ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ពិនិត្យ​ស្ថានភាព​កាយ​ដី​បើកផ្លូវ​រំដោះ​ទឹកជំនន់​ក្នុង​សង្កាត់​ព្រែកកំពឹស​!

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ដោយសារ​ស្ថានភាព​ទឹកជំនន់​ក្នុង​ខណ្ឌ​ដង្កោ បាន​បន្ត​ស្រក​ចុះ ក្រុមការងារ​រាជរដ្ឋាភិបាល ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូចជា​ក្រុម​ការងារ រដ្ឋបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខណ្ឌ​ដង្កោ អមដំណើរ​ដោយ​លោក ម៉ៃ ម៉ុន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ​, លោកស្រី គឹម ញឹប អភិបាល ខណ្ឌដង្កោ លោក​អភិបាលរង មន្ត្រីរដ្ឋបាល​សាលាខណ្ឌ​ដង្កោ ចៅសង្កាត់ មេភូមិ ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ យុវជន សស​យក សង្កាត់​ព្រែក​កំពឹស និង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ក្នុង​សង្កាត់​ព្រែក​កំពឹស និង​ពិនិត្យមើល​ស្ថានភាព​កាយ​ផ្លូវ​រំដោះ​ទឹក ដែល​ក្រុម​ការងារ​រដ្ឋបាល​ខណ្ឌ​ដង្កោ បាន​ប្រើ​គ្រឿងចក្រ កាយ​បើក​មុខទឹក​រំដោះ​ទឹក​ចំនួន ០៤​ទីតាំង (​រួម​មាន​ចំណុច​ព្រែក​ជ្រៃ​, ប្រឡាយ​តា​ហោ​, ប្រឡាយ ៨៨​ខាងត្បូង​ពិភពថ្មី​កួរស្រូវ និង​ប្រឡាយ​ផ្លូវ ១០៤ មុខ​បុរី​ពិភព​ថ្មី​កួរស្រូវ​) ដើម្បី​ពន្លឿន​ការចុះ​ស្រកនៅតាម​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​។​ ​ក្នុង​ដំណើរ​បេសកកម្ម​នាឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច​ឃាត់ខ្លួន កម្មការិនី​រោងចក្រ​ម្នាក់ បន្ទាប់ពី​យក​បន្តោង​ខ្សែក​.​រូប​សឹង្ហ ដាំ​ត្បូង ស្រោប​កាឡៃ​យក​ទៅ​បញ្ចាំ នៅក្នុង​ហាង​មួយកន្លែង​… !!!

ខេត្ត​កណ្តាល ៖ កាលពី​វេលា​ម៉ោង​០១​និង​៥៥​នាទី​រសៀល ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០​ម្សិលមិញ មាន កម្មការិនី​រោងចក្រ​ម្នាក់ យក​បន្តោង​ខ្សែក​ស្ពាន់​ស្រោបប្លាក​ទីន ទៅ​បញ្ចាំ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន នៅត្រង់​ចំណុច​ផ្សារ​ព្រះ​ប្រសប់ ក្នុងភូមិ​ព្រះ​ប្រ​សប់ ឃុំ​ព្រះ​ប្រ​សប់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្ដាល​។​ ​ជនរងគ្រោះ​ឈ្មោះ លី សៀក​ឡុង ភេទ​ប្រុស​អាយុ​៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​គ្រឿងអលង្ការ មាន​ទី​លំ នៅ​ភូមិ​-​ឃុំ​កើតហេតុ​។ ជនសង្ស័យ​ឈ្មោះ វ៉ិន សុ​គុណ ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី​រោងចក្រ ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​។​ ​ជនរងគ្រោះ​បាត់​បង់ប្រាក់​៥២០.០០០៛(​រកឃើញ​វិញ​) ​វត្ថុតាង​ចាប់យក ៖ បន្តោង​ខ្សែក​រូប​សឹង្ហ​ពណ៌​លឿង​១ មាន​ដាំ​ត្បូង​ពណ៌​ស​ច្រើន​គ្រាប់ (​បន្តោង​ស្ពាន់​ស្រោបប្លាក​ទីន របស់​ជនសង្ស័យ​)​។ ប្រាក់រៀល​៥២០.០០០៛ និង​លិខិត​ទទួល​បញ្ចាំ​( របស់​ជនរងគ្រោះ​)​។​ ​សភាព​រឿងហេតុ ៖ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​៥៥​នាទី ជនសង្ស័យ​បាន​យក​បន្តោង​ខ្សែក​រូប​សឹង្ហ​០១​ធ្វើ​ពី​ស្ពាន់​ស្រោប​ប្លាទី​ន មាន​ដាំ​ត្បូង​ពណ៌​ស […]

