ព័ត៌មានជាតិ

អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៥​គ្រួសារ​!

នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជ​ការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នាំយក​ថវិកា​ចំនួន បួន​លាន បួន​សែន​រៀល (៤,៤០០,០០០​រៀល​) និង​អង្ករ​ចំនួន ២៤​កា​រ៉ុង ទៅ​ប្រគល់ជូន​ដល់​ពលរដ្ឋ​ទីទាល់ក្រ ចំនួន ១៥​គ្រួសារ ព្រមទាំង ក្រុម​ការងារ​មូលដ្ឋាន ចំនួន​១២​គោលដៅ តាមរយៈ​ក្រុមការងារ​ភូមិ​សង្កាត់​និង​យុវជន ស​.​ស​.​យ​.​ក សង្កាត់​ព្រែក​កំពឹស ដែល​អំណោយ​ទាំងនេះ​ត្រូវបាន​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូន​ជា​រៀងរាល់ខែ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​ ​ទុរគតជន​ចំនួន​១៥​គ្រួសារ ដែល​បាន​ទទួល​អំណោយ​ជា​រៀងរាល់​ខែ​រួមមាន ៖ ១-/ ឈ្មោះ ពុំ សុផល ភេទ​ស្រី អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​សង្កែ​(​មាន​ចៅ​ក្នុងបន្ទុក​០៧​នាក់​) ទទួលបាន​អង្ករ​០៣​កា​រ៉ុង និង​ថវិកា​២០​ម៉ឺន​រៀល ។​ ២-/ ឈ្មោះ ខាន់ សួន អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​រទាំង​(​មាន​ចៅ​ក្នុងបន្ទុក​១០​នាក់​) ទទួលបាន​អង្ករ​០៤​កា​រ៉ុង និង​ថវិកា​២០​ម៉ឺន​រៀល […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​សំណេះសំណាល ជាមួយ​យោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សោធន​និវត្តន៍​

ភ្នំពេញ​៖ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល បំពាក់​ឋានន្តរសក្តិ គ្រឿង​ឥស្សរិយយស ជូន​យោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សោធន​និវត្តន៍ និង ពិកា ឆ្នាំ​២០២០ ចំនួន​៣៣​នាក់​។ ​ពិធី​នេះ​ធ្វើឡើង​នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២០​។ បន្ទាប់ពី​ពិធី​បំពាក់​ឋានន្តរសក្តិ និង គ្រឿង​ឥស្សរិយយស​រួចមក លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ដឹកនាំ យោធិន​ដែល​ចូលនិវត្តន៍​ទាំង ៣៣​រូប ចូលរួម​ប្រជុំ​ពី​ចម្ងាយ​តាមរយៈ​ប្រព័ន្ធ Video Conference ព្រម​គ្នា​ជាមួយ យោធិន សោធន​និវត្តន៍ ឆ្នាំ​២០២០​ទូទាំង​២៥ រាជធានី​-​ខេត្ត ដើម្បី​ស្តាប់​ប្រសាសន៍​សំណេះសំណាល​របស់ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​ ​ក្រោយ​បញ្ចប់ កម្មវិធី […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​ជាមួយ សប្បុរសជន​០២​ក្រុម ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌ​ដង្កោ​!

បើទោះបីជា​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ក្នុង​ខណ្ឌ​ដង្កោ បា​នស្រក​ចុះ​ខ្លះ​ក៏ដោយ តែ អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ត្រៀម​ជួយសង្គ្រោះ និង​បម្រើ​ពលរដ្ឋ នៅតាម​តំបន់​លិច​ទឹក​គ្រប់​គោលដៅ​ដដែល ព្រម​ជាមួយ​គ្នា​នោះ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​ជួយ​លើក​ដាក់​លីសែង​និង រៀបចំ​អំណោយ​របស់​សប្បុរសជន ០២​ក្រុម ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ ២​គោលដៅ សរុប​ស្មើនឹង ៧៦០​គ្រួសារ ក្នុងនោះ​រួមមាន​៖ 1- សប្បុរសជន​ក្រុមទី​១ ដឹកនាំ​ដោយ​ព្រះ​ភិក្ខុ​វជិរ​ប្បេ​ញ្ញោ គូ សុភាព លោក​ឧកញ៉ា អ៊ឹង លី​ហេង ទីប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន លោកជំទាវ តាំង ហ្គិ​ចលៀង លោក​ឧកញ៉ា ឡេង ហ៊ាន និង​លោកជំទាវ បាន​នាំយក​អំណោយ​ចែក​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន​៥០០ គ្រួសារ ស្ថិតនៅ សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ដឹកនាំ​មន្ត្រី អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ឧបាសិកា ឌិន ឯម

