ព័ត៌មានជាតិ

ឆ្នោត​យួន​ពីរ​កន្លែង​ស្ថិតនៅ​ផ្លូវឌឿងហែម​ទល់មុខ​ហាង​ម៉ា​ស្យា​៤៤៤៤​កែង​និង​ផ្លូវ​លេខ​២២១​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២​កំពុង​ដំណើរការ​យ៉ាង​រលូន មិន​ខ្លាច​ចំណាត់​លោក​អភិបាល​នៃ​គ​ណះ​បាល​ខណ្ឌទួលគោក​ឡើយ !

​ភ្នំពេញ ៖ ​​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​សង្កាត់​ផ្សារ​ដេប៉ូ​២​បានឲ្យដឹងថា មាន​ទីតាំង​បើក​ល្បែងស៊ីសង​ខុសច្បាប់​កត់​ឆ្នោត​យួន​ពីរ​កន្លែង​ជាប់​គ្នា​ជ្រក ក្រោម​ស្លាក​យីហោ​ឆ្នោត​ខ្មែរ ស្ថិតនៅ​ផ្លូវ​ឌឿងហែម ទល់មុខ​ហាង​ម៉ាស្សា​៤៤៤៤ កែង​និង​ផ្លូលលេខ​២២១ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទួលគោក កំពុង​សប្បាយ​កើប​លុយ និង​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង នៅក្នុង​ផ្ទះ​កំពុង​បង្អួត​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ទួលគោក និង​អធិការ​នគ​បាល​ខណ្ឌ ហើយ​ម្ចាស់​ទីតាំង​កំពង់តែ​ផ្គើន​និង​បទបញ្ជា​របស់​លលក​ឃួង​ស្រេង​អភិបាល​នៃគ​ណះ​អភិបាល​រាជធានី​ភ្នំពេញ​។​ ​ប្រជាពលរដ្ឋ​សង្ឃឹមថា លោក ឯក ឃុន​ឌឿ​ន អភិបាល​នៃ​គ​ណះ​អភិបាល​ខណ្ឌ​ទួលគោក រួមទាំង​លោក សុខ ហេង អធិការ​នគ​បាល​ខណ្ឌទួលគោក បានដឹង​ចុះបង្ក្រាប់​ទីតាំង​កត់​ឆ្នោត​ដ៏​ធំ​មួយ​នេះ​កំពុងបើក​លេង​បង្អួត​ភ្នែក​អាជ្ញាធរ និង​សមត្ថកិច្ច​យ៉ាង​គគ្រឹកគគ្រេង​ដោយ​មិន​ខ្លាចញញើត​អ្វី​បន្ដិច​សោះឡើយ ។ ​ទីតាំង​នោះ​ស្ថិត​នៅ​ឌឿងហែម​ទល់មុខ​ហាង​ម៉ាស្សា​៤៤៤៤​ប្រមាណ​៥៥​ម៉ែត្រ​កែង​និង​ផ្លូវ​លេខ​២២១​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២​ទណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ ។​ ​គួរ​រំលឹក​ថា​កន្លងមក​លោក​អភិបាល​នៃ​គ​ណះ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់បទបញ្ជា​ដល់​អាជ្ញាធរ​មូលដ្ឌាន​ទាំង​២៤​ខណ្ឌ​ត្រូវ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ទាំង​អស់​ឲ្យ​ខាន​តែ​បានដេី​ម្បី​ធានា​សន្ដិសុខ​សុវត្ថភាពស​ណ្ដា​ប់​ធ្នាប់​នៅក្នុង​សង្គម​ជូន​ប្រជាជន​ឧ្យិ​ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់​មាន​សុវត្ថិភាព​ទាំង ៩ ចំណុច ដែល​ក្រសួង​មហាផ្ទៃ​ដាក់​អោយ​អនុវត្តន៍ ៕ ដោយ ccnhotnews.com

ព័ត៌មានជាតិ

អាវុធហត្ថ​ភ្នំពេញ នៅតែ​បន្ត​ចេញ​អំពាវ ឲ្យ​ប្រជាជន​ចូលរួម​បង្ការ ទប់ស្កាត់​វីរុស​កូវី​ដ​១៩ ខណៈ​ដែល​ការរកឃើញ​អ្នក​អវិជ្ជមាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍ ២៨​វិច្ឆិកា មានការ​ថមថយ​ខ្លះៗ​ហើយ​!

