សៀមរាប៖កម្លាំងនគរបាលស្រុកប្រាសាទបាគងបានឃាត់ខ្លួនជនសង្ស័យពីរនាក់ខណៈកំពុងធ្វើសកម្មភាពនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សនៃឃុំកំពង់ភ្លុក។ លោកវរសេនីយ៍ទោលឹមសម្បត្តិអធិការនគរបាលស្រុកប្រាសាទបាគងបានឱ្យដឹងថាការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅរំលងអធ្រាត្រចូលថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២០ក្នុងគ្រាដែលរូបលោកបានដឹកនាំកម្លាំង ធ្វើការល្បាត នៅចំណុចកើតហេតុ។ លោកបន្តថា ជនសង្ស័យដែលឃាត់ខ្លួនទី១ ឈ្មោះ រ៉ាយ សេត ភេទ ប្រុស អាយុ ៣២ ឆ្នាំ។ ទី២ ឈ្មោះ វ៉ន ខួច ភេទប្រុសអាយុ៣០ឆ្នាំ ។ លោកបានបន្ថែមថាក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនដូចជា៖ទូកស្មាច់មួយគ្រឿងបណ្តោយប្រវែង ៩,២ ម៉ែត្រ ទទឹង ១,២ ម៉ែត្រ សាច់មងទំហំ១,៥ ហ៊ុន ប្រវែង ៥១០ម៉ែត្រ និងសម្ភារ:ល្មើសមួយចំនួនទៀត។ទាំងជនសង្ស័យនិងវត្ថុតាងប្រគល់អោយខាងជលផលដើម្បីចាត់ការបន្ត៕
Month: July 2020
កម្លាំងនគរបាលបង្ក្រាបកន្លែងលួច បើកល្បែងស៊ីសងជល់មាន់១កន្លែងនៅស្រុកជាំក្សាន្ត
ព្រះវិហារ៖កម្លាំងនគរបាលខេត្តព្រះវិហារបានចុះបង្ក្រាបកន្លែងលួចបើកល្បែងស៊ីសងជល់មាន់មួយកន្លែង។នៅចំណុចចម្ការស្វាយស្ថិតនៅក្នុងភូមិសាស្ត្រភូមិចំបក់សែនជ័យឃុំស្រអែមស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពីថ្ងៃទី៩ខែកក្កដាឆ្នាំ២០២០។ លោកឧត្តមសេនីយ៍ត្រីកែវចំរើនស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្តបានឱ្យដឹងថា ការបង្ក្រាបកន្លែងលួចបើកល្បែងស៊ីសងជល់មាន់មួយកន្លែងនេះដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោសួសសុខដារ៉ាស្នងការនគរបាលខេត្តព្រះវិហារ។ក្នុងនោះមានការសម្របសម្រួលពីលោកទីសុវិនថាល់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ។ លោកឧត្តមសេនីយ៍ត្រីបន្តថាភ្លាមៗនោះលោកបានដឹកនាំកម្លាងជំនាញចុះទៅដល់ទីតាំងដោយមុខសញ្ញាបានរត់គេចខ្លួនអស់ហើយកម្លាំងបានដកហូតសម្ភារនិងវត្ថុតាងមួយចំនួនរួមមាន៖មាន់ជល់ចំនួន៦ក្បាល,ឡាន១០គ្រឿង,ម៉ូតូ១៣គ្រឿងនិងសម្ភារបម្រើល្បែងស៊ីសងមួយចំនួនទៀត។បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់៕
អាជ្ញាធររុស្សីចាប់ខ្លួនអភិបាល រដ្ឋម្នាក់ពីបទសម្លាប់ដៃគូអ្នកជំនួញរបស់ខ្លួន
អន្តរជាតិ៖ក្រុមអ្នកស៊ើបអង្កេតរបស់រុស្សីបានចាប់ខ្លួនលោកSergei Furgal អភិបាលរដ្ឋKhabarovsk កាលពីថ្ងៃទី៩ខែកក្កដាឆ្នាំ២០២០ដោយជាប់ពាក់ព័ន្ធទៅនឹងការធ្វើឃាតពាណិជ្ជករម្នាក់។ អ្នកស៊ើបអង្កេតម្នាក់បាននិយាយថាលោកអភិបាលរដ្ឋម្នាក់នេះសង្ស័យថាបានប្រព្រឹត្តបទឧក្រឹដ្ឋមួយដែលបានកើតឡើងកាលពីអំឡុងឆ្នាំ២០០៤និង២០០៥។លោកFurgalអាយុ៥០ឆ្នាំត្រូវបានដាក់ការសង្ស័យថា ជាអ្នករៀបចំផែនការនៃការធ្វើឃាត និងការប៉ុនប៉ងធ្វើឃាតទៅលើមនុស្សមួយចំនួន។ សារព័ត៌មានរុស្សីបានរាយការណ៍ថាលោកអភិបាលរដ្ឋជាប់ទាក់ទឹននឹងផែនការធ្វើឃាតទៅលើមនុស្ស២នាក់និងការប៉ុនប៉ងធ្វើឃាតទៅលើមនុស្សម្នាក់ផ្សេងទៀត។ក្នុងចំណោមអ្នកស្លាប់ទាំង២មានម្នាក់ជាពាណិជ្ជករ។មានមនុស្ស៤នាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនក្នុងករណីនេះដែរ។ដែលពេលនេះពួកគេកំពុងតែត្រូវបានឃុំខ្លួនរួចហើយ៕