ខេត្ត​កណ្តាល ៖ រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ដឹកនាំ​មន្ត្រីរាជការ​រដ្ឋបាល​ខេត្ត គណៈ​អភិបាលស្រុក​-​ក្រុង ទាំង​១១ និង​ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ឧបាសិកា ឌិន ឯម ដែល​ត្រូវជា​ញោម របស់​ព្រះ​ឃោស​ធម្ម លន់ សុគន្ធា ព្រះ​រាជាគណ​ថ្នាក់​ទោ សមាជិក​ថេរ​សភា​សង្ឃ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា អនុប្រធាន​លេខាធិការដ្ឋាន​គណ​សង្ឃនាយក ប្រធាន​ផ្នែក​ពុទ្ធិក​មធ្យមសិក្សា នៃ​អគ្គាធិការដ្ឋាន​ពុទ្ធិក​សិក្សា​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​វិន័យធរ​គណ​ខេត្ត ព្រះ​អនុគណ ស្រុក​ខ្សាច់កណ្តាល នឹង​ជា​ព្រះចៅអធិការ​វត្ត​ស្វាយជ្រុំ ដែល​បាន​ទទួល​អនិច្ចធម្ម កាលពី​ថ្ងៃ​សុក្រ ៧​កើត ខែ​កត្តិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ១២​ៈ​៣០​នាទី​ថ្ងៃត្រង់ ក្នុង​ជន្មាយុ ៨៤​ឆ្នាំ ដោយ​ជរាពាធ ។​ ​នា​ឱកាស​ពោរពេញ​ដោយ​ស​មានទុក្ខ និង​ដោយ​សេចក្ដីសោកស្ដាយ​ជា​ពន់ពេក ឯកឧត្ដម​អភិបាលខេត្ត បាន​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​ព្រះ​ឃោស​ធម្ម លន់ សុគន្ធា […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ពិនិត្យ​ស្ថានភាព​កាយ​ដី​បើកផ្លូវ​រំដោះ​ទឹកជំនន់​ក្នុង​សង្កាត់​ព្រែកកំពឹស​!

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ដោយសារ​ស្ថានភាព​ទឹកជំនន់​ក្នុង​ខណ្ឌ​ដង្កោ បាន​បន្ត​ស្រក​ចុះ ក្រុមការងារ​រាជរដ្ឋាភិបាល ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូចជា​ក្រុម​ការងារ រដ្ឋបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខណ្ឌ​ដង្កោ អមដំណើរ​ដោយ​លោក ម៉ៃ ម៉ុន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ​, លោកស្រី គឹម ញឹប អភិបាល ខណ្ឌដង្កោ លោក​អភិបាលរង មន្ត្រីរដ្ឋបាល​សាលាខណ្ឌ​ដង្កោ ចៅសង្កាត់ មេភូមិ ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ យុវជន សស​យក សង្កាត់​ព្រែក​កំពឹស និង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ក្នុង​សង្កាត់​ព្រែក​កំពឹស និង​ពិនិត្យមើល​ស្ថានភាព​កាយ​ផ្លូវ​រំដោះ​ទឹក ដែល​ក្រុម​ការងារ​រដ្ឋបាល​ខណ្ឌ​ដង្កោ បាន​ប្រើ​គ្រឿងចក្រ កាយ​បើក​មុខទឹក​រំដោះ​ទឹក​ចំនួន ០៤​ទីតាំង (​រួម​មាន​ចំណុច​ព្រែក​ជ្រៃ​, ប្រឡាយ​តា​ហោ​, ប្រឡាយ ៨៨​ខាងត្បូង​ពិភពថ្មី​កួរស្រូវ និង​ប្រឡាយ​ផ្លូវ ១០៤ មុខ​បុរី​ពិភព​ថ្មី​កួរស្រូវ​) ដើម្បី​ពន្លឿន​ការចុះ​ស្រកនៅតាម​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​។​ ​ក្នុង​ដំណើរ​បេសកកម្ម​នាឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច​ឃាត់ខ្លួន កម្មការិនី​រោងចក្រ​ម្នាក់ បន្ទាប់ពី​យក​បន្តោង​ខ្សែក​.​រូប​សឹង្ហ ដាំ​ត្បូង ស្រោប​កាឡៃ​យក​ទៅ​បញ្ចាំ នៅក្នុង​ហាង​មួយកន្លែង​… !!!

