ព័ត៌មានជាតិ

ឆ្នោត​យួន​ពីរ​កន្លែង​ស្ថិតនៅ​ផ្លូវឌឿងហែម​ទល់មុខ​ហាង​ម៉ា​ស្យា​៤៤៤៤​កែង​និង​ផ្លូវ​លេខ​២២១​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២​កំពុង​ដំណើរការ​យ៉ាង​រលូន មិន​ខ្លាច​ចំណាត់​លោក​អភិបាល​នៃ​គ​ណះ​បាល​ខណ្ឌទួលគោក​ឡើយ !

​ភ្នំពេញ ៖ ​​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​សង្កាត់​ផ្សារ​ដេប៉ូ​២​បានឲ្យដឹងថា មាន​ទីតាំង​បើក​ល្បែងស៊ីសង​ខុសច្បាប់​កត់​ឆ្នោត​យួន​ពីរ​កន្លែង​ជាប់​គ្នា​ជ្រក ក្រោម​ស្លាក​យីហោ​ឆ្នោត​ខ្មែរ ស្ថិតនៅ​ផ្លូវ​ឌឿងហែម ទល់មុខ​ហាង​ម៉ាស្សា​៤៤៤៤ កែង​និង​ផ្លូលលេខ​២២១ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទួលគោក កំពុង​សប្បាយ​កើប​លុយ និង​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង នៅក្នុង​ផ្ទះ​កំពុង​បង្អួត​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ទួលគោក និង​អធិការ​នគ​បាល​ខណ្ឌ ហើយ​ម្ចាស់​ទីតាំង​កំពង់តែ​ផ្គើន​និង​បទបញ្ជា​របស់​លលក​ឃួង​ស្រេង​អភិបាល​នៃគ​ណះ​អភិបាល​រាជធានី​ភ្នំពេញ​។​

​ប្រជាពលរដ្ឋ​សង្ឃឹមថា លោក ឯក ឃុន​ឌឿ​ន អភិបាល​នៃ​គ​ណះ​អភិបាល​ខណ្ឌ​ទួលគោក រួមទាំង​លោក សុខ ហេង អធិការ​នគ​បាល​ខណ្ឌទួលគោក បានដឹង​ចុះបង្ក្រាប់​ទីតាំង​កត់​ឆ្នោត​ដ៏​ធំ​មួយ​នេះ​កំពុងបើក​លេង​បង្អួត​ភ្នែក​អាជ្ញាធរ និង​សមត្ថកិច្ច​យ៉ាង​គគ្រឹកគគ្រេង​ដោយ​មិន​ខ្លាចញញើត​អ្វី​បន្ដិច​សោះឡើយ ។

​ទីតាំង​នោះ​ស្ថិត​នៅ​ឌឿងហែម​ទល់មុខ​ហាង​ម៉ាស្សា​៤៤៤៤​ប្រមាណ​៥៥​ម៉ែត្រ​កែង​និង​ផ្លូវ​លេខ​២២១​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២​ទណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ ។​

​គួរ​រំលឹក​ថា​កន្លងមក​លោក​អភិបាល​នៃ​គ​ណះ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់បទបញ្ជា​ដល់​អាជ្ញាធរ​មូលដ្ឌាន​ទាំង​២៤​ខណ្ឌ​ត្រូវ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ទាំង​អស់​ឲ្យ​ខាន​តែ​បានដេី​ម្បី​ធានា​សន្ដិសុខ​សុវត្ថភាពស​ណ្ដា​ប់​ធ្នាប់​នៅក្នុង​សង្គម​ជូន​ប្រជាជន​ឧ្យិ​ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់​មាន​សុវត្ថិភាព​ទាំង ៩ ចំណុច ដែល​ក្រសួង​មហាផ្ទៃ​ដាក់​អោយ​អនុវត្តន៍ ៕

ដោយ ccnhotnews.com

ccn

Leave a Reply

Your email address will not be published. Required fields are marked *