ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឧបត្ថម្ភ​បាល់​ពន្លត់អគ្គីភ័យ​ចំនួន 200​គ្រាប់ ដល់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​

ស៊ី ស៊ី អិន ហតញូស៍

Home

នា​ព្រឹក​ថ្ងៃទី​27 ខែ​កុម្ភៈ ឆ្នាំ​2021 ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ចាត់​តំណាង​ដែល​មាន លោក​ឧត្តមសេនីយ៍ត្រី រ៉ឺ​ន រដ្ឋា អនុប្រធាន​នាយកដ្ឋាន​ផែនការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នាំយក​បាល់​ពន្លត់អគ្គីភ័យ​ចំនួន 200​គ្រាប់ ( ធំ​100 តូច​100 ) ឧបត្ថម្ភ​ដល់​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង និង​លោក​វរសេនីយ៍ទោ ផៃ វ៉ាន់ នាយការិយាល័យ​ភស្តុភារ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោយពី​ទទួល​ក៏​បាន​សម្តែង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែល​បាន​ឧបត្ថម្ភ​អំណោយ នាពេល​នេះ​ដើម្បី​ទុក​ជា​ប្រយោជន៍​ក្នុង​ការងារ​ប្រតិបត្តិ​ការណ៍​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ក្នុង​គ្រោះ​អគ្គីភ័យ​ផ្សេងៗ​ផងដែរ​៕

ccn

Leave a Reply

Your email address will not be published. Required fields are marked *