ខេត្ត​កណ្តាល ៖ កាលពី​វេលា​ម៉ោង​០១​និង​៥៥​នាទី​រសៀល ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០​ម្សិលមិញ មាន កម្មការិនី​រោងចក្រ​ម្នាក់ យក​បន្តោង​ខ្សែក​ស្ពាន់​ស្រោបប្លាក​ទីន ទៅ​បញ្ចាំ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន នៅត្រង់​ចំណុច​ផ្សារ​ព្រះ​ប្រសប់ ក្នុងភូមិ​ព្រះ​ប្រ​សប់ ឃុំ​ព្រះ​ប្រ​សប់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្ដាល​។​ ​ជនរងគ្រោះ​ឈ្មោះ លី សៀក​ឡុង ភេទ​ប្រុស​អាយុ​៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​គ្រឿងអលង្ការ មាន​ទី​លំ នៅ​ភូមិ​-​ឃុំ​កើតហេតុ​។ ជនសង្ស័យ​ឈ្មោះ វ៉ិន សុ​គុណ ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី​រោងចក្រ ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​។​ ​ជនរងគ្រោះ​បាត់​បង់ប្រាក់​៥២០.០០០៛(​រកឃើញ​វិញ​) ​វត្ថុតាង​ចាប់យក ៖ បន្តោង​ខ្សែក​រូប​សឹង្ហ​ពណ៌​លឿង​១ មាន​ដាំ​ត្បូង​ពណ៌​ស​ច្រើន​គ្រាប់ (​បន្តោង​ស្ពាន់​ស្រោបប្លាក​ទីន របស់​ជនសង្ស័យ​)​។ ប្រាក់រៀល​៥២០.០០០៛ និង​លិខិត​ទទួល​បញ្ចាំ​( របស់​ជនរងគ្រោះ​)​។​ ​សភាព​រឿងហេតុ ៖ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​៥៥​នាទី ជនសង្ស័យ​បាន​យក​បន្តោង​ខ្សែក​រូប​សឹង្ហ​០១​ធ្វើ​ពី​ស្ពាន់​ស្រោប​ប្លាទី​ន មាន​ដាំ​ត្បូង​ពណ៌​ស […]

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ បាន​ដឹកនាំ​ក្រុមការងារ និង​កងកម្លាំង​ទាំង​បី ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ជម្លៀស​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិ​សាម៉ ឃុំ​ដើម​ឬ​ស ស្រុក​កណ្តាលស្ទឹង​

ខេត្ត​កណ្តាល ៖ យប់​ថ្ងៃ​អង្គារ ១១​រោច ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​ដឹកនាំ​ក្រុមការងារ និង​កងកម្លាំង​ទាំង​បី ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ បងប្អូន ក្មួយៗ​ជា​កម្មករសំណង់​ចំនួន​៣០​គ្រួសារ ស្នាក់នៅ​ក្នុង​ភូមិ​សាម៉ ឃុំ​ដើម​ឬ​ស ស្រុក​កណ្តាលស្ទឹង ដែល​កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ត្រូវ​បាន​កងកម្លាំង និង​អជ្ញាធរ​ស្រុក ជម្លៀស​មក​កាន់​ទី​ទួល ដោយ​សុវត្ថិភាព​។​ ​សូម​ជម្រាប​ជូន​ថា បងប្អូន ក្មួយៗ កម្មករសំណង់​ទាំង​៣០​គ្រួសារ ដែល​ត្រូវបាន​អាជ្ញាធរ​ជម្លៀស​មក​កាន់​ទី​ទួល​សុវត្ថិភាព​នា​ថ្ងៃនេះ ពួកគាត់​ជា​ប្រជាពលរដ្ឋ​ចំណាកស្រុក​មកពី​ខេត្ត​ផ្សេងៗ ដើម្បី​ធ្វើការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម បាន​ឧបត្ថម្ភ​ថវិកា​ក្នុង​ម្នាក់ៗ​ចំនួន​១០​ម៉ឺន​រៀល និង​កុមារ​ក្នុង​ម្នាក់ៗ​២​ម៉ឺន​រៀល​។​ ​ស្ថិតក្នុង​ឱកាស​នោះ​ដែរ ដើម្បី​មាន​វិធានការ​ត្រៀម​ការពារ និង​បញ្ជៀ​ស​គ្រោះថ្នាក់​ពី​ជំនន់​ទឹកភ្លៀង អាច​នឹង​ប៉ះពាល់​ដល់​ឃុំ​ចំនួន​៤ ក្នុង​ស្រុក​កណ្តាលស្ទឹង ក្នុងនោះ មាន​ឃុំ​ដើម​ឫស ឃុំ​អន្លង់​រមៀត ឃុំ​ជើង​កើ​ប និង​ឃុំ​កណ្ដោក ឯកឧត្តម បាន​បញ្ជា​ឱ្យ​ក្រុមការងារ […]

ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​០៣​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ភ្នំពេញ​ញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០៣​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ បន្ទាប់​ពី​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​។ ​ជនសង្ស័យ​ទាំង​០៣​មានឈ្មោះ ៖ ១- ឈ្មោះ គីម ហ័​រ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត នៅ​ភូមិ​ស្លា ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ​។​ ២-​ឈ្មោះ សាន រី​ឆាត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត នៅ​រាជធានី​ភ្នំពេញ​។​ ៣-​ឈ្មោះ ឡុង ភក្តី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​តុទូ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៨​ផ្លូវ​១០៣ ភូមិ​៤​ក្រុម​២៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន មាន​ស្រុកកំណើត នៅ​ស្រុក​ត្រាំកក់ ខេត្ត​កំពត​។​ ​ចាប់​យក​វត្ថុតាង​សរុប​រួម​មាន ៖ -​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០៣​កញ្ចប់ […]

ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​វត្តមាន បម្រើ និង សង្គ្រោះ ពលរដ្ឋ គ្រប់​កាលៈទេសៈ​!

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ត្រៀម​ជួយសង្គ្រោះ​និង​បម្រើ ប្រជាពលរដ្ឋ នៅតាម​តំបន់​លិច​ទឹក និង​បាន​បន្ថែម​កម្លាំង​ទៅ​ជួយ​លើកដាក់​លីសែង​និង​រៀបចំ​អំណោយ​សម្រាប់​ត្រៀម​ចែកជូន​ប្រជាពលរដ្ឋ ២​គោលដៅ ក្នុង​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ សរុប​ស្មើនឹង ១,៩៨២​គ្រួសារ ដែល​ក្នុងនោះ​រួមមាន​៖ 1- ជួយ​លើក​ដាក់​លីសែង​និង​រៀបចំ​អំណោយ របស់​កាកបាទក្រហម​កម្ពុជា ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន​១,២៥០​គ្រួសារ មកពី ៦​សង្កាត់ លើ ៨​សង្កាត់ ក្នុង​ខណ្ឌ​ច្បារអំពៅ ប្រព្រឹត្តទៅ​នៅ​ភូមិ​កោះនរាហ៍ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​ 2- ជួយ​លើក​ដាក់​លីសែង​និង​រៀបចំ​អំណោយ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែកជូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ចំនួន ៧៣២​គ្រួសារ ប្រព្រឹត្តទៅ​ក្នុង​បរិវេណ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដង្កោ ក្រោម​អធិបតីភាព ឯកឧត្តម ដួង ដា​រ៉ា ជំនួយការ​ផ្ទាល់ […]

ព័ត៌មានជាតិ

​មេ​ឈ្មួញ​ឈើ​នៅ​តែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី យ៉ាង​គគ្រឹកគគ្រេង អាជ្ញាធរ និង​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​

​ខេត្ត​កណ្តាល​, ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​អំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ជាបន្ទាន់​។ ​ដោយហេតុ​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ​មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់​វិធានការ​បង្ក្រាប​នោះទេ​។ ជាពិសេស​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​កែវ​សីមា យ៉ាង​ពេញបន្ទុក​។​ ​សេចក្តីរាយការណ៍​និង​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា បានឲ្យដឹងថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ​និង​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ពី​ស្រុក​កែវ​សីមា ចូល​ទៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ សុទ្ធតែ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​អាច​ចៀសផុត​ពី​ការបង្ក្រាប​។ ​ឈ្មួញ​ខ្លះ​ទៀត​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កែវ​សីមា ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង និង​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្តិ៍​៧ ស្រុក​ពេជ្រា​ដា យ៉ាង​រលូន​ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។ ចំណែក​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភគ៌ នាយ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ត្រូវបាន​មជ្ឈដ្ឋា​នានា​រិះគន់ថា ជា​អ្នក​ឃុបឃិត​ឲ្យ​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​ ​តាម​ការកត់សម្គាល់​ពី​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី កំពុង​ប្រឈម​នឹង​សេចក្តី​វិនាស​ចៀស​មិន​ផុត​ឡើយ​។ ដោយហេតុ​ថា រយៈពេល​ប្រមាណ​១​សប្ដាហ៍​ចុងក្រោយ​នេះ​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា យ៉ាង​ពេញបន្ទុក​ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់​វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នោះទេ​។ […]