ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ក្រើនរម្លឹក​ជូន​ដល់​មហាជន​ជាថ្មី​ម្តងទៀត សូម​បងប្អូន​កុំ​មានចិត្ត​លោភលន់ រហូត​ធ្លាក់​ចូល​អន្ទាក់​ជនខិលខូច​!

ស៊ី ស៊ី អិន ហតញូស៍ Home ជា​ញឹកញាប់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​បង្ក្រាប ករណី​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង និង​ឆបោក​តាម​វិធី​ផ្សេងៗ បាន​ជា​ហូរហែរ និង​តែងតែ​ធ្វើការ​អំពាវនាវ​ផ្សព្វផ្សាយ​ជាប់​ជាប្រចាំ ដើម្បី​ជៀសវាង​ជនល្មើស​យក​ល្បិច​ដដែល​នេះ ទៅ​បោកប្រាស់​អ្នក​ផ្សេង​ទៀត​បាន ប៉ុន្តែ​ទោះបីជា​មាន​ការអំពាវនាវ​និង​ផ្សព្វផ្សាយ​យ៉ាងណា ក៏​គេ​សង្កេតឃើញថា នៅតែ​មាន​ជនរងគ្រោះ​មួយចំនួន នៅតែ​ចាញ់បោក​ល្បិច​ចោរ​ទាំង​នេះ​ជា​ដដែលៗ​។ ​ម្យ៉ាងទៀត លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​ធ្លាប់​បាន​ចេញមុខ​អំពាវនាវ​ដោយ​ផ្ទាល់ សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​តោង​មានការ ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ កុំ​មាន​ចិត្ត​លោភលន់ កុំ​ចង់បាន​អ្វី​ដែល​មិន​មាន​ប្រភព ជាពិសេស​លាភសក្ការៈ​ដែល​នៅ​សុខៗ មក​ដោយ​ឯកឯង ដោយ​មិន​មាន​ការប្រឹងប្រែង​សោះ​នោះ ច្រើនតែ​ជា​អន្ទាក់​នាំ​យើង​ធ្លាក់​ទៅ​ក្នុង​ការខាតបង់​។​ ​ជាថ្មី​ម្តងទៀត នៅ​ប៉ុន្មាន​ថ្ងៃ​មក​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទើប​តែ​បង្ក្រាប ករណី​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង ០២​ករណី បន្តបន្ទាប់​គ្នា ដោយ​ឃាត់ខ្លួន​ជនល្មើស​ជា​ជនជាតិ​ស្បែក​ខ្មៅ​០២​នាក់ បញ្ជូនទៅ​តុលាការ ផ្តន្ទាទោស តាមច្បាប់ ក្នុងនោះ​មាន​៖ ​ករណី​ទី​១៖ កាលពី​ថ្ងៃ​ទី​23 ខែ​មករា ឆ្នាំ​2021​នេះ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ នូវ​ជន​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គាំទ្រ​ការរីកចម្រើន វិស័យ​បាល់ទាត់ នៅ​សាលា​បាក់​ទូក​!

ដោយ ៖ ស៊ី ស៊ី អិន ហតញូស៍ Home ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ លោកគ្រូ​អ្នកគ្រូ​ចូលនិវត្តន៍ និង​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​ទីលាន​បាល់ទាត់​នៃ​វិទ្យាល័យ​បាក់​ទូក ក្រោយពី​បាន​រៀបចំ​កែលម្អ​បន្ថែម​ជាថ្មី ក្រោម​កិច្ចសហការ​ជាមួយ​ដៃគូរ​អភិវឌ្ឍន៍​ដែល​មាន​បទពិសោធន៍​រៀបចំ​តារាង​បាល់ទាត់ ក្រាល​ស្មៅ​សិប្ប​និមិត្ត​។​ ​ ក្នុងឱកាស​នោះ ក៏​មាន​ការចូលរួម​ពី ឯកឧត្តម ឌួង មាស​ចម្រើន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា រាជធានី​ភ្នំពេញ លោក តូច កន្តាល់ នាយក​វិទ្យាល័យ​បាក់​ទូក លោក​បណ្ឌិត អ៊ឹម​សុធារិទ្ធ តំណាង​ក្រុមហ៊ុន ជីប ម៉ុង លោក សោម សុ​និមិត្ត តំណាង​ដៃគូ​អភិវឌ្ឍ​តារាង​បាល់ទាត់ និង លោក […]