​ដោយ​មាន​ការប្រគល់​ភារកិច្ច​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការបញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ចេញ​ផ្សព្វផ្សាយ នូវ​សេចក្ដីណែនាំ​តាមរយៈ​សារ​សម្លេង ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចងក្រង​ឡើង ដើម្បី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សាមគ្គី​គ្នា បង្ការ ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នូវ​ជំងឺ​កូវី​ដ​-១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ក៏ដូចជា ប្រមុខ​រា​ជ​រាដ្ឋាភិបាល​។ ​ជាក់ស្តែង​ចាប់តាំងពី​ថ្ងៃ​ទី​៧ រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ​នេះ ម៉ូតូ​កង់​បី​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​១២​គ្រឿង ដែល​បំពាក់​ដោយ គ្រឿង​ឧគ្ឃោសនស័ព្ទ​បំពង​សម្លេង ក៏​នៅតែ​បន្ត​ចេញ​ផ្សព្វផ្សាយ និង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ឲ្យមាន​ការប្រុងប្រយ័ត្ន និង​ចូលរួម បង្ការ ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នូវ​ជំងឺ កូវី​ដ​-១៩​នេះ​ឲ្យបាន​ខ្ពស់បំផុត ពិសេស​ចូលរួម​ទប់ស្កាត់​កុំឲ្យ​មេ​រោគកាច​សាហាវ​មួយនេះ ឆ្លង​ចូល​ក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាដាច់ខាត បើទោះបីជា ស្ថានភាព នៃ​ការរកឃើញ អ្នក​វិជ្ជមាន […]

ព័ត៌មានជាតិ

​អាវុធហត្ថ​ភ្នំពេញ នៅតែ​បន្ត​ចេញ​អំពាវ ឲ្យ​ប្រជាជន​ចូលរួម​បង្ការ ទប់ស្កាត់​វីរុស​កូវី​ដ​១៩!

ដោយ​មាន​ការប្រគល់​ភារកិច្ច​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការបញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ចេញ​ផ្សព្វផ្សាយ នូវ​សេចក្ដីណែនាំ​តាមរយៈ​សារ​សម្លេង ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចងក្រង​ឡើង ដើម្បី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សាមគ្គី​គ្នា បង្ការ ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នូវ​ជំងឺ​កូវី​ដ​-១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ក៏ដូចជា ប្រមុខ​រា​ជ​រាដ្ឋាភិបាល​។ ​ជាក់ស្តែង​នៅ​ថ្ងៃទី​៧​និង​ទី​៨ ខែ​ធ្នូ​នេះ ម៉ូតូ​កង់​បី​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​១២​គ្រឿង បំពាក់​ដោយ គ្រឿង​ឧគ្ឃោសនស័ព្ទ​បំពង​សម្លេង នៅតែ​បន្ត​ចេញ​ផ្សព្វផ្សាយ និង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ឲ្យមាន​ការប្រុងប្រយ័ត្ន និង​ចូលរួម បង្ការ ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នូវ​ជំងឺ កូវី​ដ​-១៩​នេះ​ឲ្យបាន​ខ្ពស់បំផុត ពិសេស​ចូលរួម​ទប់ស្កាត់​កុំឲ្យ​មេ​រោគកាច​សាហាវ​មួយនេះ ឆ្លង​ចូល​ក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាដាច់ខាត​៕ ​

ព័ត៌មានជាតិ

អាជីវកម្ម​បូម​ខ្សាច់​របស់​ឈ្មួញ​ឈ្មោះ ផាន សុផាន​អ​និតា កំពុងតែ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​