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ បាន​ដឹកនាំ​ក្រុមការងារ និង​កងកម្លាំង​ទាំង​បី ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ជម្លៀស​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិ​សាម៉ ឃុំ​ដើម​ឬ​ស ស្រុក​កណ្តាលស្ទឹង​

ខេត្ត​កណ្តាល ៖ យប់​ថ្ងៃ​អង្គារ ១១​រោច ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​ដឹកនាំ​ក្រុមការងារ និង​កងកម្លាំង​ទាំង​បី ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ បងប្អូន ក្មួយៗ​ជា​កម្មករសំណង់​ចំនួន​៣០​គ្រួសារ ស្នាក់នៅ​ក្នុង​ភូមិ​សាម៉ ឃុំ​ដើម​ឬ​ស ស្រុក​កណ្តាលស្ទឹង ដែល​កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ត្រូវ​បាន​កងកម្លាំង និង​អជ្ញាធរ​ស្រុក ជម្លៀស​មក​កាន់​ទី​ទួល ដោយ​សុវត្ថិភាព​។​ ​សូម​ជម្រាប​ជូន​ថា បងប្អូន ក្មួយៗ កម្មករសំណង់​ទាំង​៣០​គ្រួសារ ដែល​ត្រូវបាន​អាជ្ញាធរ​ជម្លៀស​មក​កាន់​ទី​ទួល​សុវត្ថិភាព​នា​ថ្ងៃនេះ ពួកគាត់​ជា​ប្រជាពលរដ្ឋ​ចំណាកស្រុក​មកពី​ខេត្ត​ផ្សេងៗ ដើម្បី​ធ្វើការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម បាន​ឧបត្ថម្ភ​ថវិកា​ក្នុង​ម្នាក់ៗ​ចំនួន​១០​ម៉ឺន​រៀល និង​កុមារ​ក្នុង​ម្នាក់ៗ​២​ម៉ឺន​រៀល​។​ ​ស្ថិតក្នុង​ឱកាស​នោះ​ដែរ ដើម្បី​មាន​វិធានការ​ត្រៀម​ការពារ និង​បញ្ជៀ​ស​គ្រោះថ្នាក់​ពី​ជំនន់​ទឹកភ្លៀង អាច​នឹង​ប៉ះពាល់​ដល់​ឃុំ​ចំនួន​៤ ក្នុង​ស្រុក​កណ្តាលស្ទឹង ក្នុងនោះ មាន​ឃុំ​ដើម​ឫស ឃុំ​អន្លង់​រមៀត ឃុំ​ជើង​កើ​ប និង​ឃុំ​កណ្ដោក ឯកឧត្តម បាន​បញ្ជា​ឱ្យ​ក្រុមការងារ […]

ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​០៣​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ភ្នំពេញ​ញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០៣​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ បន្ទាប់​ពី​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​។ ​ជនសង្ស័យ​ទាំង​០៣​មានឈ្មោះ ៖ ១- ឈ្មោះ គីម ហ័​រ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត នៅ​ភូមិ​ស្លា ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ​។​ ២-​ឈ្មោះ សាន រី​ឆាត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត នៅ​រាជធានី​ភ្នំពេញ​។​ ៣-​ឈ្មោះ ឡុង ភក្តី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​តុទូ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៨​ផ្លូវ​១០៣ ភូមិ​៤​ក្រុម​២៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន មាន​ស្រុកកំណើត នៅ​ស្រុក​ត្រាំកក់ ខេត្ត​កំពត​។​ ​ចាប់​យក​វត្ថុតាង​សរុប​រួម​មាន ៖ -​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០៣​កញ្ចប់ […]

ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​វត្តមាន បម្រើ និង សង្គ្រោះ ពលរដ្ឋ គ្រប់​កាលៈទេសៈ​!

