ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច​ឃាត់ខ្លួន កម្មការិនី​រោងចក្រ​ម្នាក់ បន្ទាប់ពី​យក​បន្តោង​ខ្សែក​.​រូប​សឹង្ហ ដាំ​ត្បូង ស្រោប​កាឡៃ​យក​ទៅ​បញ្ចាំ នៅក្នុង​ហាង​មួយកន្លែង​… !!!

ខេត្ត​កណ្តាល ៖ កាលពី​វេលា​ម៉ោង​០១​និង​៥៥​នាទី​រសៀល ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០​ម្សិលមិញ មាន កម្មការិនី​រោងចក្រ​ម្នាក់ យក​បន្តោង​ខ្សែក​ស្ពាន់​ស្រោបប្លាក​ទីន ទៅ​បញ្ចាំ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន នៅត្រង់​ចំណុច​ផ្សារ​ព្រះ​ប្រសប់ ក្នុងភូមិ​ព្រះ​ប្រ​សប់ ឃុំ​ព្រះ​ប្រ​សប់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្ដាល​។​

​ជនរងគ្រោះ​ឈ្មោះ លី សៀក​ឡុង ភេទ​ប្រុស​អាយុ​៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​គ្រឿងអលង្ការ មាន​ទី​លំ នៅ​ភូមិ​-​ឃុំ​កើតហេតុ​។ ជនសង្ស័យ​ឈ្មោះ វ៉ិន សុ​គុណ ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី​រោងចក្រ ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​។​

​ជនរងគ្រោះ​បាត់​បង់ប្រាក់​៥២០.០០០៛(​រកឃើញ​វិញ​)
​វត្ថុតាង​ចាប់យក ៖ បន្តោង​ខ្សែក​រូប​សឹង្ហ​ពណ៌​លឿង​១ មាន​ដាំ​ត្បូង​ពណ៌​ស​ច្រើន​គ្រាប់ (​បន្តោង​ស្ពាន់​ស្រោបប្លាក​ទីន របស់​ជនសង្ស័យ​)​។ ប្រាក់រៀល​៥២០.០០០៛ និង​លិខិត​ទទួល​បញ្ចាំ​( របស់​ជនរងគ្រោះ​)​។​

​សភាព​រឿងហេតុ ៖ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​៥៥​នាទី ជនសង្ស័យ​បាន​យក​បន្តោង​ខ្សែក​រូប​សឹង្ហ​០១​ធ្វើ​ពី​ស្ពាន់​ស្រោប​ប្លាទី​ន មាន​ដាំ​ត្បូង​ពណ៌​ស ទៅ​ដាក់បញ្ចាំ​ឱ្យ​ជនរងគ្រោះ បាន​ប្រាក់​៥២០.០០០៛ ពេលនោះ​ជនរងគ្រោះ​បាន​សួរ​ជន​សង្ស័យថា បញ្ចាំ​យកប្រាក់​ធ្វើ​អ្វី​?
​ជនសង្ស័យ​ឆ្លើយ​ថា យក​ប្រាក់​ព្យាបាល​ជំងឺ ប្អូន​នៅ​មន្ទីរពេទ្យ​ព្រែក​តា​មាក់ ហើយ​ជនរងគ្រោះ សួរ​ទៀតថា មន្ទីរពេទ្យ​មួយ​ណា​? ជនសង្ស័យ​ឆ្លើយ​ថា​មិន​ស្គាល់ រួច​ដើរ​ចេញ​ទៅ​បាត់​ពេលនោះ​ជនរងគ្រោះ មាន​ការសង្ស័យ​យក​បន្តោង ខ្សែ​ក​នោះ មក​ដុះ​មើល ក៏​ចេញ​សាច់​ស្ពាន់​ទើប​ដឹងថា​ចាញ់បោក​គេ ហើយ​ប្រើ​ប្អូន​ឈ្មោះ លី ផល្លា ជិះ​ម៉ូតូ​តាមរក​ជនសង្ស័យ បន្ទាប់មក​ឈ្មោះ លី ផល្លា ជិះ​ម៉ូតូ​មក​ឃើញ​ជនសង្ស័យ នៅហ្គា​រ៉ា​សសាំង​គល់​ស្ពាន​ព្រែក​តា​មាក់ ឃាត់ខ្លួន​ប្រគល់ឲ្យ​សមត្ថកិច្ចន​គ​របាល ប៉ុស្តិ៍​ព្រះ​ប្រ​សប់ បន្ទាប់​មក​កម្លាំង​ប៉ុស្តិ៍​បញ្ជូន​ជនសង្ស័យ និង​ដកហូត​វត្ថុតាង មក​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ដើម្បី បន្ត​អនុវត្ត​តាម​នីតិវិធី ៕

ccn

Leave a Reply

Your email address will not be published. Required fields are marked *