អន្តរជាតិ៖ក្រុមអ្នកស៊ើបអង្កេតរបស់រុស្សីបានចាប់ខ្លួនលោកSergei Furgal អភិបាលរដ្ឋKhabarovsk កាលពីថ្ងៃទី៩ខែកក្កដាឆ្នាំ២០២០ដោយជាប់ពាក់ព័ន្ធទៅនឹងការធ្វើឃាតពាណិជ្ជករម្នាក់។
អ្នកស៊ើបអង្កេតម្នាក់បាននិយាយថាលោកអភិបាលរដ្ឋម្នាក់នេះសង្ស័យថាបានប្រព្រឹត្តបទឧក្រឹដ្ឋមួយដែលបានកើតឡើងកាលពីអំឡុងឆ្នាំ២០០៤និង២០០៥។លោកFurgalអាយុ៥០ឆ្នាំត្រូវបានដាក់ការសង្ស័យថា ជាអ្នករៀបចំផែនការនៃការធ្វើឃាត និងការប៉ុនប៉ងធ្វើឃាតទៅលើមនុស្សមួយចំនួន។
សារព័ត៌មានរុស្សីបានរាយការណ៍ថាលោកអភិបាលរដ្ឋជាប់ទាក់ទឹននឹងផែនការធ្វើឃាតទៅលើមនុស្ស២នាក់និងការប៉ុនប៉ងធ្វើឃាតទៅលើមនុស្សម្នាក់ផ្សេងទៀត។ក្នុងចំណោមអ្នកស្លាប់ទាំង២មានម្នាក់ជាពាណិជ្ជករ។មានមនុស្ស៤នាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនក្នុងករណីនេះដែរ។ដែលពេលនេះពួកគេកំពុងតែត្រូវបានឃុំខ្លួនរួចហើយ៕
Hi, this is a comment.
To get started with moderating, editing, and deleting comments, please visit the Comments screen in the dashboard.
Commenter avatars come from Gravatar.