ព័ត៌មានជាតិ

​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប មាន​ខ្នងបង្អែក​រឹងមាំ​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​

កណ្តាល​, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ​២០២១ (​ម៉ោង 2:30) ​ដោយ​៖ ថៃ ប៊ុន​រិទ្ធ​ ​សេចក្តីរាយការណ៍​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​សៀមរាប មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​ក៏​លោក គុណ ញឹម អគ្គនាយក​គយ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ​ឈ្មួញ​ធំៗ​អាច​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ឬ​ទំនិញ​ខុសច្បាប់​ពី​ច្រក​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ ចូល​មក​ស្តុក​ទុក​និង​លក់​ចែកចាយ​ពេញ​ទីផ្សារ​ក្នុង​ក្រុង​សៀមរាប តែម្តង​។​ ​សេចក្តីរាយការណ៍​ពី​ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ​មួយចំនួន​បានឲ្យដឹង​ថា​ការ​ដែល​ពួកគេ​អាច​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ខ្មែរ​-​ថៃ ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ ចូល​ដល់​ក្រុង​សៀមរាប គឺ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោក ម៉ៅ សាមឿន​មេ​គយ​ចល័ត​ខេត្តសៀមរាប និង​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប ផងដែរ​។ គ្មាន​ឈ្មួញ​ណា​ហ៊ាន​តវ៉ា​ជា​មួយ​លោក ម៉ៅ សាមឿន និង​លោក សុខ សុ​ដា​រ៉ា នោះ​ឡើយ​ព្រោះ​លោក […]

ព័ត៌មានជាតិ

​ល្បែងស៊ីសង​នៅ​តែ​កើតឡើង​ពេញបន្ទុក​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម​

កណ្តាល​, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ​២០២១ (​ម៉ោង 2:30) ​ដោយ​៖ ថៃ ប៊ុន​រិទ្ធ​ ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា មកដល់​ពេល​នេះ​ឈ្មោះ លឹម និង​ឈ្មោះ ហេង ម្ចាស់​កាស៊ីណូ នៅ​ច្រក​ដា ហៅ​ច្រក​ដូង​៧​ដើម នៅ​តែ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​បញ្ជល់មាន់ បៀ​អាប៉ោង យូគី យ៉ាង​ពពាក់ពពូន​ជា​រៀងរាល់ថ្ងៃ​។ ​សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀត​ថា លោក ប៉ែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ មិន​ចាត់វិធានការ​ទប់ស្កាត់​ករណី​ឈ្មោះ លឹម និង​ឈ្មោះ ហេង ម្ចាស់​កាស៊ីណូ​យីហោ​៦៩ ដែល​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ទាំង​បំពាន​ច្បាប់​នោះទេ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ព្រោះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល​ខេត្ត​ត្បូងឃ្មុំ បណ្តោយ​ឲ្យឈ្មោះ លឹម និង​ឈ្មោះ ហេង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​ ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា ក្នុង​មួយ​ថ្ងៃៗ​មាន​ពលរដ្ឋ​ខ្មែរ​រាប់រយ​រាប់ពាន់នាក់​ចូល​ទៅ​លេង​ល្បែង​បញ្ជល់មាន់ […]

ព័ត៌មានជាតិ

​លោក នុត លី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ផ្លូវជាតិ​លេខ​៤ ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​

កណ្តាល​, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ​២០២១ (​ម៉ោង 2:30) ​ដោយ​៖ ថៃ ប៊ុន​រិទ្ធ​ ​សេចក្តីរាយការណ៍​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ផ្លូវជាតិ​លេខ​៤ ភូមិ​ស្ទឹង​សំរោង ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា លោក នុត លី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល និង​មន្ត្រីក្រោមឱវាទ​នៅតែ​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​រលូន​។ សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀត​ថា​ទោះបី​ពួកគេ​ដឹកជញ្ជូន​ទំនិញផ្ទុក​មិន​លើស​ទម្ងន់​ក៏​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោក នុត លី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល និង​បក្ខពួក​មិន​អាច​តវ៉ា​បាន​ឡើយ​។ ​ចំណែក​ម្ចាស់​រថយន្ត​ធំៗ​ផ្ទុកទំនិញ​លើស​ទម្ងន់​ដឹក​ខ្សាច់​ដឹក​ថ្ម​លើស​ទម្ងន់​អាច​បើកបរ​ឆ្លងកាត់​មុខ​ស្ថា នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល យ៉ាង​រលូន​ឲ្យតែ​ម្ចាស់​រថយន្ត​ទាំងនោះប​ង់​លុយ​តាម​ការកំណត់​របស់​លោក នុត លី និង​មន្ត្រីក្រោមឱវាទ​។​ ​សេចក្តីរាយការណ៍​ស្និទ្ធ​នឹង​លោក នុត លី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល បានឲ្យដឹង​ទៀតថា ការដែល​លោក នុត លី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការបើក​ដៃ​ពី​សំណាក់​លោក បូរី វង្ស​សានិ​ត ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ផងដែរ​។ ​ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ព្រម​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស […]

ព័ត៌មានជាតិ

​រយៈពេល​ជាង​២​ឆ្នាំ​ក្នុង​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង លោក យូ ហេង ប្រព្រឹត្ត​អំពើ​​ពុករលួយ​មាន​លក្ខខណ្ឌ​ជា​ប្រព័ន្ធ​

កណ្តាល​, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ​២០២១ (​ម៉ោង 2:30) ​ដោយ​៖ ថៃ ប៊ុន​រិទ្ធ​ ​សេចក្តីរាយការណ៍​ពី​អ្នក​ស្និទ្ធ​នឹង​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង បានឲ្យដឹងថា រយៈពេល​ជាង​២​ឆ្នាំ​ក្នុង​តំណែង​នេះ​គឺ​លោក យូ ហេង សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​មាន​លក្ខខណ្ឌ​ជា​ប្រព័ន្ធ តាម​ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ​សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀត​ថា លោក យូ ហេង ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ ហើយ​រហូត​មកដល់ពេលនេះ​គឺ​លោក យូ ហេង នៅតែ​បណ្តោយ​ឲ្យ​មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ស្រុក​កំរៀង ស្រុក​សំឡូត ស្រុក​សំពៅ​លូន​និង​ស្រុក​ភ្នំព្រឹក ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ​លើស​នេះ​ទៅ​ទៀត​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង តែង​យក​ឈ្មោះ លោក គុណ ញឺម អគ្គនាយក​គយ ទន្ទេញ​ជាប់មាត់​ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​ខ្លួន​យ៉ាង​សុខ​ស្រួល​។​ ​ តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​នៅក្នុង​អង្គភាព​សាខាគយ​ខេត្ត​បាត់ដំបង មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា លោក យូ ហេង បាន​យក​ជំនាញ​នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ មក​អនុវត្តន៍​ក្នុង​ខេត្ត​បាត់ដំបង យ៉ាង​រលូន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ […]

ព័ត៌មានជាតិ

លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​​ជា​លក្ខខណ្ឌ​ប្រព័ន្ធ​

កណ្តាល​, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ​២០២១ (​ម៉ោង 2:30) ​ដោយ​៖ ថៃ ប៊ុន​រិទ្ធ​ ​សេចក្តីរាយការណ៍​ស្និទ្ធ​នឹង​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា ចាប់តាំងពី​ទទួល​បាន​តែង​ជា​មេ​គយ​ខេត្ត​ស្វាយរៀង កាល់ពី​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ​គឺ​លោក ហេង សំបូរ បណ្តោយ​ឲ្យ​លោក ឃុត សា​លីន មេ​គយ​ច្រក​បុស​មន និង​មេៗ​គយ​តាម​ច្រក​ដទៃ​ទៀត​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ​សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀត​ថា លោក ហេង សំបូរ បាន​យក​ជំនាញ​ពុករលួយ​កាល​នៅ​ធ្វើ​ជា​មេ​គយ​ខេត្ត​កំពត មក​អនុវត្តន៍​នៅក្នុង​ខេត្ត​ស្វាយរៀង យ៉ាង​រលូន​ព្រោះ​អាង​មាន​លោក គុណ ញឹម អគ្គនាយក​គយ ជា​បង្អែក​ដ៏​ក្រាស់ឃ្មឹក​។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យ​ឡើងវិញ​ខ្លះ​ផង ព្រោះ​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង កំពុង​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​យ៉ាង​ពេញបន្ទុក​។​ ​បើតាម​សេចក្តីរាយការណ៍​បង្ហើប​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ស្វាយរៀង មួយចំនួន​បានឲ្យដឹងថា បច្ចុប្បន្ន​លោក ឃុត​សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន នៅតែ​ប្រព្រឹត្ត​អំពើពុករលួយ​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ […]

ព័ត៌មានជាតិ

​មេ​គយ​ខេត្ត​ឧត្តរមានជ័យ លោក ឈុន សុភមង្គល បើកដៃ​ឲ្យ​មេៗ​គយ​តាម​ច្រកព្រំដែន​ ​យ៉ាង​គគ្រឹកគគ្រេង​

កណ្តាល​, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ​២០២១(​ម៉ោង 2:30) ​ដោយ​៖ ថៃ ប៊ុន​រិទ្ធ​ ​សេចក្តីរាយការណ៍​ពី​អ្នក​ស្និទ្ធ​នឹង​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ បានឲ្យដឹងថា នៅ​ដើមឆ្នាំ​២០២១​នេះ លោក ឈុន សុភមង្គល បើកដៃ​ឲ្យ​ប្រធានការិយាល័យ​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ក៏​ដូចជា​ប្រធាន​ការិយាល័គយ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង និង​នៅ​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំពិល​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ​ក្នុងនោះ​លោក កែវ សារ៉ាត់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រលូន​។ ការដែល​លោក កែវ សារ៉ាត់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ ជា​បង្អែក​ដ៏​រឹងមាំ​។​ ​តាម​ការ​បង្ហើប​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ជាំ បានឲ្យដឹងថា ចាប់តាំងពី​ដើម​ខែ​មករា ឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ​គឺ​លោក កែវ សារ៉ាត់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​សុខ​ស្រួល​។​ដូច្នេះហើយ​ទើប​ក្រុម​គយ​ចល័ត​ក្រសួង​ឈរជើង​នៅ​ស្នាក់ការ​ចំណុច​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង គាប​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត​។ ​ចំណែក​លោក […]

ព័ត៌មានជាតិ

​អាជីវកម្ម​រណ្តៅ​ដី​ធំៗ​ជ្រៅៗ​នៅ​ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល មាន​ការឃុបឃិត​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ ​មាន​លក្ខ​ខណៈ​ជា​ប្រព័ន្ធ​របស់​មន្ត្រី​ពុករលួយ​

កណ្តាល​, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ​២០២១(​ម៉ោង 2:30) ​ដោយ​៖ ថៃ ប៊ុន​រិទ្ធ​ ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រះ​ប្រ​សប់ ស្រុក​ខ្សាច់កណ្តាល បានឲ្យដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​អាជីវកម្ម​រណ្តៅ​ដី​ធំៗ​ជម្រៅ​ដល់​ក្បាល​ប្រេត​២​កន្លែង កំពុង​ដំណើរការ​យ៉ាង​រលូន​ដែលមាន​ម្ចាស់​ឈ្មោះ ថាវ ស្រៀ​ង និង​ឈ្មោះ លាភ កៅ ដែល​ល្បីល្បាញ​យូរ​ឆ្នាំ​មកហើយ​។ ​សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀត​ថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​ប្រធានការិយាល័យ​រ៉ែ​និង​ថាមពល​ស្រុក​ខ្សាច់កណ្តាល និង​លោក ប៊ុន​ផេង អភិបាល​ស្រុក​ខ្សាច់កណ្តាល ទេ​នោះ​គឺ​ឈ្មួញ​ឈ្មោះ ថាវ ស្រៀ​ង និង​ឈ្មួញ​ឈ្មោះ លាភ កៅ មិន​អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បានទេ​។​ ​សេចក្តីរាយការណ៍​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រះ​ប្រ​សប់ ស្រុក​ខ្សាច់កណ្តាល បាន​អំពាវនាវ​ឲ្យ​លោក គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ព្រមទាំង​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ព្រោះ​លោក​ជា សារិទ្ធិ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កណ្តាល កំពុង​បណ្តោយ​ឲ្យ​ឈ្មួញ​ឈ្មោះ ថាវ ស្រៀ​ង និង​ឈ្មួញ​ឈ្មោះ លាភ កៅ ធ្វើ​អាជីវកម្ម​រណ្តៅ​ដី​យ៉ាង​រលូន​។ ​បើ​តាម​សេចក្តីរាយការណ៍​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ថាវ ស្រៀ​ង […]

ព័ត៌មានជាតិ

ឆ្នោត​យួន​ពីរ​កន្លែង​ស្ថិតនៅ​ផ្លូវឌឿងហែម​ទល់មុខ​ហាង​ម៉ា​ស្យា​៤៤៤៤​កែង​និង​ផ្លូវ​លេខ​២២១​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២​កំពុង​ដំណើរការ​យ៉ាង​រលូន មិន​ខ្លាច​ចំណាត់​លោក​អភិបាល​នៃ​គ​ណះ​បាល​ខណ្ឌទួលគោក​ឡើយ !

​ភ្នំពេញ ៖ ​​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​សង្កាត់​ផ្សារ​ដេប៉ូ​២​បានឲ្យដឹងថា មាន​ទីតាំង​បើក​ល្បែងស៊ីសង​ខុសច្បាប់​កត់​ឆ្នោត​យួន​ពីរ​កន្លែង​ជាប់​គ្នា​ជ្រក ក្រោម​ស្លាក​យីហោ​ឆ្នោត​ខ្មែរ ស្ថិតនៅ​ផ្លូវ​ឌឿងហែម ទល់មុខ​ហាង​ម៉ាស្សា​៤៤៤៤ កែង​និង​ផ្លូលលេខ​២២១ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទួលគោក កំពុង​សប្បាយ​កើប​លុយ និង​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង នៅក្នុង​ផ្ទះ​កំពុង​បង្អួត​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ទួលគោក និង​អធិការ​នគ​បាល​ខណ្ឌ ហើយ​ម្ចាស់​ទីតាំង​កំពង់តែ​ផ្គើន​និង​បទបញ្ជា​របស់​លលក​ឃួង​ស្រេង​អភិបាល​នៃគ​ណះ​អភិបាល​រាជធានី​ភ្នំពេញ​។​ ​ប្រជាពលរដ្ឋ​សង្ឃឹមថា លោក ឯក ឃុន​ឌឿ​ន អភិបាល​នៃ​គ​ណះ​អភិបាល​ខណ្ឌ​ទួលគោក រួមទាំង​លោក សុខ ហេង អធិការ​នគ​បាល​ខណ្ឌទួលគោក បានដឹង​ចុះបង្ក្រាប់​ទីតាំង​កត់​ឆ្នោត​ដ៏​ធំ​មួយ​នេះ​កំពុងបើក​លេង​បង្អួត​ភ្នែក​អាជ្ញាធរ និង​សមត្ថកិច្ច​យ៉ាង​គគ្រឹកគគ្រេង​ដោយ​មិន​ខ្លាចញញើត​អ្វី​បន្ដិច​សោះឡើយ ។ ​ទីតាំង​នោះ​ស្ថិត​នៅ​ឌឿងហែម​ទល់មុខ​ហាង​ម៉ាស្សា​៤៤៤៤​ប្រមាណ​៥៥​ម៉ែត្រ​កែង​និង​ផ្លូវ​លេខ​២២១​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២​ទណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ ។​ ​គួរ​រំលឹក​ថា​កន្លងមក​លោក​អភិបាល​នៃ​គ​ណះ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់បទបញ្ជា​ដល់​អាជ្ញាធរ​មូលដ្ឌាន​ទាំង​២៤​ខណ្ឌ​ត្រូវ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ទាំង​អស់​ឲ្យ​ខាន​តែ​បានដេី​ម្បី​ធានា​សន្ដិសុខ​សុវត្ថភាពស​ណ្ដា​ប់​ធ្នាប់​នៅក្នុង​សង្គម​ជូន​ប្រជាជន​ឧ្យិ​ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់​មាន​សុវត្ថិភាព​ទាំង ៩ ចំណុច ដែល​ក្រសួង​មហាផ្ទៃ​ដាក់​អោយ​អនុវត្តន៍ ៕ ដោយ ccnhotnews.com