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ត្រៀម​ជួយសង្គ្រោះ​និង​បម្រើ ប្រជាពលរដ្ឋ នៅតាម​តំបន់​លិច​ទឹក និង​បាន​បន្ថែម​កម្លាំង​ទៅ​ជួយ​លើកដាក់​លីសែង​និង​រៀបចំ​អំណោយ​សម្រាប់​ត្រៀម​ចែកជូន​ប្រជាពលរដ្ឋ ២​គោលដៅ ក្នុង​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ សរុប​ស្មើនឹង ១,៩៨២​គ្រួសារ ដែល​ក្នុងនោះ​រួមមាន​៖ 1- ជួយ​លើក​ដាក់​លីសែង​និង​រៀបចំ​អំណោយ របស់​កាកបាទក្រហម​កម្ពុជា ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន​១,២៥០​គ្រួសារ មកពី ៦​សង្កាត់ លើ ៨​សង្កាត់ ក្នុង​ខណ្ឌ​ច្បារអំពៅ ប្រព្រឹត្តទៅ​នៅ​ភូមិ​កោះនរាហ៍ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​ 2- ជួយ​លើក​ដាក់​លីសែង​និង​រៀបចំ​អំណោយ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែកជូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ចំនួន ៧៣២​គ្រួសារ ប្រព្រឹត្តទៅ​ក្នុង​បរិវេណ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដង្កោ ក្រោម​អធិបតីភាព ឯកឧត្តម ដួង ដា​រ៉ា ជំនួយការ​ផ្ទាល់ […]

ព័ត៌មានជាតិ

​មេ​ឈ្មួញ​ឈើ​នៅ​តែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី យ៉ាង​គគ្រឹកគគ្រេង អាជ្ញាធរ និង​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​

​ខេត្ត​កណ្តាល​, ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​អំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ជាបន្ទាន់​។ ​ដោយហេតុ​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ​មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់​វិធានការ​បង្ក្រាប​នោះទេ​។ ជាពិសេស​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​កែវ​សីមា យ៉ាង​ពេញបន្ទុក​។​ ​សេចក្តីរាយការណ៍​និង​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា បានឲ្យដឹងថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ​និង​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ពី​ស្រុក​កែវ​សីមា ចូល​ទៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ សុទ្ធតែ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​អាច​ចៀសផុត​ពី​ការបង្ក្រាប​។ ​ឈ្មួញ​ខ្លះ​ទៀត​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កែវ​សីមា ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង និង​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្តិ៍​៧ ស្រុក​ពេជ្រា​ដា យ៉ាង​រលូន​ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។ ចំណែក​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភគ៌ នាយ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ត្រូវបាន​មជ្ឈដ្ឋា​នានា​រិះគន់ថា ជា​អ្នក​ឃុបឃិត​ឲ្យ​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​ ​តាម​ការកត់សម្គាល់​ពី​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី កំពុង​ប្រឈម​នឹង​សេចក្តី​វិនាស​ចៀស​មិន​ផុត​ឡើយ​។ ដោយហេតុ​ថា រយៈពេល​ប្រមាណ​១​សប្ដាហ៍​ចុងក្រោយ​នេះ​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា យ៉ាង​ពេញបន្ទុក​ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់​វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នោះទេ​។ […]

ព័ត៌មានជាតិ

លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន​ខុសច្បាប់​​រាជធានី​ភ្នំពេញ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ពន្ធ៏​មិន​ហ៊ាន​បង្កាប​?

រាជធានី​ភ្នំពេញ​, ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ​ដោយ​៖ ថៃ ប៊ុន​រិទ្ធិ​ ​សេចក្តីរាយការណ៍​ពី​អ្នក​ស្និទ្ធ​នឹង​លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន បានឲ្យដឹងថា តាមរយៈ​ការធ្វើ​ជា​មេ​ឆ្នោង​យួន​ធំ​ជាង គេ​នៅ​ក្នុង​រាជធានី​ភ្នំពេញ គឺ​លោក អ៊ូ ឆាយ ក្លាយ ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​យ៉ាង​មហាសាល មាន​ភូមិគ្រឹះ​ជាច្រើន​កន្លែង​ព្រោះ​ក្នុង​មួយ​ថ្ងៃ​គេ ប្រមូល​លុយ​បាន​រាប់សែន ដុល្លារ និង រាប់រយ រាប់​ពាន់​លាន​រៀល​។ ​ប្រភព​បានឲ្យដឹង​ទៀតថា សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ប្រហែល​ទទួលបាន ផលប្រយោជន៍​ជា​ប្រចាំ​ពី​លោក​អ៊ូ ឆាយ មេ ឆ្នោត​យួន ទើប​បណ្តោយ​ឲ្យ​ឈ្មួញ​ម្នាក់​នេះ បើក​ល្បែង​កន្ទុយលេខ​យ៉ាង​រាលដាល​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​។ ការដែល​លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​បាន​ធ្វើឲ្យ​មជ្ឈដ្ឋាន​ទូទៅ​មាន​ការងឿងឆ្ងល់​យ៉ាង​ខ្លាំង​ព្រោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិន​ហ៊ាន​ប៉ះពាល់​លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន​នោះទេ​។​ ​មជ្ឈដ្ឋាន​នានា​បាន​លើកឡើង​ថា លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន […]

