
ភាពមិនប្រក្រតីអំពើពុករលួយរបស់លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនដូងឡើងកាន់ដំណែងថ្មីភ្លាមបើកដៃអោយក្រុមឈ្មួញ តូច ធំនិងអាជីវករដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ចូលពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរទាំងថ្ងៃទាំងយប់
ស្វាយរៀង ៖ តាមប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារតំបន់ព្រំដែនដូង ស្រុករមាសហែក ខេត្តស្វាយរៀងបានឲ្យដឹងថា បច្ចុប្បន្ននេះក្រុមឈ្មួញ តូច ធំអាជីវករ និងប្រជាពលរដ្ឋនៅតែនាំចូលទំនិញគេចពន្ធច្រើនប្រភេទពីប្រទេស វៀតណាមយ៉ាងពេញបន្ទុក ដោយមានការបើកដៃពីសំណាក់លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ ព្រំដែនដូងចូលកាន់ដំណែងថ្មី ល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយ។ ចំណែកលោក ឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោក ប៉េង ពោធិ័សា អភិបាលខេត្តស្វាយរៀង មិនចាត់វិធានការទប់ស្កាត់នូវ ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក នាយប៉ុស្តិថ្មី និងបក្សពួកនោះទេ បែបណ្តោយអោយធ្វើអ្វីៗតាមអំពើចិត្ត។
ដូច្នេះហើយទើបលោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនដូងថ្មីប្រើតួនាទី អំណាច បើកបារ៉ាស់ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ហើយក្រុមឈ្មួញ និងអាជីវករ សុទ្ធតែត្រូវបង់លុយលើ តុ ក្រោមតុ តាមការកំណត់របស់លោក នាយប៉ុស្តិថ្មី ដោយគ្មាននរណាហ៊ានតវ៉ាឡើយ។
ប្រភពក្រុមឈ្មួញ និងអាជីវករបានឲ្យដឹងថា ការ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វារតំបន់ ព្រំដែនដូង ស្រុករមាសហែក ពួកគាត់ដឹកជញ្ជូនទំនិញឆ្លង ដែនពីប្រទេសវៀតណាមចូលមក ប្រទេសខ្មែរនៅសល់កម្រៃតិចតួចប៉ុណ្ណោះ ព្រោះសមត្ថកិច្ចជាច្រើនស្ថាប័នប្រចាំច្រកនិងសមត្ថកិច្ចនៅតាមដងផ្លូវគាបយកលុយច្រើន ៗ។ពិសេសក្រុមមន្ត្រីរបស់លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនដូងថ្មីប្រព្រឹត្តរបៀបអំពើពុករលួយប្រមូលលុយក្រុមឈ្មួញនិងអាជីវករធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសុខស្រួល។ ជាងនេះទៅទៀតដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោក នាយប៉ស្តិថ្មី ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយស្រេចតែអំពើចិត្តគ្មានញញើតអ្វីទាំងអស់។
ប្រភពមន្ត្រីនៅច្រកទ្វារតំបន់ ព្រំដែនដូង បានបង្ហើបឲ្យដឹងថា រយៈពេលចុងក្រោយនេះក្រុមឈ្មួញ និងអាជីវករសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមយ៉ាងគំហុក ចំណែកលោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនដូងថ្មីប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ គ្មានឈ្មួញ ណាអាចរំលងបានឡើយ។ដូច្នេះលោកឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀងនិងលោកប៉េង ពោធិ៍សា អភិបាល ខេត្តស្វាយរៀង មិនគួរបណ្ដែតបណ្ដោយតទៅទៀតឡើយ ។
ហេតុនេះសូមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ឱម យ៉ិនទៀង អង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវ ចាត់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តអំពើពុករលួយរបស់លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ ព្រំដែនដូងថ្មី បើកដៃអោយឈ្មួញនិងអាជីវករនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ៕