កណ្តាល​, ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០២០ ​ដោយ​៖ លោក ថៃ ប៊ុន​រិទ្ធ​ ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១​អា ភូមិ​ស្វាយ​រលំ​២ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ បានឲ្យដឹងថា សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ឈ្មួញ​ឈ្មោះ ផាន សុផាន​អ​និតា កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួក​គាត់​យ៉ាង​ខ្លាំង​។ ប្រភព​បានឲ្យដឹង​ទៀតថា ធ្វើ​សកម្មភាព​បូម​ខ្សាច់​នៅ​ចំណុច​គល់​ស្ពាន​ព្រែក​សំរោង​ទាំងថ្ងៃទាំងយប់​ហើយ​ដឹកជញ្ជូន​ទាំង​ថ្ងៃ​ទាំង​យប់ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​នៅជាប់​ការដ្ឋាន​បូម​ខ្សាច់​នោះ​។ ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ របង​ការដ្ឋាន​បូម​ខ្សាច់​បាន​បាក់​ធ្លាយ​ខ្សាច់​ហូរ​ទឹក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរ​នោះ​ធ្វើឲ្យ​លិចលង់​ខូចខាត​សម្ភារៈ​នៅក្នុង​ផ្ទះ​ទៀត​ផង​។​ ​តាម​ការអះអាង​របស់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បានឲ្យដឹងថា ទីតាំង​ក្រុមហ៊ុន​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ឈ្មួញ​ឈ្មោះ ផាន សុផាន​អ​និតា នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១​អា ភូមិ​ស្វាយ​រលំ​២ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ ប្រភព​បានឲ្យដឹង​ទៀតថា មួយរយៈ​កន្លងទៅនេះ​ប្រជាពលរដ្ឋ​រស់​នៅ​ជាប់រ​បង​ក្រុង​ហ៊ុន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ព្រោះ​ក្រុមហ៊ុន​នេះ​ធ្វើ​សកម្មភាព​បូ​ប​ខ្សាច់​ទាំងយប់​ទាំង​ថ្ងៃ ដឹកជញ្ជូន​ទាំង​យប់​ទាំង​ថ្ងៃ​រំខាន​ដល់​ការ​ដេក​ពូន​របស់​ប្រជាពលរដ្ឋ​ជាពិសេស​នៅពេល​យប់​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល ក៏ដូចជា​លោក យិន រដ្ឋា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​រដ្ឋ​ខេត្តកណ្តាល ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជា​បន្ទាន់​ព្រោះ​សំឡេង​ម៉ាស៊ីន​បូម​ខ្សាច់​ញ័រ​រង្គើ​ដល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​នៅ​ជិតខាង​យ៉ាងខ្លាំង​។​ ​សេចក្តីរាយការណ៍​ប្រជាពលរដ្ឋ​រស់​នៅ​ជាប់រ​បង​ក្រុមហ៊ុន​ឈ្មួញ​ឈ្មោះ ផាន សុផាន​អ​និតា បានឲ្យដឹងថា ផ្ទះសម្បែង​ពួកគាត់​ត្រូវ​ប្រះ​ស្រាំ​ជញ្ជាំង​ស្ទើរ​អស់​ទៅហើយ​ដោយសារ​សំឡេង​ម៉ាស៊ីន​បូម​ខ្សាច់ រថយន្ត​ដឹក​ខ្សាច់ ក៏ដូចជា​ខ្សាច់​អូរ​បុក​មក​ប៉ះ​ជញ្ជាំងរ​បង់​ក្រុមហ៊ុន​ដែល​ជាប់​គ្នា​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក គង់ សោភ័ណ្ឌ […]

ព័ត៌មានជាតិ

​ម៉ាស​ដែល​សម្តេច​តេជោ ប្រកាស​បញ្ចេញ​បន្ថែមចំនួន​២​លាន បាន​ទៅ​ដល់ដៃ​ប្រជាពលរដ្ឋ​ជា​បណ្ដើរៗ​!

ក្រោយពី​មាន​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា បាន​ផ្ទុះឡើង នៅ​យប់​ថ្ងៃទី​០១​ខែ​ធ្នូ ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បានសម្រេច​បញ្ចេញ​ម៉ាស​ចំនួន​២​លាន​បន្ថែមទៀត សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋ ដោយ​១​លាន​សម្រាប់​រាជធានី​ភ្នំពេញ និង ១​លាន​សម្រាប់ ខេត្តសៀមរាប​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​សម្តេច តេ​ជោ បាន​បញ្ចេញ​ម៉ាស ចែកជូន​ដល់​ពលរដ្ឋ ដែល​កាលពី​លើក​ទី​១ សម្តេច​ក៏​បាន​បញ្ចេញ​ម៉ាស​ចំនួន​២​លាន​ដូចគ្នា​។​ ​នៅ​យប់​ថ្ងៃ​ដដែល​នេះ ដោយ​បាន​ទទួល​ភារកិច្ច​ពី ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ក្រោម​ការចង្អុលបង្ហាញ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការបញ្ជា​ផ្ទាល់​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​ប្រតិបត្តិការ ជួយ​ដឹក​ជញ្ជូន​ម៉ាស​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ឆ្ពោះ​ទៅ​សាលា​រាជធានី​ភ្នំពេញ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​។​ ​ព្រម​ជាមួយ​គ្នា​នេះ​ផង​ដែរ ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០២០ ដោយ​មិន​បង្អង់​យូរ ឯកឧត្តម ឃួ​ង ស្រេង និង លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ដឹកនាំ​ក្រុម​ការងារ​ដោយ​ផ្ទាល់ […]

ព័ត៌មានជាតិ

កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​ជាមួយ​ក្រុម​យុវតី “​អប្សរា​២៥​ដួង​” បាន​ចុះ​ជួយ​សរសេរ​ប្រវត្តិរូប​ជូន​ជន​មាន​ពិការភាព​ភ្នែក ចំនួន​ជិត​២០០​នាក់​!

​នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​ជាមួយ​យុវតី “​អប្សរា​២៥​ដួង​” ដែល​ជា​ក្រុម​របាំ​ជ័យលាភី​ឆ្នើម​កិត្តិយស​ថ្នាក់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អបអរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា​ឆ្នាំ​២០២០ សរុប​ក្រុមការងារ​មាន​ចំនួន​២៤​នាក់ ក្នុងការ​ចុះជួយ​បំពេញបែបបទ និង ប្រវត្តិ​រូប ជូន​ជន​មាន​ពិការភាព​ភ្នែក និង​កាយសម្បទា ចំនួន​ជិត​២០០​នាក់ នៅ​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ដើម្បី​ឱ្យ​ពួកគាត់​ទទួលបាន​សិទ្ធ​បោះឆ្នោត​នា​ពេលខាងមុខ​។ សកម្មភាព​ទាំងនោះ​រួមមាន ការ​សម្រួលការ​ចល័ត​ទី​របស់​ជនពិកា​រ​ដោយ​ការដឹក​ដៃ​នាំ​ផ្លូវ ការសាកសួរ​ព័ត៌មាន ការចម្លង​អត្តសញ្ញាណប័ណ្ណ ការជួយ​បិទ​រូបថត ការជួយ​សរសេរ​ប្រវត្តិ​រូប ការជួយ​ផ្តិតមេដៃ និង ការជួយ​បាញ់​អាល់កុល​លាង​សម្អាត​ដៃ​ជូន​ដល់​ពួកគាត់​ដើម្បី​បង្ការ​ការរីក​រាលដាល​នៃ​ការចម្លង​មេ​រោគកូ​វីដ​19 ស្រប​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបា​ល​។ ​គួរ​បញ្ជាក់​ផង​ដែរ​ថា សកម្មភាព​នេះ​ប្រព្រឹត្តឡើង​ដើម្បី​ជួយ​ដល់​ជន​មាន​ពិការភាព នៅ​សមាគម​តន្ត្រី​សំនៀង​ជនពិការ​ដែល​មាន លោក ចាប តូ (​ជន​មាន​ពិការភាព​ភ្នែក​) ជា​ប្រធាន និង លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី និង​ជា​សមាជិក​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ជា​ប្រធានកិត្តិយស ក្រោម​ការយកចិត្តទុកដាក់​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ ផងដែរ​។​ ​