ព័ត៌មានជាតិ

លោក ពិន តន បើក​បន​ល្បែង​សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​យូគី​នៅ​ចំណុច​ ​ភ្នំ​អូរ​ត្រាវ​ពេញបន្ទុក​ជា​ប្រភព​ចំណូល​របស់​លោក ថង សាវ៉ុន អភិបាលខេត្ត​រតនៈគិរី​ ​និង​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនៈគីរី

ខេត្ត​កណ្តាល​, ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ​ដោយ​៖ ថៃ ប៊ុន​រិទ្ធិ​ ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា ក្នុង​មួយ​ថ្ងៃៗ មាន​អ្នក​ជិះ​ម៉ូតូ​រាប់រយ គ្រឿង និង​ជិះ​រថយន្ត ទំនើបៗ រាប់​សិន គ្រឿង ចូល​ទៅ​លេង​ល្បែង​បញ្ជល់មាន់ អាប៉ោង​និង​យូគី នៅ​ចំណុច​ភ្នំ​អូរ​ត្រាវ ក្រុ ង​បាន​លុង យ៉ាង​ព ពាក់​ពពូន គ្មាន​ខ្លាច​ឆ្ល ង​ជំងឺ​កូវី​ដ -១៩ នោះទេ​។ ​ចំណែក អធិការ​នគរបាល​ក្រុង​បាន​លុង ក៏​ដូចជា​អភិបាល​ក្រុង​បាន​លុង និង​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី បណ្តោយ​ឲ្យឈ្មោះ ពិន តន បើក​ល្បែងស៊ីសង​ខុស​ច្បាប់​យ៉ាង​សុខ​ស្រួល ។ ដូច្នេះហើ យ​ទើប​ប្រជាពលរដ្ឋ​ក្នុ ង​ក្រុង​បាន​លុង ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​ក្រុង​បាន​លុង ប្រកបដោយ​ប្រសិទ្ធភាព​។​ ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង ខេត្ត​រតនគិរី បានឲ្យដឹង​ថា​សង្វៀនប​ញ្ជ​ល់​មាន់ ក៏ដូចជា​វង់​អាប៉ោង និង​យូគី […]

ព័ត៌មានជាតិ

មេ​ឈ្មួញ​ឈើ​នៅ​តែ​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់ ដាំ យ៉ាង​គគ្រឹកគគ្រេង អាជ្ញាធរ និង​សមត្ថកិច្ច មិន​ហ៊ាន​បង្ក្រាប​

ខេត្ត​កណ្តាល​, ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ​ដោយ​៖ ថៃ ប៊ុន​រិទ្ធ ​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ស្រុក​កែវ​សីមា និង​ពី​តំបន់​ផ្សេងៗ​ទៀត​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ យ៉ាង​រលូន​។ ​ប្រភព​បានឲ្យដឹង​ទៀតថា លោក យូ សុធា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកដាក់​ដាំ ជា​អ្នក​មាន​សិទ្ធិ​អំណាច​ធំធេង​ជាងគេ​ក្នុង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​។ ចំណែក​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បណ្តោយ​ឲ្យ​លោក យូ សុធា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកដាក់​ដាំ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី សម្ងំ​ស្ងាត់ឈឹង​។​ ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ឈ្មួញ​ឈ្មោះ ម៉ាប់ ឈ្មួញ​ឈ្មោះ សុ​ឃុន និង​ឈ្មួញ​ឈ្មោះ តា​ឌី ជា​ដើម​នៅ​តែ​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កែវ​សីមា ស្រុក​អូររាំង និង​ស្រុក​ពេជ្រា​ដា ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ​ប្រការ​នេះ​ហើយ​ដែល​ធ្វើឲ្យ​ព្រៃឈើ​នៅ​សេសសល់​ក្នុង​ស្រុក​កែវ​សីមា ស្រុក​អូររាំង ស្រុក​ពេជ្រា​ដា និង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ត្រូវ​ប្រឈម​នឹង​សេចក្តី​វិនាស ព្រោះ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី […]