ព័ត៌មានជាតិ

បន​ល្បែងស៊ីសង​ខុស​ច្បាប់​ដ៏​ធំ​មួយ​នៅក្នុង​(​ក្លឹប​បាល់ទះ​០៩) ដែល​កំពុង​លួច​បង្កប់​ល្បែង​គ្រប់​ប្រភេទ លោក​អធិការ​ខណ្ឌ​ចំការមន​មិន​ហ៊ាន​បង្ការ ទុក​ចិញ្ចឹម​ឆ្នាំ​បាយ

ថ្ងៃទី​២០​ខែ​ឧសភា​ឆ្នាំ​២០២២
(​ដោយ​ថៃ ប៊ុនរិ​ទ្ឋ​)
​ភ្នំពេញ ៖ ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់ ដូចជា​ជល់​មាន់​តាម​ប្រពន្ឋ័​អន​ឡាញ និង​អាប៉ោង​ដ៏​ធំ​មួយកន្លែង លួច​បង្កប់​នៅ​ក្ន្ងុ​ង (​ក្លឹប​បាល់ទះ​០៩) បើក​លេង​បាន​យ៉ាង​គគ្រឹកគគ្រេង​! តាម​បណ្ដោយ​ផ្លូវលំ​លេខ​៤៧៤ ក្រុមទី​២៧ ស្ថិតនៅ​ភូមិ​៨ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​ប្រជាពលរដ្ឋ​បាន​ប្រាប់​អង្គភាព​សា​ព័ត៌មាន​យើង​បានឲ្យដឹងថា គាត់​បាន​កត់សម្គាល់ឃើញ​ថា មួយ​ថ្ងៃ​មួយ​ថ្ងៃ​ឃើញ មាន​រថយន្ដៗ​ទំនើបៗ អ្នក​ខ្លះ​មក​ចូល​លេង​សុទ្ឋសឹង​ជា​សមត្ថកិច្ច​ផង​ដែរ ហេតុ​ដូច្នោះ​ហើយ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន មិន​ហ៊ាន​ធ្វើការ​បង្ក្រាប​ឡើយ ។ ព្រោះ​ខ្លាច​ប៉ះពាល់​ផលប្រយោជន៍​។​

​សេចក្ដីរាយការណ៍​ពី​ប្រជា​ពលរដ្ឋ​នឹង​អ្នកញៀន​ល្បែង ដែល​ធ្លាប់​ចេញចូល​ទៅ​លេង​នៅ​ទីតាំង​ខាងលើនេះ​បានឲ្យដឹងថា នៅក្នុង​ក្លឹប​បាល់ទះ​០៩ កំពុង​នាំ​បក្ខពួក មកជួបជុំ​បើក​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ជាពិសេស​គឺ​អាប៉ោង​ស៊ីសង មួយ​ដៃ​រាប់ពាន់​ដុល្លារ លេង​ជា​រៀងរាល់ថ្ងៃ បាន​យ៉ាង​រលូន សង្ស័យ​ម្ចាស់​ទីតាំង​មួយ​កន្លែង​នេះ បាន​ផ្ដល់​ផលប្រយោជន៍​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​គ្រប់ទឹក​ហើយ​បាន​ជា​មិនខានឡើយ ! ទើប​ម្ចាស់​ទីតាំង​នេះ​ហ៊ាន​បើក​ដំណើរការ​លេង​បាន​ដោយ​រលូន មិន​ខ្លាចញញើត​និង​សមត្ថកិច្ច​មូលដ្ឋាន​សោះឡើយ ។ ពលរដ្ឋ​ឃើញបែបនេះ​ធ្វើឲ្យ​ពួក​គាត់​រស់នៅ​មានកា​រ​ព្រួយបារម្ភ​អំពី​បញ្ហា​អំ​ចោរកម្ម​ដូចជា​លួច​ឆក់​ប្លន់​និង​អំពើហិង្សា ជាដើម ។​

​ជុំវិញ​ករណី​នេះ សម្ដេច​កនរ​ឡា​ហោ​ម ស ខេង ឧបនាយក​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ធ្លាប់​ដាក់​បទបញ្ជា​ឲ្យ​មន្ដ្រី​នគរបាលពាក់​ព​ន្ឋ័ក្រោម​ឱវាទ​ទូទាំងប្រទេស ត្រូវតែ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ឲ្យ​ខាន​តែ​បាន មិនត្រូវ​មាន​ការយោគយល់​ឡើយ ! តែ​ផ្ទុយទៅវិញ អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ជាពិសេស​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​ជា​អ្នក​បើក​ភ្លើង​ខៀវ​ឲ្យ​ម្ចាស់​ទីតាំង​ខាងលើ​នេះ​នាំ​បក្សពួក​បើក​លេង​ល្បែងស៊ីសង​ខុស​ច្បាប់​ដ៏​ធំ​គ្រប់​ប្រភេទ​បាន​យ៉ាង​រំភើយ បែរជា​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិនមាន​វិធានការ​ចាត់ការ​កម្លាំង​ចុះ​ធ្វើ​ការទប់ស្កាត់​ឬ​មួយ​បង្ក្រាប !​។​ទី​

​តាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​មួយ​កន្លែង​នេះ ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ​ឲ្យមាន​សុវត្ថិភាព​ទាំង ៩ ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​នោះឡើយ ៕

ccn

Leave a Reply

Your email address will not be published. Required fields are marked *