ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាត់​ក្រុមការងារ​​នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​៣១​នាក់ ក្នុង​សង្កាត់​ព្រៃ​ស ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក ព្រោះ​ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ដែល​ធ្វើការ​នៅ​រោងចក្រ ឌី​ន ហាន​!

ស៊ី ស៊ី អិន ហតញូស៍ Home នា​រសៀល ថ្ងៃ​ចន្ទ ទី​១២ ខែ​មេសា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខណ្ឌដង្កោ​បាន​ចាត់​ឲ្យ​ក្រុមការងារ ដែលមាន លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​តំណាង រួម​ដំណើរ​ជាមួយ​លោក កេង ថា នាយករង​រដ្ឋបាល​ខណ្ឌ ជា​តំណាង​លោកស្រី គឹម ញឹប អភិបាល​ខណ្ឌ​ដង្កោ និង​មាន​ការចូលរួម​ពី​សំណាក់​លោក​ចៅសង្កាត់​ព្រៃ​ស និង​សហការី នាំយក​អំណោយ​ជា​ស្បៀង មាន ៖ – អង្ករ​ចំនួន​២០​កា​រ៉ុង – មី​ចំនួន​១២​កេស – ទឹក​សុទ្ធ​ចំនួន​១៥​កេស – ទឹកត្រី ទឹកស៊ីអ៊ីវ​១០​យួរ – ត្រីខ​ចំនួន ១៥​យួរ ដើម្បី​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​០៦​គ្រួសារ ស្មើនឹង​៣១​នាក់ ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះ​រៀងខ្លួន និង​បាន​ទទួល​ការយក​សំណាក​លើក​ទី​១ […]

ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​ការថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ជី​ហ្គៀ គ្រុប​!

ស៊ី ស៊ី អិន ហតញូស៍ Home ​នា​រសៀល ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​តំណាង​ទទួល​អង្ករ​ចំនួន ០២​តោន ពី​ក្រុមហ៊ុន ជី​ហ្គៀ គ្រុប​ប្រគល់ជូន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​បន្ថែម​លើ​អាហារ​រូបត្ថ​ម្ភ​របស់​សមាជិក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។​ ​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ទោ ផៃ វ៉ាន់​នាយការិយាល័យ​ភស្តុភារ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សប្បុរសជន​ខាងលើ ដែល​មានចិត្ត​ជ្រះថ្លា​ឧបត្ថម្ភ​អង្ករ ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នាពេលនេះ​៕​

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចែក​អាហារ​បំប៉ន ជូន​ដល់ នាយទាហាន​-​នាយទាហានរង និង​ពលទាហាន ចំណុះ​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​លើក​ទី​២!

ស៊ី ស៊ី អិន ហតញូស៍ Home បន្ទាប់​ពី​បាន​ធ្វើ​ការចែកជូន​នូវ ទឹកក្រូច​ដប និង មី ជា​ច្រើន​ពាន់​កេស ដល់​កម្លាំង​ក្រោម​ឱវាទ ជា​អំណោយ​អបអរ​ចូលឆ្នាំថ្មី ម្តង​រួច​កាលពី​ថ្មីៗ​កន្លងមក នា​រសៀល​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចែក​បន្ថែម​ជា​លើក​ទី​២ នូវ​អាហារ​បំប៉ន មាន ម្សៅ​ទឹកដោះគោ និង​ស្ករ​គ្រាប់ ដែលជា​អំណោយ​របស់​សប្បុរសជន ដល់​ប្រធាន​មន្ទីរ និង​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ យក​ទៅ​ចែក​ជូន​បន្ត​ដល់ បងប្អូន​នាយទាហាន​-​នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទៅតាម​ចំនួន​ទ័ព​ដែល​ខ្លួន​គ្រប​គ្រង់​រៀងៗ​ខ្លួន ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជា​ការបំពេញបន្ថែម​នូវ​ការហូបចុក ឆ្លើយតប​ទៅនឹង ការ​ហត់​នឿយហត់ របស់​កងកម្លាំង ដែល​កំពុង​មមាញឹក ក្នុងការ​បំពេញបេសកកម្ម ការពារ​តាម​គោលដៅ ធ្វើ​ចត្តា​ឡី​ស័ក និង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ ជាពិសេស​មមាញឹក ក្នុង​ការចូលរួម​ត្រួតពិនិត្យ​បម្រាម​គោចរ ពី​ម៉ោង​០៨.០០​យប់ ដល់​ម៉ោង ០៥.០០​ទៀប​ភ្លឺ តាម​សេចក្តីប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​។​ ​ក្នុង​ឱកាស​នេះ​ផងដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង […]

ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ការងារ ត្រីមាស​ទី​១ តាមរយៈ Video Conference !

