ស៊ី ស៊ី អិន ហតញូស៍ Home នាព្រឹក ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បាននាំយកថវិកាចំនួន ប្រាំលាន ពីរសែនរៀល (៥,២០០,០០០រៀល) អង្ករចំនួន ២៦ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៨គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១២គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទុរគតជនចំនួន១៨គ្រួសារ ដែលបានទទួលអំណោយជារៀងរាល់ខែរួមមាន ៖ ១-/ ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិ ដំណាក់សង្កែ(មានចៅក្នុងបន្ទុក០៧នាក់) ទទួលបាន អង្ករ […]
Month: March 2021
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះត្រួតពិនិត្យ កម្លាំងឈរជើងតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩
ស៊ី ស៊ី អិន ហតញូស៍ Home នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងឈរជើងតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន០៣ទីតាំងផ្សេងគ្នា គឺនៅទីតាំងមន្ទីរពេទ្យស្ត្រីនគរទេព ទីតាំងសណ្ឋាគារ The Great Duke អតីតសណ្ឋាគារ អាំងទ័រកុងទីណង់តាល់ និងទីតាំងដែលកម្លាំងអាវុធហត្ថឈរជើងត្រៀមអន្តរាគមន៍ នៅសាលារាជធានីភ្នំពេញ ដោយបានចុះត្រួតពិនិត្យជំរុំជម្រកដែលដំឡើងត្រៀមទុកសម្រាប់កម្លាំងឈរជើងនៅទីនោះ បានស្នាក់នៅដើម្បីធ្វើការផ្លាស់វេនគ្នាប្រចាំការ២៤ម៉ោង លើ ២៤ម៉ោង ដោយចែកជាបីវេនការពារទាំងយប់ទាំងថ្ងៃ ដើម្បីបង្ការ ទប់ស្កាត់ ចំពោះអ្នកចង់គេចវេសមិនព្រមធ្វើចត្តាឡីស័ក ឬរត់គេចចេញពីកន្លែងព្យាបាល និងត្រួតពិនិត្យរាល់ អាហារ រឺ សម្ភារៈ ផ្សេងៗ របស់សាច់ញាតិដែលបានផ្ញើដល់អ្នកជំងឺ ផងដែរ។ ក្នុងពេលចុះត្រួតពិនិត្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានក្រើនរំលឹកដល់កម្លាំងឈរជើងទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងពេលបំពេញការងារ ក៏ដូចជាចុះប្រតិបត្តិការបង្ក្រាប បុគ្គលព្យាយាមគេចវេស ពីកន្លែងធ្វើចត្តាឡីស័ក និង កន្លែងសម្រាកព្យាបាល ព្រមទាំង […]
ទឹកក្រូចដប និង មី ជាច្រើនពាន់កេស ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចែកជូនដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអំណោយអបអរចូលឆ្នាំថ្មី!
ស៊ី ស៊ី អិន ហតញូស៍ Home ជារៀងរាល់ឆ្នាំ អាវុធហត្ថរាជធានីភ្នំពេញ តែងតែបានប្រមូលផ្តុំកម្លាំង មកជួបជុំគ្នា ដើម្បីធ្វើពិធីសំណេះសំណាល និងចែកអំណោយ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ដោយឡែកនៅក្នុងឆ្នាំ២០២១នេះ អាវុធហត្ថរាជធានីភ្នំពេញ ពុំបានធ្វើពិធីជួបជុំកម្លាំងរួម ដូចឆ្នាំមុនៗទេ ព្រោះតែបញ្ហាការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ តែលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏មិនចោលនូវទម្លាប់ចែកអំណោយដល់កងកម្លាំងក្រោមឱវាទ សម្រាប់យកជូនក្រុមគ្រួសារបន្ត ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មីផងដែរ។ ជាក់ស្តែង នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ជើញប្រធានមន្ទីរនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ មកទទួលយកទឹកក្រូចដប និង មី ទៅតាមចំនួនទ័ពដែលខ្លួនគ្របគ្រង់ រៀងៗខ្លួន ដើម្បីចែកជូនបន្តដល់បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យបានគ្រប់ៗគ្នា ដោយក្នុងម្នាក់ៗទទួលបានទឹកក្រូចដប០១កេស និងមី០១កេស ស្មើៗគ្នា។ ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង […]