ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ភារកិច្ច​ជួយ​ដឹក​ជញ្ជូន​ម៉ាស សម្តេច​តេជោ ហ៊ុន សែន ឆ្ពោះទៅ​កាន់​ឃ្លាំង​ស្តុក​របស់​ក្រសួង​សុខាភិបាល​

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ផ្តល់​ជំនួយ ម៉ាស​ចំនួន​២​លាន និង​បរិក្ខារ​ពេទ្យ​សរុប​១២​មុខ ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូវី​-១៩ ព្រម​ជាមួយ​គ្នា​នោះ​ផងដែរ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ទទួល​ភារកិច្ច​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ ជួយ​ដឹក​ជញ្ជូន​ម៉ាស ចេញពី សាលា​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​កាន់​ឃ្លាំង​ស្តុក​របស់​ក្រសួង​សុខាភិបាល ដើម្បី​រៀបចំ​ដឹកជញ្ជូន​តាម​យន្តហោះ​ពិសេស បញ្ជូន​ទៅ​ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។​ ​នៅក្នុង​បេសកកម្ម​លើក​នេះ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ចាត់តាំង​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល នាំយក​អំណោយ ទាំងនេះ ទៅកាន់​រដ្ឋធានី​ណៃ​ពិដោរ នៃ​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ​៕

ព័ត៌មានជាតិ

ក្រុមការងារ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ​លោក​អនុសេនីយ៍ត្រី ប៉ាត សុជាតិ ដែល​មាន​ជ​ម្ញឺ​គ្រុន​ឈី​ក​

​នា​រសៀល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុម​ការងារ​ការិយាល័យ​បញ្ជូន​សារ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ទិ​ត្យ សា​វ៉ាត់ឌី បាន​ចុះ​សួរសុខទុក្ខ លោក​អនុសេនីយ៍ត្រី ប៉ាត សុជាតិ សមាជិក​ការិយាល័យ​បញ្ជូន​សារ ដែល​មាន​ជ​ម្ញឺ​គ្រុន​ឈី​ក កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​។​ ​ក្នុងឱកាស​នោះ​ក្រុមការងារ បាន​នាំយក​ថវិកា​ចំនួន ៩៤០,០០០​រៀល ក្នុងនោះ​ថវិកា លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួ​៥០០,០០០​រៀល និង​ថវិកា​សមាជិក​ការិយាល័យ​បញ្ជូន​សារ ចំនួន​៤៤០,០០០​រៀល​, ភេសជ្ជៈ​០៣​កេស​, ទឹកដោះគោឆៅ​២​យួរ​, ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុក​ក្នុង​ការ​សម្រាក​ព្យាបាល​ផងដែរ​៕

ព័ត៌មានជាតិ

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ឲ្យ​ក្រុមការងារ នាំយក​អំណោយ​សួរសុខទុក្ខ​លោកស្រី គឹម ប៉ាវ មេ​ភូមិ​ដំណាក់​សង្កែ​!

​នា​ព្រឹក​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ តំណាង​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​ដំណើរ​ជាមួយ​លោក អ៊ុយ សុន ព្រមទាំង​ក្រុមការងារ​សង្កាត់​ព្រែកកំពឹស បាន​នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះសួរសុខទុក្ខ លោកស្រី គឹម ប៉ាវ ជា​មេភូមិ​ដំណាក់​សង្កែ ដែល​មាន​ជម្ងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​។​ ​អំណោយ​ដែល ក្រុម​ការងារ​បាន​នាំយក ទៅ​ជូន​ដល់ អ្នកជំងឺ រួមមាន​៖ – ថវិកា​សរុប​ចំនួន មួយ​លាន បួន​សែន​រៀល (១,៤០០,០០០៛) ក្នុងនោះ​មាន​ថវិកា​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ១​លាន​រៀល​, ថវិកា​សង្កាត់​ព្រែក​កំពឹស ៤​សែន​រៀល – ង្ករ​០១​កា​រ៉ុង​, ផ្លែឈើ​ស្រស់​០១​កន្ត្រក​, ភេសជ្ជៈ​ចម្រុះ​ចំនួន​០៤​កែស​, មី​០១​កែស​, ទឹកត្រី​០១​យួរ​, មុង​ភួយ​កន្ទេល​០១​កញ្ចប់​៕

ព័ត៌មានជាតិ

​ល្បែងស៊ីសង​នៅ​ជាន់​ទី​៣​ផ្សារ​ស្ទឹងមានជ័យ​ថ្មី កំពុងបើក​ដំណើរការ​ឡើងវិញ​យ៉ាង​គគ្រឹកគគ្រេង​

រាជធានី​ភ្នំពេញ​, ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ​ដោយ​៖ ថៃ ប៊ុន​រិទ្ធ ​សេចក្តីរាយការណ៍​ពី​ក្រុម​អាជីវករ​នៅ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី បានឲ្យដឹងថា ហ្គេម​បាញ់​ត្រី​និង​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ជ្រក​ក្រោម​យីហោ មណ្ឌល​កំសាន្ត វ៉ាន់ដា នៅ​ជាន់​ទី​៣ ផ្សារ​ស្ទឹងមានជ័យ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ កំពុងបើក​ដំណើរការ​ឡើងវិញ​យ៉ាង​សុខ​ស្រួល​។ ប្រភព​បានឲ្យដឹង​ទៀតថា កន្លង​មក​ល្បែងស៊ីសង​ជ្រក​ក្រោម​យីហោ មណ្ឌល​កំសាន្ត វ៉ាន់ដា នៅ​ជាន់​ទី​៣​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ត្រូវ​បាន​បិទ​មួយ​រយៈពេល​ខ្លី ហើយ​ឥឡូវនេះ​ស្រាប់តែ​បើក​ឡើង​វិញ​យ៉ាង​រលូន​។ ចំណែក​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ និង​លោក ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​។​ ​ តាម​ការអះអាង​របស់​ក្រុម​អាជីវករ​នៅ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី បានឲ្យដឹងថា ក្រោយពេល​ល្បែងស៊ីសង​ជ្រក​ក្រោម​យីហោ មណ្ឌល​កំសាន្ត វ៉ាន់ដា បើក​ដំណើរការ​ឡើងវិញ​គឺ​មាន​អ្នក​ចូល​លេង​យ៉ាង​ពពាក់ពពូន​មិន​ខ្លាច​ឆ្លង​ជំងឺ​កូវី​ដ​-១៩ នោះទេ​។ ដូច្នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គួរ​ពិនិត្យ​ឡើងវិញ​ជាបន្ទាន់ ព្រោះ​ល្បែងស៊ីសង​ជ្រក​ក្រោម​យីហោ មណ្ឌល​កំសាន្ត វ៉ាន់ដា ត្រូវ​បិទ​បានតែ​ក្នុង​រយៈពេល​ខ្លី ហើយ​បើក​ឡើង​វិញ​យ៉ាង​ស្រួលៗ​តែម្តង​។ […]

ព័ត៌មានជាតិ

បន​ល្បែង​សង្វៀន​ជល់​មាន់ វង់​អាប៉ោង យូគី ស៊ីសង​កើតឡើង​ពេញបន្ទុក​ក្នុង​ក្រុង​បាន​លុង ខេត្ត​រតនគិរី ធ្វើឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​បញ្ហា​អស​ន្តិ​សុខ​សង្គម​

ខេត្ត​រតនៈគិរី ដោយ​៖ ថៃ ប៊ុន​រិទ្ធ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​យក្ខ​ឡោម និង​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ពួកគាត់​ជា​បន្ទាន់​។ ដោយហេតុ​ថា លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ដែល​កើតឡើង​យ៉ាង​គំហុក​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​លោក ថង សាវុន និង​លោក យិន ចំណាន បណ្តោយ​ឲ្យ​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត មិន​ខ្វល់​ពី​ការភ័យខ្លាច​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​។​ ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ភ្នំ​ធំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង បានឲ្យដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​យូគី​ទ្រង់ទ្រាយ​ធំ​បើក​ដំណើរការ​យ៉ាង​រលូន ព្រោះ​សមត្ថកិច្ច​នគរបាល​សង្កាត់​យក្ខ​ឡោម និង​អធិការ​នគរបាល​ក្រុង​បាន​លុង មិន​ចាត់​វិធានការ​បង្ក្រាប​ឡើយ​។ ចំណែក​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​បឹង​កន្សែង សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ក៏​បានឲ្យ​ដឹង​ដែរថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​យូគី​បើក​លេង​តាម​អំពើ​ចិត្ត ហើយ​មាន​អ្នកចូលរួម​លេង​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ​។ ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទេ​នោះ​គឺ​ល្បែងស៊ីសង​ខុសច្បាប់​មិន​អាច​ប្រព្រឹត្ត​យ៉ាង​ពេញបន្ទុក​បានឡើយ​។​ ​ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ឡា​បាន​សៀក និង​សង្កាត់​យក្ខ​ឡោម បានឲ្យដឹងថា […]

ព័ត៌មានជាតិ

អាវុធហត្ថ​ភ្នំពេញ ចេញ​ប្រតិបត្តិ​ការចែក ម៉ាស​ក្រណាត់ របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​!