6-ស៊ីធីវី អនឡាញ ctvonline.net/wp-admin user: ctv pass: @ctvnews2020y ដោយ ៖ ថៃ សត្តិសារៈ ស៊ី ធី​ វី អនឡាញ http://ctvonline.net/ Tel: ស —————————————————— 7-គតិយុត្តិ kty.metkhmer.club/wp-admin/ user: kty pass: @kty2020abas ដោយ ៖ ភិន ចន្ទ័សុភឿន សារព័ត៌មាន គតិយុត្តិ http://kty.metkhmer.club/ Tel: ០៩៦៥១៤៤០៩៨ —————————————————— 8-ស៊ីស៊ីអិន ហតញូយស៍ ccnhotnews.com/wp-admin user: ccn pass: @ccnhot2020ab ដោយ ៖ ស ស៊ី ស៊ី អិន ហតញូស៍ Home Tel: ស —————————————————— 9-ខេធីវី អនឡាញ […]

ព័ត៌មានជាតិ

អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៨​គ្រួសារ​!

ស៊ី ស៊ី អិន ហតញូស៍ Home ​ នា​ព្រឹក ថ្ងៃ​ចន្ទ ទី​២៩ ខែ​មីនា ឆ្នាំ​២០២១ លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជ​ការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខណ្ឌដង្កោ បាន​នាំយក​ថវិកា​ចំនួន ប្រាំ​លាន ពីរ​សែន​រៀល (៥,២០០,០០០​រៀល​) អង្ករ​ចំនួន ២៦​កា​រ៉ុង ទៅ​ប្រគល់ជូន​ដល់​ពលរដ្ឋ​ទីទាល់ក្រ ចំនួន ១៨​គ្រួសារ និង ក្រុម​ការងារ​មូលដ្ឋាន ចំនួន​១២​គោលដៅ ដែល​អំណោយ​ទាំងនេះ​ត្រូវបាន​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូន​ជា​រៀងរាល់ខែ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​ ​ទុរគតជន​ចំនួន​១៨​គ្រួសារ ដែល​បាន​ទទួល​អំណោយ​ជា​រៀងរាល់​ខែ​រួមមាន ៖ ១-/ ឈ្មោះ ពុំ សុផល ភេទ​ស្រី អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ ដំណាក់​សង្កែ​(​មាន​ចៅ​ក្នុងបន្ទុក​០៧​នាក់​) ទទួលបាន អង្ករ […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ត្រួតពិនិត្យ កម្លាំង​ឈរជើង​តាម មណ្ឌល​ចត្តា​ឡី​ស័ក និង​មណ្ឌល​សម្រាក​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩

ស៊ី ស៊ី អិន ហតញូស៍ Home ​នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​កម្លាំង​ឈរជើង​តាម មណ្ឌល​ចត្តា​ឡី​ស័ក និង​មណ្ឌល​សម្រាក​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩ ចំនួន​០៣​ទីតាំង​ផ្សេងគ្នា គឺ​នៅ​ទីតាំង​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព ទីតាំង​សណ្ឋាគារ The Great Duke អតីត​សណ្ឋាគារ អាំងទ័រ​កុងទីណង់តាល់ និង​ទីតាំង​ដែល​កម្លាំង​អាវុធហត្ថ​ឈរជើង​ត្រៀម​អន្តរាគមន៍ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​បាន​ចុះ​ត្រួតពិនិត្យ​ជំរុំ​ជម្រក​ដែល​ដំឡើង​ត្រៀម​ទុក​សម្រាប់​កម្លាំង​ឈរជើង​នៅ​ទីនោះ បាន​ស្នាក់នៅ​ដើម្បី​ធ្វើ​ការផ្លាស់​វេន​គ្នា​ប្រចាំការ​២៤​ម៉ោង លើ ២៤​ម៉ោង ដោយ​ចែក​ជា​បី​វេន​ការពារ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​បង្ការ ទប់ស្កាត់ ចំពោះ​អ្នក​ចង់​គេចវេស​មិន​ព្រម​ធ្វើ​ចត្តា​ឡី​ស័ក ឬ​រត់គេច​ចេញពី​កន្លែង​ព្យាបាល និង​ត្រួតពិនិត្យ​រាល់ អាហារ រឺ សម្ភារៈ ផ្សេងៗ របស់​សាច់ញាតិ​ដែល​បាន​ផ្ញើ​ដល់​អ្នកជំងឺ ផងដែរ​។ ​ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ក្រើនរំលឹក​ដល់​កម្លាំង​ឈរជើង​ទាំងអស់ឲ្យ​មាន​ការប្រុ​ង​ប្រយ័ត្ន​ខ្ពស់​បំផុត​ក្នុង​ពេល​បំពេញការងារ ក៏ដូចជា​ចុះ​ប្រតិបត្តិការ​បង្ក្រាប បុគ្គល​ព្យាយាម​គេចវេស ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក និង កន្លែង​សម្រាក​ព្យាបាល ព្រមទាំង […]

ព័ត៌មានជាតិ

ទឹកក្រូច​ដប និង មី ជា​ច្រើន​ពាន់​កេស ត្រូវបាន​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចែកជូន​ដល់ បងប្អូន​នាយទាហាន​-​នាយទាហានរង និង​ពលទាហាន ចំណុះ​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​អំណោយ​អបអរ​ចូលឆ្នាំថ្មី​!

ស៊ី ស៊ី អិន ហតញូស៍ Home ​ជា​រៀងរាល់ឆ្នាំ អាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​បាន​ប្រមូលផ្តុំ​កម្លាំង មកជួបជុំ​គ្នា ដើម្បី​ធ្វើ​ពិធី​សំណេះសំណាល និង​ចែក​អំណោយ អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​ ​ដោយឡែក​នៅក្នុង​ឆ្នាំ​២០២១​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ ពុំ​បាន​ធ្វើ​ពិធី​ជួបជុំ​កម្លាំង​រួម ដូច​ឆ្នាំ​មុនៗ​ទេ ព្រោះតែ​បញ្ហា​ការឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូវី​ដ​-១៩ តែ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​មិន​ចោល​នូវ​ទម្លាប់​ចែក​អំណោយ​ដល់​កងកម្លាំង​ក្រោម​ឱវាទ សម្រាប់​យក​ជូន​ក្រុមគ្រួសារ​បន្ត ដើម្បី​ចូលរួម​អបអរ​បុណ្យចូលឆ្នាំថ្មី​ផងដែរ​។ ​ជាក់ស្តែង នា​រសៀល​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​អញ្ជើញ​ប្រធាន​មន្ទីរ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ មក​ទទួលយក​ទឹកក្រូច​ដប និង មី ទៅតាម​ចំនួន​ទ័ព​ដែល​ខ្លួន​គ្រប​គ្រ​ង់ រៀងៗ​ខ្លួន ដើម្បី​ចែក​ជូន​បន្ត​ដល់​បងប្អូន​នាយទាហាន​-​នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យបាន​គ្រប់ៗ​គ្នា ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ទឹកក្រូច​ដប​០១​កេស និង​មី​០១​កេស ស្មើៗ​គ្នា​។​ ​ក្នុង​ឱកាស​នេះ​ផងដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឧបត្ថម្ភ​បាល់​ពន្លត់អគ្គីភ័យ​ចំនួន 200​គ្រាប់ ដល់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​

ស៊ី ស៊ី អិន ហតញូស៍ Home នា​ព្រឹក​ថ្ងៃទី​27 ខែ​កុម្ភៈ ឆ្នាំ​2021 ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ចាត់​តំណាង​ដែល​មាន លោក​ឧត្តមសេនីយ៍ត្រី រ៉ឺ​ន រដ្ឋា អនុប្រធាន​នាយកដ្ឋាន​ផែនការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នាំយក​បាល់​ពន្លត់អគ្គីភ័យ​ចំនួន 200​គ្រាប់ ( ធំ​100 តូច​100 ) ឧបត្ថម្ភ​ដល់​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​ ​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង និង​លោក​វរសេនីយ៍ទោ ផៃ វ៉ាន់ នាយការិយាល័យ​ភស្តុភារ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោយពី​ទទួល​ក៏​បាន​សម្តែង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែល​បាន​ឧបត្ថម្ភ​អំណោយ នាពេល​នេះ​ដើម្បី​ទុក​ជា​ប្រយោជន៍​ក្នុង​ការងារ​ប្រតិបត្តិ​ការណ៍​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ក្នុង​គ្រោះ​អគ្គីភ័យ​ផ្សេងៗ​ផងដែរ​៕

ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​០១​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០១​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។ ​ជនសង្ស័យ​មាន​ឈ្មោះ មឿន រស្មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​រោង​កម្មករ​ក្នុង​បុរី​មួយកន្លែង ក្នុង​ភូមិ​ក្តី​តាកុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​ ​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​នាពេល​នេះ​ធ្វើឡើង​តប​តាម​បណ្តឹ​របស់​នារី​រងគ្រោះ ដោយ​ប្តឹង​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។​ ​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​០៣​ទៀប​ភ្លឺ ថ្ងៃ​ទ​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដោយ​ខ្លួន​គេង​ពុំ​លក់ ខ្លួន​ក៏​ងើប​ដើរ​សំដៅទៅ​បន្ទប់​របស់​នារី​រងគ្រោះ​ដែល​ជា​កម្មករសំណង់​ជាមួយគ្នា ពេល​ដើរ​ទៅ​ដល់​មុខ​បន្ទប់​របស់​នាង​ឃើញ​បន្ទប់​បាន​បិទ​ជិត ខ្លួន​ក៏​ចូល​ទៅ​ហែក​ទ្វារ​ដើម្បី​លូន​ចូល​ទៅក្នុង​បន្ទប់​របស់​នារី​រងគ្រោះ ហើយក៏ ឃើញ​នាង​កំពុង​គេង​ម្នាក់ឯង ឆ្លៀត​ឱកាស​ល្អ​ខ្លួន​បាន​ស្ទុះ​ទៅ​ឱប​នាង​ពីលើ ស្រាប់តែ​នាង​ដឹង​ខ្លួន​បាន​ចាប់​កអាវ​ខ្លួន​ជាប់ និង​ស្រែក​ឲ្យគេ​ជួយ ហើយក៏​មាន​បុរស​ម្នាក់​ជា​មេជាង​ដែល​គេង​នៅ​បន្ទប់​ក្បែរ​នោះ​រត់​មក​ជួយ​ចាប់​រូប​ខ្លួន​ប្រគល់ឲ្យ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​តែម្តងទៅ​។ ហើយ​ជនសង្ស័យ​ខាងលើ​នេះ​ធ្លាប់បាន​ប្រើប្រាស់​គ្រឿងញៀន​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មកហើយ​៕ ​

ព័ត៌មានជាតិ

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​ផ្ទាល់ ចុះ​ចែក​ម៉ាស របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​!

ស៊ី ស៊ី អិន ហតញូស៍ Home ​ក្រោម​ការចង្អុលបង្ហាញ​ពី លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ដោយ​មាន​ការប្រគល់​ភារកិច្ច​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ មេបញ្ជាការរង បាន​ដឹកនាំ ក្រុមការងារ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចេញ​ប្រតិបត្តិការ ចែក​ម៉ាស ដែល​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ផ្តល់ជូន តាមរយៈ​សាលា​រាជធានី​ភ្នំពេញ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​បាន​បញ្ចេញ​ម៉ូតូ​កង់​បី​ចំនួន​១២​គ្រឿង បំពាក់​ដោយ ឧគ្ឃោសនស័ព្ទ ធ្វើការ​ចាក់​ផ្សាយ​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​ប្រមុខ​រាជ​រាដ្ឋាភិបាល ក៏ដូចជា ក្រសួង​សុខាភិបាល តាមរយៈ​សារ​សម្លេង ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចងក្រង​ឡើង ដើម្បី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សាមគ្គី​គ្នា បង្ការ ទប់ស្កាត់ ការឆ្លង​រីក​រាលដាល […]