (កាហ្វេរួមមិត្ត 168) ដែលមានទីតាំងផ្លូវបេតុង ភូមិសំបូរ សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើយោងរតាមប្រភពបានបញ្ជាក់បន្ថែមទៀតថា÷ ទីតាំងកំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេង រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ! នោះអាចជារឿងមួយមានអ្វីមិនប្រក្រតីហេីយ។ យោងតាមប្រភពដែលអង្គភាពសារព័ត៌មានយើងទទួលបានពីទីតាំង ដែលបានលួចលាក់ ឬលេងល្បែងភ្នាល់ស៊ីសងខុសច្បាប់ សូម លោក តុប…
ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ
ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…
ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ
កាលពីចុងខែវិច្ឆិកាកន្លងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ដោយឡែក…
កិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ខេត្តសៀមរាប
នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោកស្រី ម៉ននី រង្សី លើកឡើងថា កិច្ចប្រជុំនាពេលនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងការផ្ដល់សេវាជាពហុវិស័យឆ្លើយតប…
ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែ
(ភ្នំពេញ) នាព្រឹកថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក អគ្គលេខាធិការរង នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា របស់នាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីឯកសណ្ឋានសញ្ញាសម្គាល់…
នាយឧត្តមសេនីយ៍ សៅ សុខា សម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតីនៃការប្រតិបត្តិតួនាទី-ភារកិច្ច របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ.!
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតី នៃការប្រតិបត្តិតួនាទី-ភារកិច្ច របស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។ តាមរយៈសេចក្តីសម្រេច បានបញ្ជាក់ថា ក្រុមការងារមានសិទ្ធិ ជួបពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងអង្គភាពដែលមានការពាក់ព័ន្ធ, ចេញលិខិតអញ្ជើញនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ព្រមទាំង អ្នកដែលមានការពាក់ព័ន្ធមកធ្វើការសាកសួរ-បំភ្លឺ ដើម្បីស្រាវជ្រាវរកឱ្យឃើញការពិតជាក់ស្តែង។ បូកសរុបលទ្ធផលការងារ ធ្វើរបាយការណ៍ជូនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យ-សម្រេច៕