ក្រោម​ការចង្អុលបង្ហាញ​ពី លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ដោយ​មាន​ការប្រគល់​ភារកិច្ច​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការបញ្ជា​ផ្ទាល់ ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ចេញ​ប្រតិបត្តិការ ចែក​ម៉ាស​ក្រណាត់ ចំនួន ២​ម៉ឺន​ម៉ាស ដែល​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ផ្តល់​ជូន​ចំនួន ២​លាន តាមរយៈ​សាលា​រាជធានី​ភ្នំពេញ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​តាម​គោលដៅ​មួយ​ចំនួន ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន ម៉ាស​ចំនួន​០២ សម្រាប់​ធ្វើ​ការផ្លាស់ប្តូរ​គ្នា ព្រោះ​ម៉ាស​នេះ​មាន​ប្រសិទ្ធភាព​អាច​ប្រើប្រាស់​បាន​ច្រើន​ដង ដោយ​បោក​ទឹក​ហាលថ្ងៃ​យកមក​ប្រើប្រាស់​វិញ​បាន​។ ​ប្រជាពលរដ្ឋ​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចេញ​ចែក​ម៉ាស​ជូន​រួមមាន : អ្នកធាក់ស៊ីក្លូ , ម៉ូតូឌុប , ម៉ូតូ​កង់​បី , កម្មករសំណង់ , អ្នក​បោសសម្អាត​តាមផ្លូវ […]

ព័ត៌មានជាតិ

កម្លាំង គ អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ល្បាត​និង​ការពារ​សន្តិសុខ​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​!

​ក្នុង​ថ្ងៃ​ទិវា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ឆ្នាំ​2020 នេះ កម្លាំង គ អន្តរាគមន៍​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​ល្បាត​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ តាម​គោលដៅ​សំខាន់ៗ ទាំង​យប់​ទាំង​ថ្ងៃ និង​ចូលរួម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុងការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ នៅ​សួនច្បារ​វិមានឯករាជ្យ បញ្ចប់​ទៅ​ដោយ​រលូន​ផងដែរ​។​ ​អ្វី​ដែល​គួរអោយ​ចាប់អារម្មណ៍ នៅ​គ្រប់​ពេល​ដែល​ចេញ​ប្រតិបត្តិការ​ម្តងៗ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​តែងតែ បាន​ចូលរួម​ធ្វើ​ការសម្អាត​អនាម័យ​បរិស្ថាន នៅតាម​ទីសាធារណៈ តាម​គោលដៅ​ដែល​បាន​ឈរជើង ជាពិសេស អនុវត្ត​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ដោយ​យកចិត្តទុកដាក់​រក្សា​អនាម័យ​ទាំង​ក្នុង និង​ក្រៅ​អង្គភាព​, លាង​សម្អាត​ដៃ​នឹង​សាប៊ូ​ជា​ញឹកញាប់​បាញ់​អាល់កុល និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ សម្ភារៈប្រើប្រាស់ ក៏​ដូច​ជា​មធ្យោបាយ​ធ្វើដំណើរ គ្រប់ពេលវេលា​ទាំង​ពេលចេញ និង​ចូល​ក្នុង​អង្គភាព ដើម្បី​បង្ការ នូវ​ការរីក​រាលដាល​នៃ​ការឆ្លង​មេ​រោគកូ​វីដ​19៕ ​    

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​ជាមួយ​អតីត​នាយ​អាវុធហត្ថ​ក្រោម​ឱវាទ​នៅ​ខេត្ត​បន្ទាយមានជ័យ ចូល​សម្តែង​ការ​នឹករលឹក​!

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ សោធន​និវត្តន៍ នៃ​កងរាជអាវុធហត្ថ ២៥​រាជធានី ខេត្ត ចំនួន ៣៤៥​នាក់ បាន​មក​ជួបជុំគ្នា​នៅ​វិទ្យាស្ថាន​កងរាជអាវុធហត្ថ​កំបូល ដើម្បី​បើក​ប្រាក់​ឧបត្ថម្ភ​គោលនយោបាយ មួយ​លើកដំបូង ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក ស៊ិន សូ​ផាន្នី មេបញ្ជាការរង តំណាង​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង លោក​ឧត្តមសេនីយ៍ឯក សំ ចាន់​ធួន អគ្គនាយករង អគ្គនាយកដ្ឋាន​យោធ​សាវា ក្រសួង​ការពារជាតិ និង​ជា​អនុប្រធាន​គណៈកម្មការ គោលនយោបាយ​យោធិន សោធន​និវត្តន៍ ។ ​ក្នុងឱកាស​នាពេលនោះ នាយទាហាន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ដាក់ ឲ្យចូល​និវត្តន៍​ក្នុង​ឆ្នាំ​២០២០ ក៏​មាន​ចំនួន​៣៣​នាក់​ផង​ដែរ​។​ ​ដោយឡែក នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ចំនួន​១៣​នាក់ (​សោធន​និវត្តន៍ ចំនួន​១២​នាក់ និង​នាយការិយាល័យ​បុគ្គលិក​០១​នាក់​) ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​និង​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​គោលនយោបាយ ខាងលើ ក៏​បាន​ឆ្លៀតឱកាស […]

ព័ត៌មានជាតិ

បេសកកម្ម​20​ថ្ងៃ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ការបម្រើ​និង​សង្គ្រោះ​ប្រជាពលរដ្ឋ​គ្រា​ទឹកជំនន់​!

​នៅក្នុង​អំឡុង​ខែ​តុលា​ឆ្នាំ​២០២០ ក្រសួង​ធនធានទឹក​និង​ឧត្តុនិយម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ការផ្សព្វផ្សាយ ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ស្តីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ដែល​នឹង​ទទួលរង​នូវ ឥទ្ធិពល​ខ្យល់ព្យុះ​មួយ ចំនួន អាច​បង្ក​ជា​គ្រោះធម្មជាតិ​ផ្សេងៗ​ជាយថាហេតុ ក្រសួង​ធនធានទឹក​ក៏បាន​លើកឡើង​ផងដែរ​ថា​នៅ​ឆ្នាំ ២០២០​នេះ អាច​មាន​ព្យុះ​កើតឡើង​ពី​២៤​ទៅ​២៦​ព្យុះ នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ក្នុងនោះ​មាន​៤​ទៅ​៥​ព្យុះ នឹង​កើត​ផ្ទាល់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ជះ​ឥទ្ធិពល​ដល់​កម្ពុជា បង្ក​អោយ​មាន​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ជំនន់​ទឹកភ្លៀង ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ទី​ទំនាប ក្បែរ​ផ្លូវទឹក​ជាប់​តំបន់ភ្នំ ជួរ​ភ្នំ និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​។​ ​ទន្ទឹម​ជាមួយគ្នានេះ​ផងដែរ ដោយ​ស្មារតី​ម្ចាស់ការ និង​ការយកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​ណែនាំ​ដល់​កម្លាំង​អាវុធហត្ថ​ទូទាំង​ប្រទេស ត្រូវ​ត្រៀម​លក្ខណៈសម្បត្តិ​ជាស្រេច ទាំង​មធ្យោបាយ និង​មនុស្ស ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​។ ​ដោយឡែក លោក​ឧត្តមសេនីយឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ក្នុងការ​ត្រៀមកម្លាំង សម្ភារៈ មធ្យោបាយ​ដឹកជញ្ជូន […]

ព័ត៌មានជាតិ

​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច កងរាជអាវុធហត្ថ ប្រចាំ​ខែ​តុលា និង​ទិសដៅ ខែវិច្ឆិកា​

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច កងរាជអាវុធហត្ថ ប្រចាំ​ខែ​តុលា និង​ទិសដៅ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ​ពិធី​នេះ​ដែរ​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​ចូលរួម​ពី មេបញ្ជាការរង នាយរង​សេនាធិការដ្ឋាន ប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​សមាជិក​អាវុធហត្ថ​ជាច្រើនរូប​ទៀត​។​ ​ឆ្លៀត​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែងអំណរគុណ​នូវ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច​សម្រេច​បាន​ស្នាដៃ​ជាច្រើន​ក្នុង​រយៈកាល​កន្លងមក ជា​ពិសេស​ការងារ បំពេញបេសកកម្ម ពុះពារ សស្រាក់សស្រាំ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ ក្នុង​រដូវ​ទឹកជំនន់ ប្រកប​ដោយ​សាមគ្គីភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។ ​បន្ទាប់មក លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​មានប្រសាសន៍​ណែនាំ ដល់ នាយ នាយរង​អាវុធហត្ថ ត្រូវ​តែ​ប្រកាន់​ភ្ជាប់​នូវ​វិន័យ សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ និង​បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ […]